ចូលចិត្តទំនើប

ទូរទស្សន៍ LG ថ្មី កម្រាស់ស្តើងស្មើនឹង Credit Card បួនជាន់ ហើយព្យួរជាប់ជញ្ជាំងដោយប្រើមេដែក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

ទូរទស្សន៍ម៉ូដែល W7 ជាទូរទស្សន៍ប្រភេទ OLED ចុងក្រោយបង្អស់ ដែលនឹងមានវត្តមានលើទីផ្សារក្នុងវេទិកា CES ក្នុងឆ្នាំនេះ។

វេទិកា CES នាឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងទីក្រុង Las Vegas សង្កេតឃើញថាមានទូរទស្សន៍ប្រភេទ OLED ជាច្រើននឹងត្រូវដាក់បង្ហាញ ប៉ុន្តែមិនមានប្រភេទទូរទស្សន៍ណាមួយ ដែលមានរាង ស្តើងជាងម៉ូដែល LG នេះទេ។

ទូរទស្សន៍ W7 ជាប្រភេទទូរទស្សន៍ទំហំយក្ស ៦៥អ៊ីញ ប្រភេទ OLED ដែលមានកម្រាស់ត្រឹមតែ ២.៥៧ មីលីម៉ែត្រប៉ុណ្ណោះ ដែលនេះជាប្រភេទទូរទស្សន៍ដ៏ស្តើងបំផុត មិនធ្លាប់មានពីមុនមក។ ដើម្បីរក្សាគម្លាតអេក្រង់ឱ្យកាន់តែតូចចង្អៀត និងកៀកជិតនឹងជញ្ជាំង វាត្រូវបានព្យួរជាប់នឹងជញ្ជាំង ដោយប្រើមេដែក។

ក្រុមហ៊ុន LG បានថ្លែងថា «ទូរទស្សន៍ OLED ដែលមានកម្រាស់ ២.៥៧មីលីម៉ែត្រ មានទំហំ៦៥អ៊ីញ អាចព្យួរជាប់ជាមួយជញ្ជាំងដោយផ្ទាល់ ដោយគ្រាន់តែប្រើប្រាស់ដង្កៀបមេដែក កាត់បន្ថយចន្លោះគម្លាតពីជញ្ជាំងមកទូរទស្សន៍បានកាន់តែតូច»។ ដង្កៀបមេដែកលៀនចេញពីជញ្ជាំងក្នុងប្រវែងខ្លីជាង ៤មីលីម៉ែត្រ។

ក្រុមហ៊ុនបានហៅ បច្ចេកវិទ្យាអេក្រង់ទូរទស្សន៍ដ៏ស្តើងនេះថា ជាបទពិសោធន៍ទូរទស្សន៍បែប «រូបគំនូរនៅលើជញ្ជាំង» (Picture-on-Wall)។ ការបង្ហាញខ្លួននៅក្នុងវេទិកា CES អេក្រង់ទូរទស្សន៍ត្រូវបានភ្ជាប់ដោយខ្សែមួយភ្ជាប់ជាមួយប្រអប់មួយ ដែលមានសមាសភាពបច្ចេកវិទ្យា និងឧបករណ៍បំពងសម្លេង សម្រាប់ទូរទស្សន៍។

LG បាននិយាយថា « W7 ដែលមានអេក្រង់ដ៏ស្តើង ធ្វើឱ្យទូរទស្សន៍លេចឡើងដូចជា អណ្តែតខ្លួន នៅក្នុងអាកាស បន្ថែមអារម្មណ៍កាន់តែអស្ចារ្យឱ្យកាន់តែរំភើប»។ ជាមួយទំហំ ៦៥អ៊ីញ ម៉ូដែលទូរទស្សន៍មួយនេះក៏មានទំហំ ៧៧អ៊ីញផងដែរ។

LG ក៏បានដាក់បង្ហាញទូរទស្សន៍ប្រភេទ OLED ជាច្រើនម៉ូដែលផងដែរ នៅក្នុងកម្មវិធី US Tech Show។ ក្នុងចំណោមទូរទស្សន៍ម៉ូដែលថ្មី ទាំង១០នោះរួមមាន G7 (៧៧អ៊ីញ/៦៥អ៊ីញ) E7 (៦៥អ៊ីញ/៥៥អ៊ីញ) C7 (៦៥អ៊ីញ/៥៥អ៊ីញ) និង B7 (៦៥អ៊ីញ/៧៧អ៊ីញ)។

ទូរទស្សន៍ W7 មានអេក្រង់ដែលមានសមត្ថភាព អាចដំណើរការចាក់វីដអូប្រភេទ HDR បាន ក៏ដូច ជាវីដេអូប្រភេទ Dolby Vision និង Dolby Atmos។ សមត្ថភាពអាចដំណើរការ HDR ជួយឱ្យ ទូរទស្សន៍ LG ដំណើរការរូបភាពយ៉ាងច្បាស់ត្រជាក់ភ្នែក ដោយបន្ថែមទិន្នន័យបានកាន់តែខ្លាំង នៅពេលមានតម្រូវការ។

វត្តមាននៃទូរទស្សន៍ជំនាន់ថ្មី ដែលកំពុងពេញនិយមជាមួយបច្ចេកវិទ្យា OLED មានសន្ទុះកើនឡើងកាន់តែខ្លាំង ដោយអ្នកផលិតចាប់ផ្តើមបច្ចេកវិទ្យានេះកាន់តែច្រើន។ ក្រុមហ៊ុន Samsung ក៏បានដាក់បង្ហាញទូរទស្សន៍ជំនាន់ថ្មី នៅក្នុងកម្មវិធី CES ជាមួយម៉ូដែល Q7, Q8 និង Q9 QLED ផងដែរ។ ចំណែកក្រុមហ៊ុន Panasonic ក៏បានវិវត្តន៍បច្ចេកវិទ្យា OLED របស់ខ្លួនផងដែរ ជាមួយទូរទស្សន៍ទំហំ ៦៥អ៊ីញ ម៉ូដែល EZ1000 ដែលមានបច្ចេកវិទ្យា HDR-ready, ultra-HD OLED TV ដែលត្រូវបានវិវត្តន៍ថ្មី សហការជាមួយអ្នកជំនាញផលិតខ្សែភាពយន្ត ដើម្បីធានាថាទូរទស្សន៍ជំនាន់ថ្មីនេះ នឹងនាំមកនូវពណ៌កាន់តែស្រស់ស្អាត។

LG-thin-TV-02

អត្ថបទអ្នកចង់អាន

ទូរសព្ទ Google Pixel 2 នឹងចេញលក់ឆាប់ៗនេះ ក្នុងតម្លៃដ៏ខ្ពស់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 12 Mar, 2017

យោងតាមលោក Rick Osterloh ប្រធានផ្នែក Software របស់ក្រុមហ៊ុន Google បានឱ្យដឹងថា ទូរសព្ទ Google Pixel ម៉ូដែលថ្មី កំពុងត្រៀមបង្ហាញខ្លួន ប៉ុន្តែវានៅតែមា...

កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើបរបស់ Xiaomi Mi ដំបូងបង្អស់ ត្រូវបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា

ដោយ: ភារុន 10 AM, Thursday, 18 Jul, 2019

ក្រុមហ៊ុន Xiaomi Mi បានបញ្ចេញផលិតផល កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើប នៅក្នុងប្រទេសឥណ្ឌា។ សម្រាប់កាស ស្តាប់ថ្មីនេះ គឺជាផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុន...

ឃើញជួបបញ្ហាមួយ ទូរស័ព្ទ iPhone មិនអាចភ្ជាប់ Wi Fi តើគួរដោះស្រាយតាមវិធីណា?

ដោយ: ភារុន 9 AM, Monday, 31 Dec, 2018

ទូរស័ព្ទជាឧបករណ៍អេឡិចត្រូនិចមួយ ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាអាចជួយសម្រួលក្នុងការងារប្រចាំថ្ងៃរបស់យើងជាច្រើន មិនថាតូច ឫធំឡើយ។...

LG នាំយក Alexa ទៅកាន់ទូរទស្សន៍ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Jun, 2019

នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន LG បានប្រកាសថា ផលិតផលទូរទស្សន៍ ThinQ AI ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុននឹងគាំទ្រដល់មុខងារ Amazon Alexa ហើយនាពេលនេះ...

Tomnerb.Com - YouTube Channel