ចូលចិត្តទំនើប

ទូរសព្ទបត់របស់ Samsung តម្លៃរាប់ពាន់ដុល្លារ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

រយៈពេលមិនដល់មួយអាទិត្យទេ ចាប់តាំងពីក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលអេក្រង់ថ្មី មានឈ្មោះ Infinity Flex សម្រាប់ដាក់តំឡើងលើទូរសព្ទ Smartphone ជំនាន់ថ្មី នៅពេលនេះមានរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង បានអះអាងថាពួកគេបានដឹងពីឈ្មោះ តម្លៃ និងកាលបរិច្ឆេទចេញលក់ផលិតផលថ្មីនេះ។

សារព័ត៌មាន Yonhap News Agency បានរាយការណ៍ថាទូរសព្ទជំនាន់ថ្មីនេះ នឹងចេញលក់ក្រោមឈ្មោះថា Galaxy F ជាឈ្មោះមួយដែលត្រូវបានគេនិយាយតៗគ្នាពីមួយទៅមួយក្នុងរយៈកាលកន្លងទៅនេះ ជាមួយនឹងឈ្មោះមួយទៀតគឺ Galaxy X។
ទូរសព្ទជំនាន់ថ្មីនេះ នឹងចេញលក់នៅអំឡុងខែមីនា មួយខែបន្ទាប់ពីប្រព័ន្ធ 5G-Enabled លើទូរសព្ទ S10។ ប៉ុន្តែទូរសព្ទថ្មីនេះ នឹងមានមិនតម្លៃទាបឡើយ។ សារព័ត៌មាន Yonhap ជឿជាក់ថាទូរសព្ទ Foldable នេះ នឹងក្លាយជាផលិតផលផ្តាច់មុខ ដែលអាចមានតម្លៃខ្ពស់រហូតដល់ $1,770 ទោះបីជានៅក្នុងរបាយការណ៍នេះបានបញ្ជាក់ថា ក្រុមហ៊ុន Samsung មិនទាន់កំណត់តម្លៃជាក់លាក់នៅឡើយ។
យ៉ាងណាមិញ ក្រុមហ៊ុន Samsung នៅតែបន្តភាពស្ងប់ស្ងាត់សម្រាប់ការបញ្ចេញលក់ទូរសព្ទថ្មីនេះ ដែលមានកាលបរិច្ឆេទនៅឆ្ងាយនៅឡើយ។ កាលពីសប្តាហ៍មុន លោក DJ Koh នាយកប្រតបត្តិផ្នែកទូរសព្ទចល័តរបស់ Samsung បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងបញ្ចេញលក់ទូរសព្ទបត់រមូរបាន ចំនួនមួយលានគ្រឿង នៅក្នុងឆ្នាំ 2019។

មកទល់ពេលនេះ ក្រុមហ៊ុនគ្រាន់តែបញ្ចេញផលិតផលគំរូ ដែលមានរូបរាងដូចទៅនឹងទូរសព្ទ Smartphone ទូទៅ រហូតដល់វាបើករលារ ដូចសៀវភៅមួយក្បាល ប្រែក្លាយទៅជាអេក្រង់មានទំហំ 1.7 inch ដែលដើរតួដូចជា Tablet មួយគ្រឿង។

អេក្រង់ Infinity Flex ប្រើប្រាស់ផ្ទាំងអេក្រង់ដែលមានបំពាក់បច្ចេកវិទ្យាបត់កោង ព្រមជាមួយស្រទាប់ការពារថ្មី និងមាន Polymer ទំនើប ដែលអាចទាំងផ្តល់នូវភាពបត់បែន និងរឹងមាំ។ បើសិនជាផលិតផលនេះទទួលបានជោគជ័យ វាអាចជាកត្តាជំរុញផលិតផល Foldable ដទៃទៀត ពីក្រុមហ៊ុនដទៃ ដែលក្នុងនោះរួមមានពាក្យចចាមអារ៉ាមអំពីផលិតផល Folding Note Phone និង អេក្រង់ Flexi-Laptop រួចទៅហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Google Car រថយន្តអច្ឆរិយៈ

ដោយ: ដាលីស 12 PM, Monday, 13 Apr, 2015

ទីបំផុតក៏បង្ហាញខ្លួនចេញមករួចរាល់ហើយសម្រាប់រថយន្តអច្ឆរិយៈដំបូងគេបំផុត គឺ Google Car ដែលចេញមក​ព្រម​​ជាមួយនឹងសមត្ថភាពដ៏គួរឱ្យស្ងើចយ៉ាងអស្ចារ្យ។ ប្រាកដ...

Facebook Group អាច Chat កំសាន្តកាន់តែច្រើនគ្នា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

បើសិនជាក្រុម Jimmy Neutron Facebook Group ធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ នេះប្រហែលជាបណ្តាលមកពីបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះមិនអនុញ្ញាតឱ្យក្រុមសន...

Jules Verne ប៊ិចអច្ឆរិយ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

Lernstift Jules Verne Edition ប៊ិចកំពូលហាយធេក ដែលមកជាមួយ Feature ញ័រប្រាប់ម្ចាស់ពេលសរសេរខុស អាច​ប្រើបានជាមួយកុំព្យូទ័រ និងស្មាតហ្វូនទៀតផង។ បន្ទាប់...

ម៉ាស៊ីនបោកគក់LG Twin Wash TM ជាម៉ាស៊ីនបោកដំបូងគេបង្អស់លើពិភពលោក ដែលធ្វើការបោកគក់សម្លៀកបំពាក់បានពីរកន្លែងក្នុងពេលតែមួយ

ដោយ: ទំនើប 9 AM, Friday, 05 Oct, 2018

ក្រុមហ៊ុន LG Electronic ជាអ្នកឈានមុខគេក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងនៅតែបន្តបង្កើតសមត្ថភាព ក្នុងការច្នៃប្រឌិតអោយកាន់តែល្អប្រសើរ ដែលផ្តល់នូវអត្ថ...

Tomnerb.Com - YouTube Channel