ទូរសព្ទតម្លៃសមរម្យ Nokia 2
ទូរសព្ទ Nokia 2 គឺជាទូរសព្ទ Smartphone តម្លៃសមរម្យដែលអ្នកអាចទុកចិត្តថាទុកថ្មបន្ថែមខាងក្រៅនៅផ្ទះបាន ដោយថាតែ
វាមានប្រព័ន្ធថាមពលខាងក្នុងដ៏ធំសម្បើម ខណៈដែលវានៅតែអាចនាំមកជូននូវសមត្ថភាពល្អគាប់ប្រសើរ ដែលដាក់បង្ហាញលើផ្ទៃអេក្រង់ធំល្មម។
នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប សូមលើកយកចំណុចគន្លឹះសំខាន់ៗដែលអ្នកគួរស្វែងយល់អំពីម៉ូដែលទូរសព្ទ Nokia 2។
ការ Update ថ្មី
ក្រុមហ៊ុន HMD Global បានប្រកាសថាទូរសព្ទ Nokia 2 នៅទីបញ្ចប់នេះបានទទួលប្រព័ន្ធ Android Oreo យកមកប្រើប្រាស់ហើយ។
ទូរសព្ទនេះបានចូលរួមជាចំណែកយ៉ាងសំខាន់នៅក្នុងបន្ទប់ពិសោធន៍ Beta Labs របស់ Nokia ដែលជាលទ្ធផលអ្នកប្រើប្រាស់ ដែលជាអ្នក
ទើបនឹងចាប់ផ្តើមប្រើប្រាស់អាចសាកល្បងប្រើប្រាស់កម្មវិធី Software ថ្មី និងធ្វើការរាយការណ៍ត្រឡប់ទៅកាន់ក្រុមហ៊ុន HMD Global វិញ
អំពីដំណើរការរបស់ទូរសព្ទ។ ក្រុមហ៊ុនមិនទាន់ធ្វើការប្រកាសជាផ្លូវការប្រាប់អតិថិជនរបស់ខ្លួនអំពីកាលបរិច្ឆេទនៃការមកដល់នូវប្រព័ន្ធ
Software ថ្មីនៅឡើយទេ ប៉ុន្តែវាទំនងជានឹងមានវត្តមាននៅក្នុងរយៈពេល 2-3 ខែបន្ទាប់នេះហើយ។
តម្លៃ
បើសិនជាអ្នកមិនចង់ចំណាយថវិកាច្រើននៅលើការទិញទូរសព្ទ ដូច្នេះទូរសព្ទ Nokia 2 គឺជាការ វិនិយោគដ៏មានតម្លៃមួយសម្រាប់អ្នក។
អ្នកអាចទិញទូរសព្ទនេះតាមរយៈគេហទំព័រលក់ទំនិញ Amazon ឬ Best Buy ក្នុងតម្លៃត្រឹមតែ $100 ប៉ុណ្ណោះ។ បណ្តាញ EE ក៏នឹងមានដាក់
លក់ទូរសព្ទ Nokia 2 នេះដែរ។
ការរចនាម៉ូដ
ទូរសព្ទ Nokia 2 អាចនឹងជាទូរសព្ទមានតម្លៃទាបមួយ ប៉ុន្តែក្រុមហ៊ុន HMD Global ដែលជាម្ចាស់ម៉ាកសញ្ញានេះ បានផ្តល់ឱ្យអតិថិជននូវ
ទូរសព្ទដែលមានតម្លៃទាប ប៉ុន្តែមិនមានន័យថាជាទូរសព្ទដែលមានរូបរាងមិនស្អាត ឬធ្វើឱ្យយល់ថាមិនសក្តិសមនឹងប្រើប្រាស់នោះទេ។
ម៉ាស៊ីនរបស់ទូរសព្ទនេះផលិតឡើងពីអាលុយមីញ៉ូម។ វាមានអេក្រង់ដែលត្រូវបានគ្របដណ្តប់ដោយកញ្ចក់ Gorilla Glass ដែលផ្តល់នូវភាពធន់
រឹងមាំ ប្រើប្រាស់បានយូរអង្វែង។ ចំណែកឯគម្របផ្នែកខាងក្រោយផលិតឡើងពី Polycarbonate។
ទូរសព្ទនេះមានទំហំ 5.65 x 2.81 x 0.37 inch ហើយខណៈដែលវាមិនមែនជាទូរសព្ទដែលមានកម្រាស់ស្តើងជាងគេនៅក្នុងពិភពលោក
ក៏វានៅតែជាទូរសព្ទមួយគ្រឿងដែលមានរាងស្តើងមួយ ដែរ។ នៅចំហៀងតួទូរសព្ទ ផ្នែកខាងស្តាំ អ្នកនឹងបានឃើញប៊ូតុង Power និងប៊ូតុងសម្លេង
ខណៈដែលកាមេរ៉ាស្ថិតនៅ ចំកណ្តាលនៃខ្នងទូរសព្ទ ដែលស្ថិតនៅអមជាមួយនឹងរូបសញ្ញា Nokia នៅខាងក្រោមតួកាមេរ៉ា។ នៅផ្នែកខាងលើនៃតួទូរសព្ទ
គឺជារន្ធដោតកាសត្រចៀក ដែលសម្រាប់អ្នកប្រើប្រាស់មួយចំនួន រន្ធដោតមួយនេះមិនអាចខ្វះបានទេ។
លក្ខណៈពិសេស
ទូរសព្ទ Nokia 2 មិនធ្វើការប្រកួតប្រជែងជាមួយទូរសព្ទធំៗដទៃទៀត ដូចជា iPhone X របស់ Apple ឬ Google Pixel ឡើយ។ ជំនួសឱ្យការប្រកួត
ប្រជែង Nokia បានពង្រឹងសមត្ថភាព ផលិត ដើម្បីបង្កើតបាននូវទូរសព្ទ Nokia មួយ ដែលជាចម្លើយសម្រាប់ការស្វែងរកទូរសព្ទ Smartphone
តម្លៃទាប។ ថ្វីត្បិតតែបច្ចុប្បន្ននេះ ទីផ្សាទូរសព្ទ Smartphone កំពុងធ្វើការប្រកួតប្រជែងគ្នាខ្លាំង ប៉ុន្តែយើងនៅតែត្រូវការទូរសព្ទតម្លៃទាប តែមាន
សមត្ថភាពល្អបង្គួរជាច្រើនបន្ថែមទៀតផងដែរ។ នៅផ្នែកខាងមុខ Nokia 2 មានអេក្រង់ LCD កម្រិត 1,280 x 720 pixel ដែលមានទំហំ 5 inch
ប៉ុន្តែអ្វីដែលធ្វើឱ្យទូរសព្ទនេះកាន់តែលេចធ្លោនោះគឺ សមត្ថភាពថ្មរបស់វា។ ទូរសព្ទនេះមានថាមពលថ្មកម្លាំង 4,100mAh ហើយក្រុមហ៊ុន Nokia
លើកឡើងថា វាអាចដំណើរការបានរហូតដល់ 2 ថ្ងៃ សម្រាប់ការបញ្ចូលថាមពលថ្មម្តង ស្ថិតនៅក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ទូរសព្ទនេះមានបំពាក់
ប្រព័ន្ធ Qualcomm Snapdragon 212 Processor ព្រមជាមួយនឹង RAM ទំហំ 1GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 8GB ហើយអ្នកក៏អាចពង្រីកទំហំ
របស់វាបានរហូតដល់ 128 GB តាមរយៈរន្ធ MicroSD។ នៅផ្នែកខាងក្រោយ អ្នកនឹងទទួលបានកាមេរ៉ាទំហំ 8 Megapixel និងកាមេរ៉ាខាងមុខ
ទំហំ 5 megapixel។
ចំណុចពិសេសមួយផ្សេងទៀតគឺ វាដំណើរការដោយប្រើប្រាស់ Android 7.1.1 Nougat ជាមួយនឹងមុខងារ Google Assistant។
ទូរសព្ទ Nokia 2 នេះនឹងធ្វើការវិវត្តទៅរកប្រព័ន្ធ Android Oreo ក្នុងពេលឆាប់ៗខាងមុខនេះហើយ។