ចូលចិត្តទំនើប

ទូរសព្ទ Moto Z2 Play លេចព័ត៌មានអំពីមុខងារលម្អិត ដែលមានថ្មកាន់តែតូច

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 10 May, 2017

យើងទទួលបានព័ត៌មានបែកធ្លាយ អំពីទូរសព្ទម៉ូដែលថ្មី Moto Z2 Play ហើយនៅពេលនេះយើងទទួលបានព័ត៌មានពីមុខងារលម្អិតផងដែរ។ ទោះបីជាវាការវិវត្តដ៏ល្អប្រសើរមួយ ប៉ុន្តែបញ្ហានៅត្រង់ថា Lenovo បានពិចារណាបង្រួមទំហំថ្មនៅឆ្នាំនេះ។

ថ្មទំហំ 3,510 mAh កាលពីឆ្នាំមុនត្រូវបានជំនួសដោយថ្មទំហំ 3,000 mAh ហើយបង្រួមកម្រាស់កាន់ស្តើងជាងមុនមួយមីលីម៉ែត្រ និងមានទម្ងន់ 20 ក្រាម។ ទោះបីជាអ្នកប្រើប្រាស់មួយចំនួនអាចនឹងពេញចិត្តលើការសម្រេចចិត្តនេះ ដោយកម្រាស់ 7 មីលីម៉ែត្រ គឺជាកម្រាស់ដ៏ស្តើងអាចទទួលយក បានហើយអាយុកាលនេះថាមពលថ្ម គឺជាកត្តាសំខាន់បំផុត។

ការវិវត្តថ្មីៗផ្សេងទៀតរួមមានការប្រែក្លាយពី Snapdragon 625 ទៅ 626 មាន RAM 4GB និងមានអង្គចងចាំខាងក្នុងទំហំ 64GB។ ទំហំអេក្រង់នៅរក្សាដដែល ត្រឹមទំហំ 5.5 inches និងមានបច្ចេកវិទ្យា HD 1080p។ កាមេរ៉ាខាងក្រោយបានប្រែក្លាយពីទំហំ 16 Megapixel ជាមួយសមត្ថភាព Sensor f/2.0 ទៅជា ទំហំ 12 Megapixel និង f/1.7 Sensor ដែលទំនងជាមានការវិវត្តផ្នែកសមត្ថភាព តែបានបាត់បង់ទំហំកាមេរ៉ា។ វានឹងដំណើរការជាមួយ Android 7.1.1 Nougat។

ទាំងនេះអាចជាការវិវត្តថ្មី នៃទូរសព្ទម៉ូដែលថ្មីសម្រាប់ឆ្នាំនេះ។ ទោះបីជាអាយុកាលនៃថាមពលថ្ម ត្រូវ បានកាត់បន្ថយ ប៉ុន្តែទូរសព្ទម៉ូដែលថ្មីមួយនេះ នៅតែជាឧបករណ៍ដែលមានសមត្ថភាពខ្ពស់គួរឱ្យកត់ សម្គាល់។

Moto-Z2-Tomnerb-02

អត្ថបទអ្នកចង់អាន

LG បង្ហាញស្មាតហ្វូនស៊េរីថ្មី K10 និង K8 2017 ជាផ្លូវការនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard

ដោយ: ទំនើប 8 PM, Thursday, 04 May, 2017

ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រ...

តោះ! មកអានអត្ថបទណែនាំពីទូរទស្សន៍ឆ្លាតវៃ ឬ «Smart TV» របស់ LG

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Jun, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញជូនមិត្តអ្នកអាននូវផលិតផលទូរទស្សន៍ Smart TV ពីក្រុមហ៊ុន LG ដែលជាជម្រើសដ៏ប្រពៃសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាតើ Smar...

គំនិតច្នៃប្រឌិតដ៏អស្ចារ្យ គួរមាននៅគ្រប់ទីកន្លែង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ការច្នៃប្រឌិតថ្មីៗ កើតមានជារៀងរាល់ថ្ងៃ ដែលអ្នកអាចស្វែងរកបាន នៅលើគេហទំព័រ Kickstarter និងគ្រប់ទីកន្លែងនៅក្នុងពិភពលោកទាំងមូល។ គំនិតច្នៃប្រឌិតថ្មីៗទាំ...

តើអ្នកគួរលាងសម្អាតសម្ភារៈទាំងនេះ ញឹកញាប់ប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកមានធ្លាប់ឆ្ងល់ទេថា តើអ្នកគួរលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានញឹកញាប់ប៉ុណ្ណា? តើគួររងចាំរហូតដល់វាលែងដំណើរការ ឬមានក្លិនអាក្រក់មែនទេ? ចម្ល...

Tomnerb.Com - YouTube Channel