ចូលចិត្តទំនើប

ទូរទស្សន៍ QLED និង OLED មួយណាខ្លាំងជាង?

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

ទំនើប ជឿថានៅមានមនុស្សមួយចំនួន មិនទាន់ស្គាល់ច្បាស់ពីទូរទស្សន៍ពីរប្រភេទ ដែលមានឈ្មោះ ស្រដៀងគ្នា គឺ QLED និង OLED។ លើសពីនេះទៀត អ្នកប្រហែលជាមិនទាន់ដឹងពីលក្ខណៈខុសគ្នា រវាងទូរទស្សន៍ទាំងពីរប្រភេទនេះនៅឡើយទេ។
នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងធ្វើការប្រៀបធៀបទូរទស្សន៍ ទាំងពីរប្រភេទខាងលើ ដើម្បីពន្យល់មិត្តអ្នកអានអំពីទូរទស្សន QLED និង OLED និងប្រាប់អ្នកថាប្រភេទមួយណាប្រសើរជាង។
ប្រភេទទូរទស្សន៍
QLED គឺជាឈ្មោះអក្សរកាត់នៅក្នុងទីផ្សា ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung សម្រាប់ផលិតផលទូរទស្សន៍ LCD លំដាប់ខ្ពស់ ដូចជា Q7F ជាដើម ដែលប្រើប្រាស់បច្ចេកវិទ្យា Quantum-dot។ បច្ចេកវិទ្យានេះមិនមែនផ្តាច់មុខ និងប្រើប្រាស់ដំបូងដោយក្រុមហ៊ុន Samsung ឡើយ។ ក្រុមហ៊ុន Sony និង Sharp បានប្រើប្រាស់បច្ចេកវិទ្យានេះកាលពី 4 ឆ្នាំមុន។ ចំណែក ក្រុមហ៊ុន TCL និងក្រុមហ៊ុនផលិតទូរទស្សន៍ដទៃទៀត ក៏មានប្រភេទទូរទស្សន៍នេះលក់នៅលើទីផ្សា ផងដែរ។ ទូរទស្សន៍ Quantum-Dot ជាការកែសម្រួល ឬបន្ថែមលក្ខណៈពិសេសទៅលើទូរទស្សន៍ LCD ធម្មតា ដែលតំណាងឱ្យចំនួនភាគច្រើន នៃផលិតផលទូរទស្សន៍នៅលើទីផ្សា។

QLED-and-OLED-TV_technology_news_cambodia_tomnerb-01

រីឯ OLED ជាពាក្យកាត់នៃពាក្យពេញ Organic Light-Emitting Diode ជាវិធីសាស្រ្តខុសប្លែកសម្រាប់ផលិតទូរទស្សន៍។ ក្រុមហ៊ុនតែមួយគត់នាពេលបច្ចុប្បន្ន ដែលផលិតទូរទស្សន៍ OLED គឺមានតែ LG ប៉ុណ្ណោះ។ ក្រុមហ៊ុនដទៃដូចជា Philips, Panasonic និង Sony ដែលមានផលិត ទូរទស្សន៍ OLED ដែរនោះគឺប្រើប្រាស់បច្ចេកវិទ្យារបស់ LG ទេ។
តើវាដំណើរការ យ៉ាងដូចម្តេច?
ទូរទស្សន៍ QLED ប្រើប្រាស់ប្រភេទទូរទស្សន៍ LCD ធម្មតា ដោយបន្ថែមស្រទាប់ Quantum Dot មួយស្រទាប់ទៀត ដែលបញ្ចេញពណ៌បន្ថែម នៅពេលវាប៉ះនឹងពន្លឺ ដែលបញ្ចេញពីខាងក្រោយ។ ដោយការបន្ថែមស្រទាប់ Quantum នោះពណ៌អេក្រង់នឹងត្រូវបានបន្ថែមផងដែរ។

QLED-and-OLED-TV_technology_news_cambodia_tomnerb-02

ប៉ុន្តែទូរទស្សន៍ប្រភេទថ្មីនេះ នៅតែទាមទារឱ្យមាន Backlight ដើម្បីចាំងឆ្លុះពន្លឺនៅលើអេក្រង់។ ពន្លឺទាំងនោះត្រូវបានបង្កើតឡើងដោយ LED នៅពីក្រោយផ្ទាំងអេក្រង់ ឬនៅអមនឹងគែមអេក្រង់។ នៅក្នុងទីផ្សាមិនមែនទូរទស្សន៍ប្រភេទ LED ទេ លើកលែងតែអេក្រង់ធំៗរបស់ Mitsubishi នៅក្នុង ពហុកីឡាដ្ឋានប៉ុណ្ណោះ។

QLED-and-OLED-TV_technology_news_cambodia_tomnerb-03

ទូរទស្សន៍ OLED តំណាងឱ្យប្រភេទអេក្រង់ ដែលខុសគ្នាស្រឡះមួយប្រភេទ។ វាមិនត្រូវការ Backlight ទេព្រោះបច្ចេកវិទ្យា Organic Pixel បញ្ចេញពន្លឺដោយខ្លួនឯង នៅពេលមានចរន្តអគ្គិសនីឆ្លងកាត់។ ដូច្នេះ Pixel និមួយៗអាចបើកឬបិទដោយពេញលេញ ដាច់ដោយឡែកពីគ្នា។

QLED-and-OLED-TV_technology_news_cambodia_tomnerb-04

តើប្រភេទមួយណា ច្បាស់ជាង?
នៅក្នុងន័យបច្ចេកវិទ្យា OLED មានរូបភាពច្បាស់ជាង ព្រោះវាអាចបើក ឬបិទ Pixel ដាច់ដោយឡែកពីគ្នា។ ចំណែកទូរទស្សន៍ QLED មិនសូវមានរូបភាពច្បាស់ ព្រោះវាមានពន្លឺលេចធ្លាយនៅពីក្រោយស្រទាប់ LCD ដែលបណ្តាលមកពី Backlight ដាច់ដោយឡែកពីគ្នា ធ្វើឱ្យវាមានលក្ខណៈ ស្រអាប់ នៅជុំវិញវត្ថុដែលមានពន្លឺ។
តើប្រភេទមួយណា ផ្តល់នូវភាពងងឹតជាង?
ចម្លើយដ៏ងាយស្រួលគឺ OLED ដែលជាប្រភេទទូរទស្សន៍ផ្តល់នូវពណ៌ខ្មៅងងឹតពិតៗ។ ទូរទស្សន៍ QLED រួមទាំងទូរទស្សន៍ Samsung QLED មានពណ៌ប្រផេះជាង នៅពេលដាក់នៅក្បែរទូរទស្សន៍ OLED។

QLED-and-OLED-TV_technology_news_cambodia_tomnerb-05

តើប្រភេទមួយណា ភ្លឺជាង?
ទូរទស្សន៍ QLED មានពន្លឺភ្លឺជាងទូរទស្សន៍ OLED។ វាបញ្ចេញពន្លឺខ្លាំងជាង សមស្របបំផុតសម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់មានពន្លឺខ្លាំង។ ការធ្វើតេស្តសាកល្បងលើទូរទស្សន៍ LG E7 ដែលមានកម្រិតពន្លឺ 446.5 nit ជាមួយទូរទស្សន៍ Samsung Q7 ដែលមានពន្លឺ 1008 nits ឃើញថា ទូរទស្សន៍ QLED យកឈ្នះលើទូរទស្សន៍ OLED។

QLED-and-OLED-TV_technology_news_cambodia_tomnerb-07

តើប្រភេទមួយណា មានពណ៌ស្អាតជាង?
ជាទូទៅ ទូរទស្សន៍ QLED អាចផ្តល់នូវពណ៌ចម្រុះស្អាតជាងទូរទស្សន៍ OLED។ វាអាចផ្តល់នូវពណ៌ជាក់លាក់ណាមួយស្អាតជាងទូរទស្សន៍ OLED។ យ៉ាងណាមិញ កម្រិត និងចំនួនពណ៌នៅលើ អេក្រង់នៅតែមានភាពខុសគ្នា ពីម៉ូដែលមួយទៅម៉ូដែលមួយទៀត។ ដូចជាទូរទស្សន៍ Sony A1E អាចផ្គូផ្គង ឬយកឈ្នះម៉ូដែល QLED ដោយទូរទស្សន៍ Sony OLED អាចផ្តល់នូវកម្រិតពណ៌ Rec. 709 Spectrum បានរហូតដល់ 107.5% ខណៈដែល Samsung QLED អាចផ្តល់ត្រឹម 97.3%។ ប្រភេទវីដេអូនាពេលបច្ចុប្បន្ន អាចនឹងមិនបង្ហាញពីភាពខុសគ្នាទេ ប៉ុន្តែសម្រាប់កម្មវិធី HDR 4K អ្នកនឹងអាចមើលឃើញពីភាពខុសគ្នា។ នៅត្រង់ចំណុចនេះ ទូរទស្សន៍ទាំងពីរប្រភេទនេះមិនស៊ីសងគ្នាទេ។

QLED-and-OLED-TV_technology_news_cambodia_tomnerb-06

ចំណែកលក្ខណៈ Contrast វិញ?
ទូរទស្សន៍ QLED មានលក្ខណៈខ្មៅ ដូច្នេះវាមានភាពប្រសើរជាង នៅពេលធ្វើការផ្លាស់ប្តូររវាងទីតាំង ងងឹត និងភ្លឺ។ សរុបមកទូរទស្សន៍ QLED មានកម្រិត Contrast ទូលំទូលាយជាង និងអាចបង្ហាញ ពីភាគល្អិតនៃរូបភាព ដែល OLED មិនអាចធ្វើបាន។
មុំនៃការទស្សនា
មនុស្សភាគច្រើនមិនអង្គុយ នៅមុំចំកណ្តាលអេក្រង់ទូរទស្សន៍ឡើយ។ យើងតែងអង្គុយនៅចុងសាឡុង ដែលមានន័យថា យើងស្ថិតនៅចំណុច Off-Axis។ នៅត្រង់ចំណុចនេះ ទូរទស្សន៍ LCD ងាយនឹងបាត់បង់ពន្លឺ ពណ៌ និងអាចមានរូបភាពមិនសូវស្អាត។ ចំណែកទូរទស្សន៍ OLED មិនមាន ចំណុចអវិជ្ជមានទាំងនេះទេ។ ទូរទស្សន៍ Samsung QLED គឺជាការពង្រឹងលើចំណុចខ្វះខាតលើមុំ នៃការទស្សនា ប៉ុន្តែទូរទស្សន៍ LG OLED នៅតែមានភាពប្រសើរជាង នៅត្រង់ចំណុចរក្សាគុណភាព រូបភាព ពណ៌ និងភាពច្បាស់ មិនថាអ្នកស្ថិតនៅជ្រុងណាទេ។
សេចក្តីសន្និដ្ឋានចុងក្រោយ យើងអាចសន្មត់ថាទូរទស្សន៍ OLED មានភាពល្អប្រសើរ និងមានចំណុចវិជ្ជមានច្រើនជាង QLED។ ដូច្នេះយើងណែនាំឱ្យអ្នកពិចារណាជ្រើសយកទូរទស្សន៍ OLED ដែលអាចជាផលិតផលរបស់ក្រុមហ៊ុន LG ឬ Sony ជាដើម។

អត្ថបទអ្នកចង់អាន

នាឡិកាដៃ Huawei Watch 2 អាចដំណើរការបាន ដោយគ្មានមុខងារឆ្លាតវៃ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

យើងទាំងអស់គ្នា បានដឹងពីគុណប្រយោជន៍របស់ Smartwatch ហើយ ប៉ុន្តែផលិតផលនៃបច្ចេកវិទ្យាថ្មីនេះ នៅតែជួបប្រទះនឹងបញ្ហាមួយចំនួន។ ទោះបីជាមានការចូលរួមប្រកួតប្រ...

Nokia ចេញទូរសព្ទថ្មីម៉ូដែល X71

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Apr, 2019

យកគំរូតាមទូរសព្ទ Honor View 20 និងទូរសព្ទ Huawei Nova 4 ក្រុមហ៊ុន HMD Global បាននឹងកំពុងណែនាំម៉ូដែលទូរសព្ទដៃថ្មីជ្រកក្រោមស្លាកសញ្ញា Nokia ជាមួយនឹងក...

មកដឹង គន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ទូរស័ព្ទផ្ទុះ

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទដូចជា កុំព្យូរទ័រយួរដៃ (Taptop) Tablet និងស្មាតហ្វូន ជាទូទៅតម្រូវឱ្យមានបរិមាណថាមពលថ្មច្រើន ដើម្បីផ្គូរផ្គងល្បឿននៃឧបក...

Microsoft ចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយនឹង Samsung ដើម្បីភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Android និង Windows

ដោយ: ភារុន 9 AM, Friday, 09 Aug, 2019

ក្រុមហ៊ុន Microsoft និង Samsung កំពុងបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធជាងមុន សម្រាប់កញ្ចប់កម្មវិធីទូរស័ព្ទចល័ត ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ And...

Tomnerb.Com - YouTube Channel