ចូលចិត្តទំនើប

ទូរសព្ទដំបូង ដែលមានមុខងារស្កេនក្រយ៉ៅដៃ ក្នុងអេក្រង់

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

កាលពីពេលថ្មីៗនេះ Synaptics បានប្រកាសថាមានក្រុមហ៊ុនមួយ បានផលិតទូរសព្ទដែលមាន បង្កប់មុខងារស្កេនក្រយ៉ៅដៃ ទៅក្នុងអេក្រង់ទូរសព្ទ ហើយនេះជាការផលិតដ៏ធំមួយនៃបច្ចេកវិទ្យាថ្មីនេះ សម្រាប់ម៉ូដែលទូរសព្ទ Smartphone កំពូលទាំង 5។ ពេលនេះយើងបានដឹងពីអត្តសញ្ញាណ នៃម៉ាកទូរសព្ទនោះគឺ Vivo។
នៅក្នុងការផ្សព្វផ្សាយលើគេហទំព័រ Forbe អ្នកវិភាគឈ្មោះ Patrick Moorhead បានរៀបរាប់លម្អិតពីបទពិសោធន៍ថ្មី ដែលគាត់ទទួលបានពីការផលិត ធ្វើតេស្តរបស់ទូរសព្ទ Vivo មានបំពាក់បច្ចេកវិទ្យាជំនាន់ថ្មី។ លោកបានបរិយាយថា Sensor របស់វាពិតជាលឿន និងមានលក្ខណៈសាមញ្ញ ខណៈដែល Synaptic បានអះអាងថា វាដំណើរការលឿនដូចជាមុខងារ 3D Facial Recognition ដូចជា Face ID របស់ Apple ដូច្នេះដែរ។

Vivo_Cell_Phone_synaptics_fingerprint_technology_news_cambodia_tomnerb-02
ការដាក់បញ្ចូលកម្មវិធីស្កេនក្រយ៉ៅដៃ ទៅក្នុងអេក្រង់ទូរសព្ទ ទំនងដូចជាវិធីសាស្រ្តមួយសម្រាប់រួម បញ្ចូលភាពងាយស្រួល នៃការផ្ទៀងផ្ទាត់ក្រយ៉ៅដៃនៅលើទូរសព្ទ ជាមួយនឹងគ្រប់ការរចនាអេក្រង់ទូរសព្ទទាំងអស់។ ទោះបីជាមុខងារនេះ ដំណើរការល្អយ៉ាងណាក្តី ការសម្រេចចិត្តរបស់ក្រុមហ៊ុន Vivo ទៅសហការជាមួយ Synaptics ទំនងដូចជាការវាយប្រហារមួយ ចំពោះក្រុមហ៊ុន Qualcomm ដែលបាននឹងកំពុងដំណើរការ លើបច្ចេកវិទ្យានេះដែរ។ Vivo បានបង្អួតគំរូអេក្រង់មានបំពាក់មុខងារ ស្កេនក្រយ៉ៅដៃ ដែលគាំទ្រដោយ Qualcomm កាលពីដើមឆ្នាំនេះ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញថា មានភាពយឺតយ៉ាវ។
Vivo អាចមិនមែនជាក្រុមហ៊ុនដំបូង ដែលនឹងចូលមកក្នុងការពិចារណារបស់អ្នក នៅពេលអ្នកគិតដល់ក្រុមហ៊ុនផលិតទូរសព្ទ Smartphone ធំៗ ប៉ុន្តែនេះជាម៉ាកសញ្ញាទូរសព្ទដ៏ធំមួយនៅក្នុងពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ទី 5 នៅក្នុងរបាយការណ៍ឆមាសទី1 ក្នុងឆ្នាំ 2017 របស់ក្រុមហ៊ុន IDC ហើយខណៈដែលវាត្រូវបានទម្លាក់មកលំដាប់ទី 6 នៅក្នុងឆមាសទី 2 ដែលនេះអាច ជាកត្តាធ្វើឱ្យអ្នកមើលរំលងពីម៉ាកសញ្ញាមួយនេះ ហើយសម្លឹងឃើញម៉ាកសញ្ញាលំដាប់ទី 4 គឺ Oppo ដោយសារវាផលិតចេញពីក្រុមហ៊ុនធំតែមួយ គឺ BBK Electornics។ ទូរសព្ទ Oppo ក៏មាន ម៉ាកទូរសព្ទ OnePlus ដែលជាម៉ាកសញ្ញាតូចមួយ តែមានប្រជាប្រិយភាពនេះតំបន់អឺរ៉ុប។ ក្រុមហ៊ុន Vivo បច្ចុប្បន្នកំពុងទទួលបានជោគជ័យ នៅក្នុងប្រទេសឥណ្ឌា ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់ទី 3 នៅក្នុងប្រទេស ដែលអាចនឹងធ្វើឱ្យម៉ាកសញ្ញាមួយនេះ ត្រឡប់ទៅកាន់លេខរៀងទី 5 វិញ។

Vivo_Cell_Phone_synaptics_fingerprint_technology_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

Asus Zen Pad S 8.0 ចាប់ផ្តើមដាក់លក់ នៅអាមេរិកហើយ

ដោយ: ដាលីស 6 AM, Friday, 28 Aug, 2015

ថ្មីៗបំផុតនេះ ក្រោយពីបានបង្ហាញខ្លួនមុខទំនិញថ្មីរួចហើយ នៅក្នុងពិធីតាំងពិព័រណ៌ Computex 2015 ពេលនេះ Asus បានបញ្ចេញមកហើយនូវធែប្លែតស៊េរីថ្មី ក្រោយគេបំផ...

Google Maps អាចប្រាប់ពីល្បឿនបើកបររបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

ក្រុមហ៊ុន Google ស្ងាត់ៗបានបន្ថែមមុខងារវាស់ស្ទង់ល្បឿននៃការបើកបរបន្តផ្ទាល់មួយ នៅក្នុងកម្មវិធី Google Maps ដែលអនុញ្ញាតឱ្យអ្នកអាចតាមដានល្បឿននៃការបើកបរ...

Chrome OS Tablet ប្រហែលអាចដំណើរការជាមួយ Window 10

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Oct, 2018

ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងផលិតផល Chrome OS Tablet របស់ក្រុមហ៊ុន Google ប្រហែលជាអ្នកមានគន្លឹះណាមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បាន។ ក្ន...

iOS 13 ទីបញ្ចប់នៃ 3D Touch

ដោយ: ដួងច័ន្ទ 7 AM, Friday, 21 Jun, 2019

អ្នកប្រហែលជាបានដឹងព័ត៌មានខ្លះៗអំពីទូរសព្ទ iPhone ជំនាន់ថ្មី ហើយអ្នកក៏ប្រហែលជាមិនពេញចិត្តនឹងរូបរាងរបស់ទូរសព្ទដែលយើងសន្មត់ហៅវាថា iPhone 11 និងភាពចម្ល...

Tomnerb.Com - YouTube Channel