ចូលចិត្តទំនើប

ទូរសព្ទ iPhone8 ដែលដំណើរប្រព័ន្ធប្រតិបត្តការ iOS11 គឺជាទូរសព្ទដែលបង្កើតពីក្តីសុបិន្ត

ដោយ: ដួងច័ន្ទ 9 PM, Sunday, 12 Feb, 2017

នាពេលបច្ចុប្បន្ន មនុស្សភាគច្រើនកំពុងផ្តោតចំណាប់អារម្មណ៍ខ្ពស់ លើទូរសព្ទម៉ូដែលថ្មី Samsung Galaxy S8 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ដែលមានពាក្យចចាមអារ៉ាម ពីលក្ខណៈពិសេសយ៉ាងទាក់ទាញ និងក្តៅគគុក ដែលត្រឹមតែរយៈពេលជាងមួយខែទៀត ដែលយើងនឹងបានឃើញទូរសព្ទម៉ូដែលថ្មីនេះ។ បន្ទាប់មក ក្នុងឆ្នាំនេះ ចំណាប់អារម្មណ៍របស់អ្នក ប្រើប្រាស់នឹងបង្វែរទៅរកទូរ សព្ទម៉ូដែលថ្មីៗ ពីក្រុមហ៊ុនផ្សេងៗទៀតដូចជា Moto Z, OnePlus 4 និង Google Pixel 2។ ស្របពេលដែលទូរសព្ទទំនើបៗ នឹងបន្តចេញម៉ូដែលថ្មី ជាបន្តបន្ទាប់ មានម៉ាកទូរសព្ទមួយ ដែលនឹងឆក់យកចំណាប់អារម្មណ៍អ្នកប្រើប្រាស់បានខ្លាំងបំផុត នោះគឺទូរសព្ទ Apple ជាពិសេសគឺ iPhone 8 ដែលជាម៉ូដែលទូរសព្ទពោរពេញ ដោយភាពរំភើបខ្លាំងជាងគេ នៅក្នុងឆ្នាំនេះ។

យើងបានទទួលនូវព័ត៌មាន និងសេចក្តីពណ៌នាលម្អិតជាច្រើនអំពី iPhone 8 ប៉ុន្តែយើងមិនទាន់ប្រាកដថាព័ត៌មានទាំងនោះ អាចជឿទុកចិត្តបានឡើយ ហើយវាក៏ដូចជារហ័សណាស់ សម្រាប់ព័ត៌មានអំពីទូរសព្ទម៉ូដែលថ្មីនេះ ដែលនឹងមិនអាចចេញលក់មិនខែកញ្ញានោះឡើយ។ ក្នុងពេលដែលយើងនៅទន្ទឹងរងចាំព័ត៌មានលម្អិតពី iPhone 8 មានអ្នកច្នៃក្រាហ្វិចមួយចំនួនបានគិតទុកពីលក្ខណៈពិសេសនេះទូរសព្ទនេះ រួចជាស្រេចហើយ។

អ្នករចនាក្រាហ្វិ Moe Slah បានបង្ហាញពីលក្ខណៈពិសេស និងភាពទាក់ទាញនៃ iPhone 8។ ការបង្ហាញនេះផ្អែកលើលក្ខណៈពិសេស ដែលបានលេចលឺ រួមជាមួយលក្ខណៈពិសេសដទៃទៀត ដូចជាការរចនាអេក្រង់ និងមុខងារស្កេន Touch ID ដែលនឹងមានភ្ជាប់នៅលើអេក្រង់ទូរសព្ទ។ អ្នក design ម្នាក់នេះបានធ្វើការប៉ាន់ប្រមាណអំពីប្រព័ន្ធ iOS 11 ដែលទំនងជានឹងត្រូវដាក់ដំណើរការលើទូរសព្ទជំនាន់ថ្មីនេះ ហើយការប៉ាន់ប្រមាណនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើល។

លោក Slah បានធ្វើការវិភាគអំពីទូរសព្ទ Apple ដែលនឹងដំណើរការដោយគ្មានប៊ូតុង Home ដែល លក្ខណៈពិសេសនេះទំនងជាការពិត។ ជាមួយមុខងារស្កេនក្រយ៉ៅដៃ នៅលើអេក្រង់ ទូរសព្ទថ្មីមួយនេះ នឹងអាចដកចេញនូវបន្ទះ ដ៏ក្រាស់នៅលើអេក្រង់ ដែលទូរសព្ទ iPhone នាពេលបច្ចុប្បន្នកំពុងតែ មាន។ ប្រាកដណាស់ ទូរសព្ទនេះនឹងត្រូវការវិធី សម្រាប់ចង្អុលបង្ហាញពីកន្លែង ដែលអ្នកប្រើប្រាស់ត្រូវ ដាក់ម្រាមដៃដើម្បីស្កេន ហើយការវិភាគរបស់លោក Slah គឺជាហេតុផលដ៏សមស្របមួយ។

iPhone8-Concept-Running-iOS11-01

ខាងក្រោមនេះគឺជាមុខងារសំខាន់ៗដែល iOS 11 នឹងបង្ហាញអ្នក៖

  • អេក្រង់ OLED ៥.៨អ៊ីញ ដែលគ្មានប៊ូតុង Home
  • នៅពេលអ្នកស្កេនក្រយ៉ៅដៃមិនចំទីតាំង វានឹងចេញសញ្ញាពណ៌ក្រហម បង្ហាញពីទីតាំងត្រូវ ដាក់ម្រាមដៃស្កេន
  • ការបង្ហាញព័ត៌មាន (Notification) បែបថ្មី
  • កាន់តែធំ កាន់តែទូលាយ កាន់តែច្បាស់
  • មជ្ឈមណ្ឌលគ្រប់គ្រងការបញ្ជារថ្មី (Control Center)
  • បញ្ជីចាក់បទចម្រៀងភ្លាមៗពី Control Center
  • ប្រើប្រាស់ការបញ្ជារដោយសម្លេង ដើម្បីហៅទូរសព្ទទៅកាន់អ្នកណាម្នាក់

អត្ថបទអ្នកចង់អាន

រីករាយជាមួយទូរសព្ទ LG G6 របស់អ្នកឱ្យបានដល់កម្រិតកំពូល

ដោយ: ដួងច័ន្ទ 10 PM, Thursday, 01 Jun, 2017

ទូរសព្ទ LG G6 គឺជាទូរសព្ទ Smartphone កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់តាមបែបផែនថ្មីមួយ។ ទូរសព្ទនេះផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្...

Samsung បង្ហាញ DRAM សមត្ថភាពខ្លាំង មិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Mar, 2019

ក្រុមហ៊ុន Samsung បានបង្ហាញអំពីបន្ទះឈីប DRAM សម្រាប់ប្រើប្រាស់នៅលើ Smartphone មានសមត្ថភាពដ៏ខ្លាំងមិនធ្លាប់មានពីមុនមក។ នោះជាកញ្ចប់បន្ទះឈីបប្រភេទ LPD...

កំពូល Camera Digital ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Nov, 2017

វាជាសំណួរដ៏ពិបាកមួយ ក្នុងការស្វែងរកកាមេរ៉ាល្អដាច់គេ។ កាមេរ៉ាល្អបំផុត សម្រាប់អ្នកថតរូបអាជីព ខុសគ្នាឆ្ងាយពីកាមេរ៉ាល្អបំផុត សម្រាប់ដំណើរផ្សងព្រេង។ ដូច...

Honda បន្ថែមបច្ចេកវិទ្យាជំនួយលើរថយន្ត Honda Civics 2019

ដោយ: ដួងច័ន្ទ 8 AM, Thursday, 16 Aug, 2018

កាលពីឆ្នាំ 2014 ក្រុមហ៊ុន Honda បានបន្ថែមបច្ចេកវិទ្យា Driver-Assist ដែលមានឈ្មោះថា Sensing ទៅក្នុងម៉ូដែលរថយន្តទំនើប លំដាប់ខ្ពស់មួយចំនួន។ ប្រព័ន្ធ...

Tomnerb.Com - YouTube Channel