ចូលចិត្តទំនើប

ទូរទស្សន៍ LG ថ្មី កាន់តែលឿន កាន់តែឆ្លាតជាមួួយ Google Assistant និង Alexa

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 09 Jan, 2018

ផលិតផលទូរទស្សន៍របស់ LG ទទួលបានពានរង្វាន់ Best of CES Award អស់រយៈពេល 3 ឆ្នាំ ជាប់ៗគ្នា ហើយនៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយនេះ កំពុងស្ថិតនៅ លើមាគ៌ាជោគជ័យនេះសារជាថ្មីម្តងទៀតហើយ។ ដូចជាផលិតផលអេឡិចត្រូនិចប្រើប្រាស់ ក្នុងគេហដ្ឋាននានា នាពេលបច្ចុប្បន្ន ផលិតផលទូរទស្សន៍ថ្មីរបស់ក្រុមហ៊ុន LG មានបំពាក់មុខងារ AI រួចជាស្រេច ជាមួយបច្ចេកវិទ្យា ThinQ។ ប៉ុន្តែអ្នកប្រហែលជាមានចំណាប់អារម្មណ៍កាន់តែខ្លាំងជាមួយ នឹងការគាំទ្រសេវាកម្ម Smart Homes ពីក្រុមហ៊ុនភាគីទីបី ដូចជា Google Assistant និង Amazon Alexa។

ផលិតផលទូរទស្សន៍ OLED លំដាប់ខ្ពស់របស់ LG នឹងមានបំពាក់បច្ចេកវិទ្យាប្រតិបត្តិការ Alpha 9 ថ្មី ដែលមិនគ្រាន់តែមានឥទ្ធិពលខ្លាំងគ្រប់គ្រាន់សម្រាប់ AI ប៉ុន្តែថែមទាំងមានសមត្ថភាពជំរុញវីដេអូ ប្រភេទ High Frame-Rates ដែលមានល្បឿនលឿនរហូតដល់ 120FPS។

បន្ទះឈីបប្រភេទថ្មីនេះ ក៏មានសមត្ថភាពផ្តល់នូវរូបភាព ដែលមានពណ៌កាន់តែប្រសើរ និងមានដំណើរការបួនដំណាក់កាល នៃការលុបបំបាត់សម្លេងរំខាន ទោះបីយើងទាំងអស់គ្នានឹងមានចំណាប់ អារម្មណ៍ចង់ឃើញ ថាតើផលិតផលទូរទស្សន៍ថ្មីនេះ អាចបិទមុខងារ ដើម្បីជៀសវាងឧបសគ្គ ឬផល ប៉ះពាល់ លើភាពរលូននេះចលនារូបភាព។

យើងមិនទាន់មានពាក្យអ្វីបកស្រាយ លើតម្លៃរបស់អេក្រង់ OLED ថ្មីនេះទេ ប៉ុន្តែអ្នកនៅមានជម្រើស លើបច្ចេកវិទ្យា LCD ដែលអាចនឹងមានតម្លៃទាបជាង។ ចំណែកទូរទស្សន៍ Super UHD នឹងមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Alpha 7 នៅខាងក្នុង ហើយនឹងការពង្រឹងលើបច្ចេកវិទ្យា Backlighting ជាមួយនឹង LED Zones កាន់តែស៊ីជម្រៅ។

ឆ្នាំថ្មីនេះ ក្រុមហ៊ុន LG នឹងមានបំពាក់បច្ចេកវិទ្យា Advanced HDR ដំណើរការដោយ Technicolor ដែលរួមបញ្ចូលការគាំទ្របច្ចេកវិទ្យា HDR-10, Dolby Vision ឬ Hybrid Log-Gamma សម្រាប់ដំណើរការកម្មវិធីវីដេអូ បន្ថែមជាមួយការត្រៀមខ្លួន ក្នុងការបំលែងគ្រប់កម្មវិធី Dolby Atmos Audio។

ប្រិយមិត្តរបស់ LG ទាំងអស់សូមត្រៀមខ្លួន ដើម្បីទទួលយកបទពិសោធន៍ថ្មី នៃបច្ចេកវិទ្យាទូរទស្សន៍ កាន់តែឆ្លាតវៃ។ ទំនើប នឹងត្រៀមខ្លួនជានិច្ច ដើម្បីនាំយកមកនូវព័ត៌មាន Update ថ្មីៗមកជូនមិត្តអ្នក អានទាំងអស់។

LG-W8-ThinQ_technology-news_cambodia_tomnerb-04

អត្ថបទអ្នកចង់អាន

ឧបករណ៍ Smart Home អស្ចារ្យទាំង11

ដោយ: ដួងច័ន្ទ 7 AM, Friday, 18 Aug, 2017

ជាមួយនឹងកំណើនប្រជាប្រិយភាពផលិតផល ដូចជា Nest និង Amazon Echo ជាដើម នាំឱ្យឧប ករណ៍ Smart Home បានចាប់ផ្តើមរួមចំណែក ក្នុងទីផ្សារកាន់តែទូលំទូលាយ។ ស្របពេ...

ទិញទូរសព្ទនៅហាងពិសិដ្ឋ16 ទិញថ្មីក៏ធានា ទិញមួយទឹកក៏ធានា

ដោយ: ស៊ីវងីម 4 PM, Thursday, 31 Jan, 2019

នៅពេលទិញទូរសព្ទ មានអ្នកមួយចំនួនបារម្ភថាបើរបស់ថ្លៃរាប់រយដុល្លារទិញហើយតិចខូចទៅ។ បារម្ភនេះបារម្ភនោះ ព្រោះលុយមិនមែនរកមកដោយងាយឯណាមែនទេ ទម្រាំតែសន្សំបានគ...

បង្ហាញរូបឆោម Samsung Galaxy A8 ជាផ្លូវការហើយ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បន្ទាប់ពីមានពាក្យចចាមអារ៉ាម លេចធ្លាយព័ត៌មានរួចមក ទីបំផុតក៏បានបង្ហាញរូបឆោម នៅលើ​វេបសាយជា​ផ្លូវការនៅ​ក្នុងប្រទេសចិនហើយសម្រាប់ Samsung Galaxy A8 ដែលចេ...

កាមេរ៉ា Canon ថ្មី ល្អខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Feb, 2019

ក្រុមហ៊ុន Canon បានធ្វើការប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាម៉ូដែល EOS RP ជាផលិតផលកាមេរ៉ា Full-Frame Mirrorless ទីពីររបស់ក្រុមហ៊ុនដែលនឹងចូលរួមជាមួយក...

Tomnerb.Com - YouTube Channel