ចូលចិត្តទំនើប

ទូរទស្សន៍ SAMSUNG ថ្មី បញ្ចេញពន្លឺ នៅពេលងងឹត

ដោយ: ដួងច័ន្ទ 6 PM, Friday, 30 Jun, 2017

សាកល្បងក្រឡេកមើលទិដ្ឋភាព ជុំវិញផ្ទះរបស់អ្នក និងសាកល្បងរាប់កញ្ចក់អេក្រង់ នៅក្នុងផ្ទះមានដូចជា ទូរទស្សន៍នៅលើជញ្ជាំង Tablet នៅលើតុកាហ្វេ Monitor កុំព្យូទ័រនៅលើតុ ។ល។ នៅពេលអ្នកបើកវាដំណើរការ វានឹងបញ្ចេញពន្លឺ ពណ៌ និងចលនា។ នៅពេលអ្នកបិទ វានឹងក្លាយជាងងឹតឈឹង។ អ្នកច្នៃម៉ូដម្នាក់ លោក Yver Behar បានពិចារណាលើចំណុចនេះ ហើយគិតថាវាជាការខ្ជះខ្ជាយសក្តានុពល។ គាត់បាននិយាយថា «ធាតុពិតដែលឧបករណ៍បច្ចេកវិទ្យាបញ្ចេញពន្លឺទាំងនេះ មិនបានប្រើប្រាស់ឱ្យចំគោលដៅ និងអស់លទ្ធភាព។ វាគឺជាឧបសគ្គមួយរារាំងដល់ការបញ្ចេញសមត្ថភាពបច្ចេកវិទ្យារបស់ឧបករណ៍ នៅក្នុងគេហដ្ឋាន»។ ចុះតើដំណោះស្រាយរបស់ Behar គឺយ៉ាងណាដែរ? នោះគឺអេក្រង់ប្រភេទ ថ្មីមួយ ដែលប្រៀបបាននឹងស្នាដៃសិល្បៈដ៏អស្ចារ្យមួយ។

លោក Behar និងក្រុមការងាររបស់គាត់ នៅក្នុងគម្រោង Fuse Project បានចំណាយពេលអស់ពីរឆ្នាំ ដើម្បីធ្វើការជាមួយក្រុមហ៊ុន Samsung ក្នុងការបង្កើតផលិតផលថ្មីមួយ នោះគឺ TheFrame។ វាជាអេក្រង់មួយបែបដ៏ឆ្លាតវៃ ដែលអាចប្រើប្រាស់ជាអេក្រង់ទូរទស្សន៍ និងរូបសិល្បៈបែប Digital។ ដោយគ្រាន់តែចុចប៊ូតុងមួយ នៅលើឧបករណ៍បញ្ជារ អ្នកអាចធ្វើការផ្លាស់ប្តូរពីទូរទស្សន៍ និង ផ្ទាំងរូបភាព ដែលមានរូបភាពភ្លឺច្បាស់កម្រិតខ្ពស់ សម្រាប់ផ្ទាំងរូបភាពបែប digital រូបគំនូរដោយដៃ និងរូបថត។ អ្នកអាចបញ្ចូលរូបភាពផ្ទាល់ខ្លួនរបស់អ្នកបានផងដែរ។

The Frame ផុសអណ្តែតឡើងពីផ្ទៃជញ្ជាំង ប្រៀបដូចរូបគំនូរក្នុងវិចិត្រសាល។ គំនិតច្នៃ ប្រឌិតដ៏ឆ្លាតវៃនេះ លេចឡើងក្នុងស៊ុមឈើ ឬលោហៈ និងផ្ទាំងកញ្ចក់ ភ្ជាប់ជាមួយនឹងខ្សែត ភ្ជាប់ទៅកាន់ប្រអប់ Samsung One Connect ដែលជាឧបករណ៍បំលែង សម្រាប់ឱ្យ The Frame អាចដំណើរការកម្មវិធីប្រៀបដូចជាទូរទស្សន៍។

 The-Frame-Samsung-TV-Tomnerb-01

លោក Behar បានច្នៃប្រឌិត The Frame ឡើងក្នុងគោលបំណងឱ្យវាដើរតួជា Lifestyle TV ដែលផ្តោតលើសោភណ្ឌភាពជាចម្បង និងមុខងារជាចំណុចបន្ទាប់។ អេក្រង់ជំនាន់ថ្មីមួយនេះមានទំហំ 55 inch និងជាអេក្រង់បែប4K ដែលមានតម្លៃ $2,000។ លោក Behar បាននិយាយថា «គំនិតរបស់ខ្ញុំគឺចង់រួមបញ្ចូលបច្ចេកវិទ្យា ទៅក្នុងជីវភាពរស់នៅរបស់មនុស្សទូទៅ ដែលវានឹងគ្មានការរារាំងណាមួយ ដូច្នេះគំនិតនេះបាននាំទៅកាន់ការបង្កើតផ្ទាំងរូបភាព នៅលើអេក្រង់ The Frame។

អ្នកជំនាញខាងផលិតស៊ុម បានជួយបង្កើតឡើងនូវស៊ុម ដែលមានទំហំ 16×9 Ratio ពណ៌ និងរូបភាពជាក្រឡា ឬរូបផ្សេងៗ ដែលប្រើប្រាស់ស្រមោលស្រាលៗ នៅលើគែម ដើម្បីបង្កើតជារូបភាព Illusion of Depth។ នៅក្នុង Art Mode ពន្លឺ និង Motion Sensor បន្ថយ ឬបង្កើនពន្លឺលើផ្ទៃអេក្រង់ និងបំលែងពណ៌ពីស្រាលទៅដិត អាស្រ័យលើកម្រិតពន្លឺព្រះអាទិត្យ នៅក្នុងបន្ទប់។ លោក Jake Levine សហស្ថាបនិកនៃ Electric Objects ដែលជាក្រុមហ៊ុន Digital Art Frame ដំបូងមួយនៅក្នុងទីផ្សាបាននិយាយថា «រូបភាពគំនូរ ឬ រូបសិល្បៈមិនបញ្ចេញពន្លឺទេ នៅពេលពន្លឺភ្លើងត្រូវបានបិទ។ នេះគឺជាការប្រកួតប្រជែងដ៏ធំមួយ នៅក្នុងទីផ្សារផលិតផលអេឡិចត្រូនិច។

ក្រៅពីការផ្តោតការយកចិត្តទុកដាក់ ក្នុងការប្រមូលផ្តុំសិល្បៈ លោក Behar និយាយថាគាត់មិនបានពិចារណាថាតើ The Frame ជារូបភាពសិល្បៈ ឬទូរទស្សន៍នោះទេ។ វាជាអេក្រង់ ធម្មតាមួយ ដែលប្រៀបបានផ្ទាំងគំនូរដ៏ស្រស់ស្អាតព្យួរលើជញ្ជាំង និងអាចដំណើរការបាន ដូចជាទូរទស្សន៍។

The-Frame-Samsung-TV-Tomnerb-03

អត្ថបទអ្នកចង់អាន

Huawei G7 Plus និងប្រព័ន្ធ Finger Scan

ដោយ: ទំនើប 10 PM, Monday, 14 Mar, 2016

ក្នុង​យុគសម័យ​នេះ ​បើសិនជា​ស្មា​ត​ហ្វូ​ន​សេ​៊​រីខ្ពស់ៗ ហើយ​នោះ អាច​និយាយបានថា នឹងមិន​អាច​ខ្វះ​បានឡើយ សម្រាប់​ប្រព័ន្ធ​ស្គែ​ន​ក្រយៅ​ម្រាមដៃ ​ដែល​ត្រ...

ហេតុផល ៤យ៉ាង ដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

ដោយ: ទំនើប 9 PM, Wednesday, 20 Jun, 2018

សន្សំសំចៃអគ្គីសនី ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Invert...

សន្លឹកថាមពលសូឡា ដ៏ស្តើង និងស្រាលបំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នេះជាឧបករណ៍សាក ថាមពលសូឡាដំបូងគេបំផុត នៅលើពិភពលោក ដែលអាចទុកនៅក្នុងកូនសៀវភៅដ៏តូចស្តើងបាន។ វាជាក្រដាសស្តើង និងមានទម្ងន់ស្រាល។ ឧបករណ៍នេះជាផលិតផលរបស់ក្រ...

PlayStation Classic អាចលេងជាមួយឧបករណ៍បញ្ជារគ្មានខ្សែ

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ម៉ាស៊ីនហ្គេម PlayStation Classic បាននឹងកំពុងជួបប្រទះនឹងបញ្ហាចោទដ៏ធំមួយ គឺកង្វះខាតឧបករណ៍បញ្ជារគ្មានខ្សែ។ ប៉ុន្តែក្រុមហ៊ុន Sony មិនបានសំងំស្ងៀមទេ ដោយ...

Tomnerb.Com - YouTube Channel