ចូលចិត្តទំនើប

ទូរទស្សន៍ Samsung QLED ជាក្តីសុបិន្តរបស់អ្នក ឈ្លក់វង្វេងនឹងពណ៌

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

សម្រាប់អ្នកដែលចង់ទស្សនាភាពយន្ត ដែលមានពណ៌ចម្រុះភ្លឺច្បាស់ ស្របតាមលំនាំដើមរបស់វា បច្ចេកវិទ្យា HDR ដែលមានបន្ថែមពណ៌ជាច្រើន គឺជាអំណោយដ៏ល្អបំផុត។ ប៉ុន្តែទូរទស្សន៍ដែលមានបំពាក់បច្ចេកវិទ្យា HDR មានកម្រិត គឺជាទូរទស្សន៍ដ៏ស៊ាំញ៉ាំ ដែលអ្នកត្រូវបង្ខំចិត្តបញ្ជារ menu នៅលើអេក្រង់ទូរទស្សន៍ជាមួយឧបករណ៍បញ្ជារ។ បើសិនជាអ្នកពិតជាចង់បានទូរទស្សន៍ ដែលមានសមត្ថភាពបញ្ចេញពណ៌ដ៏ស្រស់ស្អាតបែបនោះមែន ហើយអ្នកមានថវិកាគ្រប់គ្រាន់ អ្នកគួរពិចារណាលើទូរទស្សន៍ Samsung ដែលសហការជាមួយក្រុមហ៊ុន Portrait Display ផលិតនូវទូរទស្សន៍ម៉ូដែល QLED Q9, Q8 និង Q7 ដែលម្ចាស់ទូរទស្សន៍ អាចកម្រិតសមត្ថភាពពណ៌របស់ទូរទស្សន៍ ដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ Spectracal ឬឧបករណ៍វាស់វែងកម្រិតពណ៌។

ដើម្បីកំណត់សមត្ថភាពពណ៌លើទូរទស្សន៍ QLED HDR ដោយស្វ័យប្រវត្តិ អ្នកត្រូវកាន់ឧបករណ៍ SpectraCal C6 ដែលមានតម្លៃ $650 ទល់នឹងកញ្ចក់ទូរទស្សន៍ដូចមានក្នុងរូប។ ដោយប្រើប្រាស់ កម្មវិធី AutoCal ដែលបានតំឡើងលើកុំព្យូទ័រ ដែលភ្ជាប់ជាមួយទូរទស្សន៍ QLED អ្នកអាចកែតម្រូវ ការកំណត់ Menu Setting ដោយស្វ័យប្រវត្តិ និងអាច Autocalibrate លើពណ៌ ដោយគ្រាន់តែចុច ប៊ូតុងយ៉ាងសាមញ្ញ។

ក្រុមហ៊ុន Samsung លើកឡើងថា ឈុតទូរទស្សន៍ QLED គឺជាទូរទស្សន៍ដំបូងគេលើពិភពលោក ដែលមានសមត្ថភាព Autocalibration សម្រាប់រូបភាពកម្រិត HDR។ វានឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់អ្នកជំនាញពណ៌ ដែលនឹងប្រើប្រាស់ទូរទស្សន៍ជាគោល ឬ ជាការតាមដាន អតិថិជន។ វាក៏ជាវិធីសាស្រ្តដ៏ងាយស្រួលសម្រាប់ធានាថា អ្នកនឹងបានទស្សនាកម្មវិធីលើ Netflix ឬ ភាពយន្តបែប 4K Blu-ray HDR យ៉ាងពិតប្រាកដ ស្របតាមគោលបំណងរបស់អ្នកផលិតភាពយន្ត។

ទូរទស្សន៍ Samsung QLED ថ្មីនេះមិនមានតម្លៃទាបនោះទេ។ យ៉ាងណាមិញទូរទស្សន៍ Vizio M-Series ក៏មានសមត្ថភាពត្រដំត្រសងដែរ ហើយមានតម្លៃទាបជាងទៀតផង។ ទូរទស្សន៍ Samsung Q7C QLED ទំហំ 65-inch មានតម្លៃ $3900 ប្រៀបជាមួយតម្លៃត្រឹមតែ $1500 សម្រាប់ទូរទស្សន៍ Vizio M-Series ម៉ូដែល 65-inch។ បើសិនជាអ្នកចង់ចំណាយថវិកាក្នុងទំហំច្រើនបែបនេះ អ្នកប្រហែលជាចង់ចំណាយវាលើទូរទស្សន៍ម៉ូដែល OLED របស់ក្រុមហ៊ុន Sony ឬ LG ជំនួសវិញ ហើយគ្រាន់តែចំណាយប្រាក់លើអ្នកជំនាញ ឱ្យកំណត់កម្រិតពណ៌ទូរទស្សន៍ឱ្យអ្នកជាការស្រេច។

Samsung-QLED-TV-Tomnerb-02

Samsung-QLED-TV-Tomnerb-03

អត្ថបទអ្នកចង់អាន

តោះ! មកដឹងពីរបៀប Screenshot នៅលើកុំព្យូទ័រ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ការ Screenshot នៅលើកុំព្យូរទ័រ គឺជាវិធីដ៏ងាយស្រួលក្នុងការចែករំលែករឿងគ្រប់ប្រភេទដូចជា ការចែករំលែកនូវអ្វីដែលអ្នកចាប់អារម្មណ៍នៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏...

Huawei បញ្ជាក់ថា ទូរស័ព្ទ Mate 30 Pro ថ្មី នឹងមិនមានប្រព័ន្ធប្រតិបត្តិការ Android របស់ Google ទេ!

ដោយ: ភារុន 8 AM, Monday, 23 Sep, 2019

ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីចុងក្រោយ នោះគឺទូរស័ព្ទ Mate 30 Pro របស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុនអាចនឹងពិបាកលក់ទូរស័ព្ទស៊េរីថ្មីនេះនៅ...

តើនាឡិកា Apple Watch ភ្ជាប់ជាមួយនឹងបណ្តាញ LTE អាចក្លាយជម្រើសនាឡិកាដ៏ល្អបំផុត សម្រាប់កូនៗរបស់អ្នកពាក់ដែរឬទេ?

ដោយ: ភារុន 9 AM, Thursday, 25 Jul, 2019

ជាធម្មតា នាឡិការបស់ក្រុមហ៊ុន Apple ប្រាកដណាស់ វាគឺត្រូវតែភ្ជាប់ជាមួយនឹងទូរសព្ទ iPhone ។ បើទោះបីជា វាដំណើរការឆ្ងាយពីទូរសព្ទ iPhone ក្តី ក៏អ្នកត្រូវត...

បញ្ហាតែងកើតឡើងចំពោះរថយន្តប្រើលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

យានយន្តទាំងអស់នៅក្នុងទីផ្សារមាន 2 ប្រភេទ គឺរថយន្តប្រើលេខបញ្ជារស្វ័យប្រវត្តិ (អូតូ)និង ប្រើលេខដៃ។ នៅថ្ងៃ ទំនើប សូមលើកយកអត្ថបទមួយដែលបកស្រាយពីបញ្ហាតែង...

Tomnerb.Com - YouTube Channel