ចូលចិត្តទំនើប

ទូរទស្សន៍ LG’S HDR UHD TV ជំរុញទៅដោយបច្ចេកវិជ្ជា NETFLIX សម្រាប់បង្កើនបទពិសោធន៍ទិដ្ឋភាពល្អ គ្មានគូរប្រៀប

ដោយ: ទំនើប 7 PM, Friday, 28 Apr, 2017

ទូរទស្សន៍ LG’S HDR UHD TV បំពាក់បច្ចេកវិទ្យា NETFLIX បង្កើនបទពិសោធរូបភាពល្អគ្មានគូប្រៀប

ទូរទស្សន៍សេរ៊ីថ្មីបំផុតរបស់ LG ត្រូវបានរចនានិងឆ្នៃប្រឌិតឡើងជាមួយបច្ចេកវិទ្យា Netflix ទទួលបានការវាយតម្លៃខ្ពស់ ចំពោះគុណភាពរូបភាពស្រស់ស្អាតគ្មានគូប្រៀប ផ្តល់នូវភាពអស្ចារ្យសម្រាប់អ្នកទស្សនា។

នេះគឺជាជំហានថ្មីនិងដំបូងគេដែល LG’s 2017 UHDLG UHD បានបំពាក់ ប៊ូតុង Netflix នៅលើតេឡេកម៉្មង់របស់វា ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អាចបញ្ជាបើក នៅលើទូរទស្សន៍និងបើកដំណើរការ Netflix ផងដែរ។

ទូរទស្សន៍របស់ LG ស៊េរីឆ្នាំ 2017 ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យា 4K HDR (High Definition Range) អនុញ្ញាតឱ្យ Netflix នៅក្នុងប្រព័ន្ធ 4K HDR ទៅបង្កើតគុណភាពរូបភាពឱ្យកាន់តែច្បាស់ល្អ និង បន្ថែមនូវពណ៌រូបភាពឱ្យកាន់តែស្រស់ស្អាតខ្លាំង។

លោក Brian Kwon ប្រធានក្រុមហ៊ុន LG Electronics Home Entertainment បានមានប្រសាសន៍ថា វាមិនមែនជារឿងចម្លែកទេដែលទូរទស្សន៍ស៊េរីឆ្នាំ 2017 របស់យើងត្រូវបានទទួលស្គាល់ថា ជាទូរទស្សន៍ Netflix Recommended TVs។ ដោយសារតែការទទួលស្គាល់បែបនេះ ហើយទើបយើងនៅតែបន្តស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យទូរទស្សន៍ Smart TV កាន់តែដំណើរការបានលឿនជាងមុន ងាយស្រួលដំណើរការ 4K HDR និងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែទទួលបាននៅបទពិសោធរីករាយជាមួយនឹងការទស្សនា។»

បើយោងតាមប្រសាសន៍របស់លោក លោក Scott Mirer អនុប្រធានក្រុមហ៊ុន Device Partner Ecosystem at Netflix បានឱ្យដឹងថា៖« LG បានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ឲ្យនូវការដំណើរការ Netflix ដ៏ល្អឥតខ្ចោះ។ ទូរទស្សន៍ Netflix Recommended LG’s 2017 និងនៅតែបន្តភាពជាអ្នកដឹកនាំ និងផ្តល់ជូនអតិថិជនជាមួយនឹងបទពិសោធ Netflix កាន់តែល្អប្រសើរជាងមុន។

ផលិតផលថ្មីៗទាំំងអស់នេះនឹងមានវត្តមាននៅក្នុង LG BrandShop គ្រប់សាខាទាំងអស់នៅពេលឆាប់ៗនេះ។

LG BrandShop ទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ

ពត៌មានបន្ថែម 023 222 699/ 023 888 299

LG’s-2017-UHD-LG-UHD-Netflix-03

LG’s-2017-UHD-LG-UHD-Netflix-02

អត្ថបទអ្នកចង់អាន

ជំហាននៃការបង្កើត Mobile App

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ហេតុអ្វីបានជាអ្នកចង់ បង្កើតកម្មវិធីលើទូរសព្ទដៃ? តើអ្នកចង់បង្កើតមុខជំនួញ ឬអ្នកជួបប្រទះនឹងបញ្ហាអ្វីមួយដែលអ្នកគិតថា អ្នកអាចដោះស្រាយបាន? ចម្លើយសម្រាប់ស...

លើកនេះលេចចេញរូបរាង iPhone 8 ទាំងស្រុងតែម្តង

ដោយ: ម៉ូនី 8 PM, Saturday, 12 Aug, 2017

កន្លងមកតែងតែមាន ការបែកធ្លាយពីរូបភាព និងព័ត៌មានខ្លះៗអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ថា iPhone 8 អាចនឹងមានលក្ខខណ្ឌពិសេសប្លែក ខុសស្មាតហ្វូនរបស់ក្រុ...

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ...

Microsoft បង្ហាញម៉ូដែល Surface Hub 2 កាន់តែធំ

ដោយ: ដួងច័ន្ទ 4 PM, Monday, 22 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងផលិត Version ថ្មីមួយនៃម៉ូដែល Surface Hub 2 ដែលមានទំហំកាន់តែធំ។ នៅក្នុងព្រឹត្តិការណ៍សន្និសីទមួយនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃនេ...

Tomnerb.Com - YouTube Channel