ចូលចិត្តទំនើប

ទូរសព្ទ LG X Power 2 ថ្មកាន់បានរហូតដល់ ២ថ្ងៃ

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

យើងហ៊ានភ្នាល់ថា អ្នកពិតជារីករាយខ្លាំង បើទូរសព្ទរបស់អ្នកអាចកាន់ថ្ម បានមួយថ្ងៃពេញ ជាមួយនឹងការសាកថ្មតែម្តងប៉ុណ្ណោះ។ ចុះបើវាអាចកាន់បានរហូតដល់ ២ថ្ងៃ? នេះជាការសន្យារបស់ LG X Power 2 ទូរសព្ទចម្ងាយមធ្យម ជាមួយនឹងថ្មថាមពលយក្ស។ យើងកំពុងតែនិយាយអំពីការចាក់វីដេអូបន្តបន្ទាប់គ្នារហូតដល់ ១៥ម៉ោង។ អ្នកអាចនឹងគិតថា ទូរសព្ទបែបនេះត្រូវការពេលសាកថ្មយូរ ប៉ុន្តែជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន វាត្រូវការពេលតែ ១ម៉ោងប៉ុណ្ណោះ ក៏ទទួលបាន ៥០%រួចជាស្រេច និងប្រើពេល ២ម៉ោងដើម្បីសាកថ្មពេញ។ លើសពីនេះទៀត ទូរសព្ទ X Power មានអេក្រង់ទំហំ ៥.៥អ៊ីញ និងមានកាមេរ៉ាទំហំ ១៣ Megapixel ដែលមានមុខងារ HDR និងមុខងារពិសេសៗ ផ្សេងៗទៀត។ ចំពោះកាមេរ៉ាមុខ មានទំហំ ៥ Megapixel សម្រាប់ការថតរូប Selfie។ វាដំណើរការ ដោយប្រព័ន្ធ Android Nougat 7.0 ដែលជាកម្មវិធី Software ចុងក្រោយបង្អស់។ ប៉ុន្តែ ទូរសព្ទម៉ូដែលចម្ងាយមធ្យម បែបនេះមិនមានសមត្ថភាពដំណើរការលឿនទេ។ ទូរសព្ទមានទម្ងន់ស្រាល និងស្តើង ជាងអ្វីដែលអ្នករំពឹងទុកពីទូរសព្ទទំហំធំបែបនេះ ហើយវាមិនមានរូបរាងទាក់ទាញដូច LG G6 ទេ។ ប៉ុន្តែ យើងនៅតែគិតថា វាសមត្ថភាពប៉ុណ្ណឹង សក្តិសមនឹងតម្លៃទាបរបស់ទូរសព្ទនេះហើយ។ ក្រុមហ៊ុន LG សង្ឃឹមថា ទូរសព្ទដែលមានថ្មថាមពលខ្លាំង គឺមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ ជាងទូរសព្ទដែលមានបច្ចេកវិទ្យាកាមេរ៉ាខ្ពស់ និងដំណើរការលឿន។ សូមរងចាំការមកដល់នៃ LG X Power 2 ដែលនឹងចេញលក់លើទីផ្សាជាសកល នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំនេះហើយ។

LG-X-Power-04

LG-X-Power-05

LG-X-Power-01

អត្ថបទអ្នកចង់អាន

ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងពី Android Q

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ចំណុចពិសេសមួយរបស់ក្រុមហ៊ុន Google ក្នុងការលក់ Android Q គឺវិធីសាស្រ្តថ្មីនៃការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងសម្ងាត់។ ក្រុមហ៊ុន Google ផ្តល់ជូន...

HTC ត្រៀមជល់ Apple iPad ម្តងទៀត ដោយធេប្លែត Windows 8 ក្នុងឆ្នាំនេះ!

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

នៅក្នុងទីផ្សាធេប្លែត ក្រៅពីមានម្ចាស់ទីផ្សារដូចជា iPad របស់ Apple និងធេប្លែត Android ពីអ្នកផលិត​ម៉ាក​ផ្សេង​​ទៀតហើយនោះ នៅមានធេប្លែតមួយប្រព័ន្ធទៀត ដែល...

នាឡិកា Smartwatch Skagen Hagen Connected

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់ Smartwatch មានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅក្នុងទីផ្សានាឡិកា ដែលធ្វើឱ្យក្រុមហ៊ុនផលិតនាឡិកាជាច្រើន បានប្រែក្លាយនាឡិកាដៃ...

Apple បញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 ប៉ុន្តែទំនងជាគ្មាននរណាម្នាក់ ដឹងពីរឿងនេះទេ!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 របស់ខ្លួន ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា មកពីមូលហេតុអ្វីឡើយ ។ ម្យ៉ាងទៀត Version 12.1.2 គឺត្រូវប...

Tomnerb.Com - YouTube Channel