ចូលចិត្តទំនើប

ទូរសព្ទ Nokia 3 និង Nokia 5 បង្ហាញពីសមត្ថភាព Android ពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីមិនបានប្រកួតប្រជែង អស់ពេលជាច្រើនឆ្នាំ ក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសហ្វាំងឡង់ Nokia បានត្រឡប់មកកាន់សង្វៀនប្រកួតប្រជែង ទូរសព្ទចល័តវិញហើយ។ ម៉ូដែលទូរសព្ទចុងក្រោយរបស់ក្រុមហ៊ុន Nokia គឺទូរសព្ទ Android កម្រិតមធ្យម Nokia 3 និង Nokia 5។ ម៉ូដែល Nokia 5 មានទំហំ ៥.២អ៊ីញ ជាទូរសព្ទ Smartphone ប្រភេទ Octa-Core មានកាមេរ៉ាទំហំ ១៣ Megapixel និងមានតួអាលុយមីញូម។ ចំណែក Nokia 3 មានទំហំតូចជាងបន្តិច ជាមួយកាមេរ៉ាទាំងពីរ (មុខ និងក្រោយ) ទំហំ ៨ Megapixel និងមានសំបកខ្នងផលិតពីសារធាតុ Polycarbonate។ ទូរសព្ទទាំងពីរនេះ បាននាំមកជាមួយជម្រើស ៤ពណ៌ គឺ ខ្មៅ ប្រាក់ សលាយជាមួយទង់ដែង និងពណ៌ខៀវស្រគាំ ជាពណ៌ដែលប្រិយមិត្តរបស់ Nokia ស្គាល់ច្បាស់បើអ្នកជាអ្នកគាំទ្រ Nokia 10។ ទូរសព្ទទាំងពីរនេះនាំមកជាមួយនឹងប្រព័ន្ធ Android Software ដ៏ពិតប្រាកដមួយ។ វាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ NuGet។ ក្រុមហ៊ុន Nokia សន្យាថា អ្នកនឹង ទទួលបានការ Update ដ៏មានសុវត្ថិភាពជារៀងរាល់ខែ ដូច្នេះអ្នកនឹងទទួលបានកម្មវិធី Software ថ្មីៗជាទៀងទាត់ សម្រាប់ទូរសព្ទរបស់អ្នក។ Nokia 3 និង Nokia 5 នឹងចេញលក់ជាផ្លូវការនៅពាក់ កណ្តាលឆ្នាំ ២០១៧នេះហើយ។

Nokia-3-5-02

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ ស៊េរីឆ្នាំ2018 ដែលបំពាក់មុខងារថ្មី

ដោយ: ទំនើប 10 PM, Monday, 26 Feb, 2018

ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ នូវផលិតផលម៉ាស៊ីនត្រជាក់ ដែលទំនើបទាន់ម័យប្រកបដោយផាសុកភាព ក្រុមហ៊ុន LG តែងគិតគូរជានិច្ច នៅពេលដែលបង្កើតផលិតផលថ្មីនីមួយៗ ហ...

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យប...

កុំព្យូទ័រ Dell Inspiron 27 7000 ភ្ជាប់ជាមួយ VR រួចជាស្រេច

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នកដែលទន្ទឹងរងចាំ ជាពិសេសអ្វីដែលអ្នករងចាំយ៉ាងអន្ទះសារភ្ជាប់មកជាមួយ VR។ ក្រុមហ៊ុន Dell កំពុងបញ្ចេញវត្តមានទម្រង់ម៉ាស៊ីនមួ...

Samsung ត្រៀមបញ្ចេញធេប្លេតស៊េរីថ្មី អេក្រង់ធំ 18.4អីុញ!

ដោយ: ដាលីស 7 AM, Sunday, 06 Sep, 2015

ជឿថា បើសាកល្បងនឹកទៅដល់ “ធេប្លេតអេក្រង់ធំ” មនុស្សជាច្រើនអាចស៊ាំធ្លាប់ជាមួយនឹងទំហំអេក្រង់ 7អីុញ 8អីុិញ និង 10អីុញ ឬធំបំផុតក៏ប្រមាណជា 12អីុញ តែតាមរយៈស...

Tomnerb.Com - YouTube Channel