ចូលចិត្តទំនើប

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិតខ្ពស់ រូបរាងស្រស់ស្អាត រឹងមាំ និងជាទូរសព្ទដែលមានកាមេរ៉ា Dual-Sensor ទំនើបចុងក្រោយល្អជាងគេ ដែលជាការសហការបច្ចេកវិទ្យាជាមួយ Leica។ នាពេលនេះ Huawei បានបញ្ជាក់ពីគម្រោង នៃទូរសព្ទជំនាន់ក្រោយ ក្នុងឆ្នាំ២០១៧ នេះ ដែលក្រុមហ៊ុននឹងចេញលក់ទូរសព្ទម៉ូដែល P10 និង P10 Plus។

ការបញ្ជាក់នេះ បានមកពីការថ្លែងរបស់ប្រធានក្រុមហ៊ុន Huawei និងជានាយកប្រតិបត្តិផ្នែកអតិថិជន របស់ក្រុមហ៊ុន លោក Yu Chengdong។ នៅក្នុងពាក្យសម្តីរបស់តំណាងក្រុមហ៊ុនមួយនេះ បានរំលេចពីរូបរាងរបស់ទូរសព្ទ ដែលមានអេក្រង់រាបស្មើ និងកោង ដែលនេះអាចសំដៅថាម៉ូដែល Plus នឹងមានអេក្រង់កោង។ លោក YU Chengdong បានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់លក់ផលិតផល ទាំងពីរនេះនៅក្នុងខែមីនា ឬមេសា ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ និងតំលៃមិនទាន់ត្រូវបានចង្អុលបង្ហាញនៅឡើយទេ។

Huawei-P10-03

កាលពៅថ្ងៃទី២៣ ខែមករា នៅតាម Online បានលេចចេញនូវព័ត៌មានរបស់ P10 ដែលបង្ហាញពីការរចនា និងមុខងារ។ រូបរាងដែលបានឃើញបង្ហាញថា វាមានមុខងារ Front-Mounted Fingerprint Scanner អេក្រង់កោងនៅតាមគែម និងមានកាមេរ៉ាក្រោយ Duo Sensor។ ចំពោះ P10 Plus មានទំហំធំជាង ជាមួយអេក្រង់ Dual-Curved-Edge ស្រដៀងនឹងការរចនារបស់ Samsung។

ប្រភពព័ត៌មានមួយទៀត ពីប្រទេសចិន បានបង្ហាញពីលក្ខណៈផ្សេងទៀត នៃម៉ូដែល P10 Plus។ វាបានបង្ហាញពីរូបរាង និងពណ៌របស់ទូរសព្ទ ដែលមានពណ៌ស្រដៀងនឹងពណ៌លោហៈ។ វាក៏បានបង្ហាញពីព័ត៌មានបន្ថែមនៅផ្នែកខាងមុខ ទូរសព្ទទាក់ទងនឹង Sensor ដែលអាចជា Iris Scanner ហើយយើងក៏អាចមើលឃើញផ្នែក ខាងខ្នងទូរសព្ទ ដែលឱ្យយើងមើលឃើញពី Fingerprint Scanner នៅខាងក្រោយ មានន័យថាប៊ូតុង Home ដែលនៅខាងមុខអាចគ្រាន់តែជាប៊ូតុង Home ធម្មតា និងមិនមែនជាប៊ូតុង ដែលមានមុខងារពីរ ជា Scanner ផងនោះទេ។ យើងក៏អាចមើលឃើញថា វាមានមុខងារ Laser Autofocus Sensor ដែលជាម៉ូដែល Ring-Flash Module។

ប្រភពដដែលក៏មានលេចចេញនូវរូបរាងរបស់ P10 និងលក្ខណៈលម្អិតរបស់វាផងដែរ។ វាបង្ហាញថា ម៉ូដែល P10 នឹងប្រើប្រាស់ HiSilicon Kirin 960 ហើយ P10 Plus ប្រើប្រាស់ HiSilicon Kirin 965។ ម៉ូដែលPlus នឹងមានជម្រើស RAM 6GB ឬ 8GB ដែលអាចមានអង្គចងចាំ 128GB ឬ 256GB។ ដូចគ្នាផងដែរ P10 នឹងមានRAM 4GB ឬ 6GB ដែលអាចមានអង្គចងចាំ 64GB ឬ 128GB។ ម៉ូដែលទាំងពីរនឹងដំណើរការដោយ Android Nougat ជាមួយបច្ចេកវិទ្យា EMUI បន្ថែម ហើយនឹងអាចបន្ថែមអង្គចងចាំ microSD ផងដែរ។ ទូរសព្ទ Huawei P10 អាចនឹងមានថ្មកម្លាំង 3100 mAh ហើយ Huawei P10 Plus នឹងមានថ្មកម្លាំង 3650 mAh។ ប្រភពនេះបានអះអាងថា ក្រុមហ៊ុននឹងបង្ហាញតម្លៃនៅក្នុងវេទិកា MWC 2017 ហើយទូរសព្ទ Huawei P10 នឹងមានតម្លៃចាប់ ពី ៦៩៩ ដុល្លារអាមេរិកឡើងទៅ។

ក្រុមហ៊ុន Huawei ក៏នឹងមានចេញលក់ម៉ូដែល P10 Lite ផងដែរ។ ទូរសព្ទម៉ូដែលនេះត្រូវបានប្រទះ ឃើញនៅក្នុងសារព័ត៌មានបច្ចេកវិទ្យា Roland Quandt នៃគេហទំព័រ Geekbench ដែលបាន បង្ហាញថា Huawei WAS-LX1A ប្រើប្រាស់ Kirin 655 1.7 GHz octa-core ដែលមាន RAM 4GB។ វាក៏នឹងប្រើប្រាស់ប្រព័ន្ធ Android Nougat ផងដែរ។ សារព័ត៌មាន Quandt បានបញ្ជាក់ថា ទិន្នន័យបានដែលឃើញ អាចជាទូរសព្ទ Huawei P10 Lite ហើយក្រុមហ៊ុន Huawei ក៏ធ្លាប់បាន ចេញលក់ម៉ូដែល Lite ជាច្រើនរួចមកហើយដែរ កាលពីឆ្នាំកន្លងទៅ។

ទូរសព្ទ Huawei P10 និង P10 Plus នឹងក្លាយជាគូប្រជែងជាមួយ Samsung Galaxy S8 និង LG G6 ក៏ដូចជាទូរសព្ទជំនាន់ថ្មីរបស់ Nokia និង HTC។ ការអភិវឌ្ឍន៍បច្ចេកវិទ្យា ប្រព័ន្ធHardware ដ៏ទាក់ទាញ និង ការរចនាដ៏ស្រស់ស្អាត នឹងក្លាយជាចំណាប់អារម្មណ៍ដ៏ធំមួយ ដែលនេះជាទិសដៅរបស់ក្រុមហ៊ុន Huawei ក្នុងការបង្ខិតគម្លាតជាមួយក្រុមហ៊ុន Samsung ក្នុងឆ្នាំ២០១៧។

នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Huawei បានបោះជំហានទៅមុខយ៉ាងខ្លាំងនៅក្នុង

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ផលិតផលទូរសព្ទរបស់ក្រុមហ៊ុន បានទទួលការអភិវឌ្ឍន៍ បន្ថែមបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ជាបន្តបន្ទាប់ឥតឈប់ឈរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ

បាននាំមកនូវការកើនឡើងនូវចំនួនលក់ និងការកើនឡើងក្នុងចំណែកទីផ្សា។

ឆ្នាំ២០១៧ ជាឆ្នាំដែលក្រុមហ៊ុន Huawei អាចប្រែក្លាយមុខមាត់ និងពង្រីកវិសាលភាពផលិតផលទូរសព្ទនៃក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Samsung។ ក្រុមហ៊ុនមាន ធនធាន មហិច្ឆតា និងគោលបំណងឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំង ដែលជាកត្តានាំឱ្យយើងជឿជាក់ថា នៅថ្ងៃណាមួយវានឹងក្លាយជាក្រុមហ៊ុនធំជាង ក្រុមហ៊ុន Samsung ជាមួយនឹងអ្វីដែលយើងគួរចាប់ផ្តើមផ្តោតអារម្មណ៍លើក្រុមហ៊ុនមួយនេះ។

Huawei-P10-01

អត្ថបទអ្នកចង់អាន

ឧបករណ៍ដ៏ទំនើប ប្រាប់ពីជាតិម្សៅស្អិត នៅក្នុងអាហារ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

Nima Sensor គឺជាឧបករណ៍ដ៏តូចមួយ ទំហំប៉ុនហោប៉ៅ ដែលអាចដាក់តាមខ្លួនបានយ៉ាងងាយស្រួល។ នេះជាឧបករណ៍ពិនិត្យជាតិម្សៅស្អិត (Gluten) នៅក្នុងអាហារ។ មុខងារដ៏ពិសេ...

កាមេរ៉ាថ្មីពី Hasselblad កាន់តែលឿន ហើយតម្លៃក៏សមរម្យ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ការ Update ចុងក្រោយបង្អស់ចេញពីក្រុមហ៊ុន Hasselblad ភាគច្រើនតែងធ្វើឡើងជាមួយនឹងកាមេរ៉ាដែលត្រូវបានបំពាក់នៅលើ Drone ឬកាមេរ៉ាមានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លា...

កុំព្យូទ័រមានអេក្រង់ 4K OLED របស់ Dell ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Jul, 2019

ផលិតផលកុំព្យូទ័រយួរដៃ ប្រភេទ 2-in-1ថ្មី ម៉ូដែល XPS 15 របស់ក្រុមហ៊ុន Dell សម្រាប់ឆ្នាំ 2019 មានដាក់លក់នៅក្នុងទីផ្សារហើយ។ ការផ្លាស់ប្តូរដ៏លេចធ្លោបំផុ...

Facebook Group អាច Chat កំសាន្តកាន់តែច្រើនគ្នា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

បើសិនជាក្រុម Jimmy Neutron Facebook Group ធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ នេះប្រហែលជាបណ្តាលមកពីបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះមិនអនុញ្ញាតឱ្យក្រុមសន...

Tomnerb.Com - YouTube Channel