ចូលចិត្តទំនើប

ទូរសព្ទ Huawei Nova 2 និង Nova 2 Plus កាមេរ៉ាមុខទំហំដល់ទៅ 20MP

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

ដូចជាទូរសព្ទភាគច្រើន នាពេលបច្ចុប្បន្ននេះ ទូរសព្ទ Huawei Nova 2 និង Nova 2 Plus មានលេចលឺព័ត៌មានមិនផ្លូវការជាច្រើន មុនពេលត្រូវបានប្រកាសជាផ្លូវការ។ ប៉ុន្តែព័ត៌មានបែកធ្លាយទាំង នោះមិនបានពិព័ណ៌នាអស់សេចក្តីទេ ហើយទូរសព្ទ Nova 2 និងបងប្អូនស្រឡាយតែមួយ Plus ពេលនេះចេញជាផ្លូវការហើយ។ ព័ត៌មានទាក់ទងនឹងលក្ខណៈពិសេស រួមមានកាមេរ៉ាមុខដែលមាន សមត្ថភាពខ្ពស់ ក៏ដូចជាកាមេរ៉ាភ្លោះនៅខាងក្រោយ និងលក្ខណៈពិសេសជាច្រើនទៀត។

ទូរសព្ទ Nova 2 និង Nova 2 Plus ផលិតឡើងពីការច្នៃលោហៈធាតុ Unibody ដែលជាការច្នៃម៉ូតស្រដៀងនឹងទូរសព្ទ Huawei Honor 8។ ទូរសព្ទថ្មីទាំងពីរនេះ រួមផ្សំពីការច្នៃម៉ូដរបស់ទូរសព្ទ Nova Nexus 6P និងរូបរាងរបស់ទូរសព្ទ Nova Plus Mate។

រីឯលក្ខណៈពិសេស ដ៏ឆ្លាតវៃរបស់ទូរសព្ទម៉ូដែលថ្មីនេះគឺ Nova 2 មានតួលោហៈ ដែលមានកម្រាស់ 6.9 មីលីម៉ែត្រ មានអេក្រង់ LCD 1080 ទំហំ 5.0 inch ជាមួយនឹងកញ្ចក់កោង 2.5D ដំណើរការដោយប្រព័ន្ធ Kirin 659 មាន RAM ទំហំ 4GB ឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB មានកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 12 Mega Pixel និង 8 Mega Pixel មានកាមេរ៉ាមុខទំហំដ៏ធំគួរឱ្យភ្ញាក់ផ្អើលគឺ 24 Mega Pixel និងមានថ្មកម្លាំង 2950 mAh។ នេះជាមុខងារពិសេសដ៏គួរឱ្យភ្ញាក់ផ្អើល ដែលទំហំ បូកចូលគ្នានៃកាមេរ៉ាភ្លោះខាងក្រោយ ស្មើនឹងទំហំកាមេរ៉ាមុខ។

ដូចដែលអ្នកអាចនឹងរំពឹងទុក Nova 2 Plus មានលក្ខណៈពិសេសស្រដៀងគ្នាច្រើន តែក៏មានចំណុចខុសគ្នាមួយចំនួនតូចផងដែរ។ ទូរសព្ទ Plus មានអេក្រង់ 1080p មានទំហំ 5.5 inch មាន ទំហំឃ្លាំងផ្ទុកទិន្នន័យ 128GB និងមានថាមពលថ្មកម្លាំង 3340 mAh និងមានតម្លៃខ្ពស់ជាងផងដែរ។

និយាយដល់តម្លៃ ទូរសព្ទ Nova 2 នឹងមានតម្លៃប្រមាណ $365 រីឯ Plus នឹងមានតម្លៃខ្ពស់ជាងគឺ $423។ ទូរសព្ទទាំងពីរនេះ នឹងមានជម្រើសប្រាំពណ៌គឺ បៃតង (Grass Green) ឈូកមាស (Rose Gold) មាស (Streamer Gold) ខៀវ (Aurora Blue) និង ខ្មៅ (Obsidian Black)។ ការដាក់លក់ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី 16 ខែមិថុនា ខាងមុខនេះ និងមានការទទួលកក់មុននៅលើទីផ្សា VMall ចាប់ពីថ្ងៃនេះតទៅផងដែរ។

Huawei-Nova-2-Plus-Tomnerb-03

អត្ថបទអ្នកចង់អាន

Apple កែលម្អក្តារចុច MacBook Pro ឱ្យកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

ក្តារចុចរបស់ MacBook Pro ថ្មី មានសម្លេងស្ងប់ស្ងាត់ជាងមុនបន្តិច ដែលនេះជាបញ្ហាដែលអ្នកធ្លាប់បានជួបប្រទះនៅលើម៉ូដែល Laptop របស់ Apple ជំនាន់មុន។ ប៉ុន្ត...

ខ្លាំង!!! SUV ៦ សម្រាប់ ២០១៨

ដោយ: ស. លីង 10 PM, Friday, 11 Aug, 2017

ក្រុមហ៊ុនផលិតរថយន្ត SUV បានឌីហ្សាញឡាន ២០១៧ ឡើងវិញសម្រាប់ឆ្នាំ ២០១៨។ ហ្វេនរបស់ SUV មិនបាច់និយាយក៏ដឹងដែរថា ម៉ូដប្រាកជាពិសេសហើយ តែតម្លៃវិញម៉េចដែរ? អ៊ី...

ក្រុមហ៊ុន Samsung ចេញទូរសព្ទម៉ូដែលថ្មី តែគួរឱ្យស្តាយ មានតែនៅប្រទេសចិន

ដោយ: ដួងច័ន្ទ 9 PM, Saturday, 21 Jan, 2017

ទូរសព្ទ Galaxy C9 Pro ជាទូរសព្ទស៊េរីថ្មី ដែលមានអេក្រង់ទំហំ ៦អ៊ីញ មាន RAM 6GB និងមានកាមេរ៉ាទំហំ 16 Mega Pixel ទាំងខាងមុខ និងខាងក្រោយ។ ប៉ុន្តែគួឱ្យស្...

តោះ! មកស្គាល់ Sound Tower របស់ LG តើឡូយប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេងថ្មីមួយពីក្រុមហ៊ុន LG ម៉ូដែល 100W Sound Tower ដែលមានលក្ខណៈពិសេសប្លែកខុសពីគេ។ ចង់ដឹងថាប្លែកខ្លាំងប៉ុណ្ណា? អានអត្...

Tomnerb.Com - YouTube Channel