ចូលចិត្តទំនើប

ទូរទស្សន៍ Samsung The Wall ទំហំយក្ស 146 inch

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

នេះជាការប្រកាសជាផ្លូវការ។ ទូរទស្សន៍របស់អ្នកពិតជា មិនអាចប្រៀបធៀបទំហំជាមួយម៉ូដែលទូរទស្សន៍ថ្មីរបស់ Samsung បានឡើយ។ នេះគឺជាទូរទស្សន៍ទំហំយក្សមានឈ្មោះថា The Wall។
លុត្រាតែ អ្នកប្រៀបធៀបវាជាមួយរោងភាពយន្ត ទើបអាចធៀបទំហំដ៏ធំរបស់ទូរទស្សន៍ថ្មីមួយគ្រឿងនេះ។
ទូរទស្សន៍ទំហំយក្ស 146 inch នៃមិនត្រឹមតែមានទំហំប៉ុណ្ណោះទេ វាក៏មានបំពាក់នូវអេក្រង់ដែលជា បច្ចេកវិទ្យាអេក្រង់ទូរទស្សន៍ Sporting ដែលអ្នកអាចហៅវាមួយបែបទៀតថាជាប្រភេទ MicroLED ដែលនេះជាប្រភេទអេក្រង់ដែលក្រុមហ៊ុន Samsung អះអាងថាជាបេះដូងនៃបច្ចេកវិទ្យាទូរទស្សន៍នា ពេលអនាគត។
តើអ្វីជាចំណុចខ្លាំងរបស់វា?
ក្រុមហ៊ុន Samsung មិនបានដាក់ឈ្មោះថា The Wall ដោយគ្មានន័យនោះទេ។ នៅក្នុងទំហំ 146 inch វាជាទំហំធំជាងទំហំទូរទស្សន៍ នៅតាមគេហដ្ឋានទ្វេដង។ សម្រាប់អ្នកដែលទើបទិញទូរទស្សន៍ ទំហំ 55 inch ពិតជាមិនយល់ថា ទំហំទូរទស្សន៍របស់ពួកគេធំគ្រប់គ្រាន់នៅឡើយទេ បើធៀបនឹងទំហំ 146 inch។

the-wall-has-no-price-or-a-release-date-just-yet-but-lets-not-kid-ourselves-this-thing-is-going-to-cost-a-ton-of-cash_technology_news_cambodia_tomnerb-01
បច្ចេកវិទ្យា MicroLED នៅក្នុងនិយមន័យទូរទស្សន៍មានន័យថា វាជាប្រភេទអេក្រង់ទូរទស្សន៍ដែលបញ្ចេញពន្លឺដោយខ្លួនឯង ជាមួយបច្ចេកវិទ្យា Micrometer-Scale LEDs ដែលមាន ទំហំតូចជាងបច្ចេកវិទ្យា LED នាពេលបច្ចុប្បន្ន និងបម្រើការជាប្រភពនៃពន្លឺដោយខ្លួនឯង។ នេះជាពាក្យពន្យល់អះអាងរបស់ក្រុមហ៊ុន Samsung។ ជាភាសាទូទៅ ដើម្បីឱ្យអ្នកងាយយល់ គឺនេះជាប្រភេទទូរទស្សន៍ដែលមិនត្រូវការ Backlight។
Modular មានន័យថាអ្នកប្រើប្រាស់ទូរទស្សន៍ The Wall អាចផ្លាស់ប្តូរទូរទស្សន៍ តាមបំណងរបស់ពួកគេ។
ក្រុមហ៊ុន Samsung បាននិយាយថា «អេក្រង់ទូរទស្សន៍ថ្មីនេះ អាចសម្របខ្លួនបម្រើឱ្យគោលបំណង ប្រើប្រាស់ខុសៗគ្នា ដូចជាការបង្កើតជាអេក្រង់ទំហំធំ សម្រាប់បង្ហាញរូបភាពធំៗ នៅលើចន្លោះទីតាំងច្រើន។

the-wall-has-no-price-or-a-release-date-just-yet-but-lets-not-kid-ourselves-this-thing-is-going-to-cost-a-ton-of-cash_technology_news_cambodia_tomnerb-03
និយាយឱ្យកាន់តែស្រួលស្តាប់ មានន័យថាអ្នកអាចផ្លាស់ប្តូរទូរទស្សន៍មួយគ្រឿងនេះ ឱ្យបានកាន់តែធំ ឬកាន់តែតូច ជាងទំហំ 146 inch នេះ ទោះបីជា version ដែលក្រុមហ៊ុន Samsung បញ្ចេញនាឆ្នាំ នេះមានត្រឹមតែទំហំ 146 inch ក្តី។
ពិចារណាលើទំហំរបស់ទូរទស្សន៍ កិត្តិនាមរបស់ក្រុមហ៊ុនស្ថិត នៅក្នុងម៉ូដែលទូរទស្សន៍ថ្មីនេះ ហើយបច្ចេកវិទ្យាថ្មី ក៏ត្រូវបានប្រើប្រាស់នៅលើវាផងដែរ។ នេះជាកត្តាអាចឱ្យយើងប៉ាន់ប្រមាណបានថា តម្លៃរបស់វាពិតជាមិនទាបនោះឡើយ។
យ៉ាងណាមិញក្រុមហ៊ុន Samsung មិនទាន់បញ្ចេញតម្លៃជាផ្លូវការសម្រាប់ The Wall នៅឡើយទេ ហើយកាលបរិច្ឆេទនៃការចេញលក់ ឬការបង្ហាញជាសាធារណៈ ក៏ពុំទាន់ត្រូវបានប្រកាសផងដែរ។ ព្រឹតិ្តការណ៍សន្និសីទនាខែមីនាខាងមុខ ត្រូវបានគេរំពឹងថានឹងផ្តល់ព័ត៌មាន កាន់តែលម្អិតសម្រាប់ ទូរទស្សន៍ខ្នាតយក្សមួយនេះ។
ដូច្នេះសូមបន្តតាមដានជាមួយ ទំនើប បន្តទៀតដើម្បីស្វែងយល់កាន់តែច្បាស់ពីទូរទស្សន៍ The Wallរបស់ Samsung មួយគ្រឿងថ្មីនេះ។

the-wall-has-no-price-or-a-release-date-just-yet-but-lets-not-kid-ourselves-this-thing-is-going-to-cost-a-ton-of-cash_technology_news_cambodia_tomnerb-02

ប្រភព: businessinsider ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍, Appliances

អត្ថបទអ្នកចង់អាន

LG Pocket Photo ម៉ាស៊ីនផ្តិតរូបថត គ្មានទឹកថ្នាំ

ដោយ: ដាលីស 9 PM, Wednesday, 20 May, 2015

បច្ចុប្បន្ននេះ មានត្រឹមតែស្មាតហ្វូនមួយគ្រឿង ក៏អាចថតរូប និងតុបតែងរូបភាពបានយ៉ាងពេញចិត្ត និង​ថែម​ទាំងអាចផ្ញើទៅ​ឱ្យមិត្តភក្តិមើល តាមរយៈ App បានយ៉ាងងាយស...

ចង់បានទេ? ស្មាតហ្វូនសាកថ្មម្តង ប្រើបាន 2សប្តាហ៍

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

បើសិន​ជាមាន​អ្នក​ប្រាប់​លោកអ្នក​ថា មាន​ស្មា​ត​ហ្វូ​ន​មួយគ្រឿង​សាក​ថ្ម​ម្តង អាច​ប្រើការ​បានយូរ​ ដល់​ទៅ 14ថ្ងៃ ឬ2អាទិត្យ​នោះ អ្នក​ប្រហែលជា​មិន​ជឿ​ទេ ...

Xiaomi Redmi Note 7 មានកាមេរ៉ា 48MP

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

កាលពីចុងឆ្នាំមុន ប្រធានក្រុមហ៊ុន Xiaomi លោក Lin Bin បានបង្ហើបពីម៉ូដែលទូរសព្ទដៃជំនាន់ថ្មី ដែលនឹងបំពាក់ជាមួយកាមេរ៉ាទំហំ 48 Megapixel ហើយនៅថ្ងៃនេះ ក្រ...

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹង...

Tomnerb.Com - YouTube Channel