ចូលចិត្តទំនើប

ទូរសព្ទ Google Pixel 2 នឹងចេញលក់ឆាប់ៗនេះ ក្នុងតម្លៃដ៏ខ្ពស់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 12 Mar, 2017

យោងតាមលោក Rick Osterloh ប្រធានផ្នែក Software របស់ក្រុមហ៊ុន Google បានឱ្យដឹងថា ទូរសព្ទ Google Pixel ម៉ូដែលថ្មី កំពុងត្រៀមបង្ហាញខ្លួន ប៉ុន្តែវានៅតែមានតម្លៃថ្លៃដដែល។ ២០១៦ ជាឆ្នាំដែលក្រុមហ៊ុន Google ទទួលបានប្រជាប្រិយភាពខ្លាំង ដោយការបញ្ចេញម៉ូដែល Nexus សម្រាប់ខ្សែស្រឡាយទូរសព្ទ Smartphone របស់ក្រុមហ៊ុន ដែលជ្រើសយកការផ្លាស់ប្តូរឈ្មោះទៅជា Pixel យកគំរូតាម កុំព្យូទ័រយួរដៃ Chromebook Pixel។ នាពេលនេះ ក្រុមហ៊ុន Google បានច្នៃទូរសព្ទ Pixel និង Pixel XL ពីរូបរាងដើម និងបន្ថែមមុខងារពិសេសៗបន្ថែមទៀត ដូចជាកាមេរ៉ាកម្រិតគុណភាពខ្ពស់ជាដើម។

នៅពេលត្រូវបានសាកសួរពីទូរសព្ទ Pixel 2 នៅក្នុងសប្តាហ៍នេះ លោក OSterloh បានប្រាប់សារព័ត៌មាន AndroidPIT ថាមានចង្វាក់ផលិតកម្ម ជាទៀងទាត់រៀងរាល់ឆ្នាំ។ អ្នកអាចទុកចិត្តបានថាក្រុមហ៊ុននឹងបន្តផលិតទូរសព្ទថ្មីៗបន្ថែមទៀត នៅក្នុងឆ្នាំនេះ ទោះបីពេលនេះអ្នកមិនទាន់ទទួលបាន ដំណឹងពីកាលបរិច្ឆេទក៏ដោយក្តី។ យើងអាចរំពឹងថាទូរសព្ទ Pixel បន្ទាប់ នឹងមកដល់ក្នុងឆ្នាំ២០១៧នេះ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើវានឹងត្រូវចេញក្នុងខែតុលា ដូចឆ្នាំមុនឬអត់ទេ។ យើងធ្លាប់បានលឺពី ពាក្យចចាមអារាមជាច្រើនអំពី Pixel 2 ដោយយោងតាមរបាយការណ៍របស់ 9to5Google កាលពីខែ មករា ទូរសព្ទ Pixel ជំនាន់ទី២ នឹងនាំមកជាមួយនូវសមត្ថភាពការពារជម្រាបទឹក បានកាន់តែប្រសើរ កាមេរ៉ាកម្រិតខ្ពស់ជាងមុន និងប្រព័ន្ធដំណើរការកាន់តែលឿន។ ដោយយោងតាមរបាការណ៍ដដែល បានបង្ហាញថាក្រុមហ៊ុន Google ក៏មានលេចលឺព័ត៌មាន អំពីការសាកល្បងទូរសព្ទកម្រិតមធ្យម Pixel 2B ផងដែរ។ ប៉ុន្តែនៅពេល AndroidPIT បានសួរលោកOsterloh អំពីតម្លៃនៃ ទូរសព្ទ Pixel ជំនាន់ថ្មី លោកបានឆ្លើយតបយ៉ាងខ្លីថា «ទូរសព្ទ Pixel នៅតែជាទូរសព្ទកម្រិតខ្ពស់» ដែលនេះជាការ បញ្ជាក់ថាការសាកល្បងទូរសព្ទ ដែលមានតម្លៃទាបត្រូវបរាជ័យ។ បើសិនជា Google ផលិតទូរសព្ទ តម្លៃទាប ប្រហែលជាវានឹងមិនប្រើឈ្មោះ Pixel នោះទេ ឬក៏ប្រហែលជា Google បានប្រគល់ការផលិតទូរសព្ទកម្រិតទាប ទៅឱ្យក្រុមហ៊ុនផ្សេង។

ទោះជាយ៉ាងណាក៏ដោយ មានទូរសព្ទដែលដំណើរការដោយ Android មានតម្លៃទាប ជាច្រើនប្រភេទ នៅលើទីផ្សាសម្រាប់លោកអ្នកជ្រើសរើស។

Pixel-2-02

Pixel-2-03

អត្ថបទអ្នកចង់អាន

Logosease មុជទឹកជ្រៅប៉ុនណា ក៏អាចនិយាយគ្នាបានដែរ

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

បើនិយាយពីសមុទ្រ អ្នកណាៗ ក៏ចូលចិត្តដែរ ហើយអ្នកខ្លះទៀត ថែមទាំងចូល​ចិត្តការមុជទឹក ហែល​ទស្សនាភាពស្រស់ស្អាត នៅតាមបាតសមុទ្រជ្រៅទៀតផង។ តែបញ្ហារបស់ការមុជទឹ...

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

Lexus LC 500 ឃើញភ្លាមលង់ស្នេហ៍ភ្លែត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

នេះជារថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់គ្រប់ទីកន្លែងដែលវា បានទៅដល់មិនថា នៅលើផ្លូវថ្នល់ ឬនៅកន្លែងចំណតទេ។ រថយន្ត Lexus LC 500 ជ...

iPad Pro ទំហំ 11អ៊ីញ ជាមួយនឹងទំហំឃ្លាំងផ្ទុកទិន្នន័យ 1TB នឹងមានតម្លៃថោកជាងមុន!

ដោយ: ភារុន 10 AM, Thursday, 19 Sep, 2019

ក្រុមហ៊ុន Amazon បានចំណាយប្រាក់រាប់រយលានដុល្លារ សម្រាប់ផលិតផល iPad Pro (Wi-Fi) ទំហំ 11អ៊ីញ ជាមួយនឹងឃ្លាំងផ្ទុកទិន្នន័យ 1TB ដែលវាមានតម្លៃ $1,149 ហើយ...

Tomnerb.Com - YouTube Channel