ចូលចិត្តទំនើប

ទូរទស្សន៍ 8K របស់ Samsung ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ទូរទស្សន៍ទំហំយក្ស ប្រភេទ 8K QLED របស់ Samsung ជិតដល់ពេលវេលាចេញលក់យ៉ាងពិតប្រាកដហើយនៅសហរដ្ឋអាមេរិក ហើយអ្នកប្រហែលជាអ្នកខ្ចីបុលគេ បើសិនជាអ្នកចង់ទិញវាយកមកប្រើប្រាស់។

ក្រុមហ៊ុន Samsung បានបើកទទួលការកុម៉ង់ទិញមុនសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកហើយសម្រាប់ម៉ូដែលទូរទស្សន៍ Q900 ទំហំ 85 inch មុននឹងការចេញលក់ជាផ្លូវការនៅដំណាច់ខែតុលានេះ ហើយវាមានតម្លៃកប់ពពករហូតដល់ $15,000។ ខណៈដែលនេះមិនមែនជាលើកដំបូងឡើយដែលយើងបានដឹងពីតម្លៃទូរទស្សន៍ដ៏ខ្ពស់ ដូចជាពេលដែលទូរទស្សន៍ 4K ចេញលក់ជាលើកដំបូងតម្លៃប្រមាណ $20,000 ប៉ុន្តែទូរទស្សន៍ម៉ូដែលថ្មីនេះនៅតែជាតម្លៃដ៏ខ្ពស់មួយសម្រាប់មនុស្សមួយចំនួន ដែលវាស្ទើរតែស្មើនឹងតម្លៃរថយន្តមួយគ្រឿងទៅហើយ។
ទូរទស្សន៍ Q900 បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងសម្រាប់កម្រិត Resolution ដ៏ខ្ពស់ ពណ៌ដ៏រស់រវើក និងកម្រិតពន្លឺដ៏ខ្លាំង។ ប៉ុន្តែកម្មវិធីវីដេអូ 8K មិនទាន់មានទូលំទូលាយនៅឡើយទេ ដូច្នេះការសម្រេចចិត្តទិញទូរទស្សន៍នេះ នៅមិនទាន់ជាជម្រើសល្អឥតខ្ចោះនៅឡើយទេ។

តម្លៃរបស់ទូរទស្សន៍ 8K អាចនឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ដូចគ្នាទៅនឹងតម្លៃរបស់ទូរទស្សន៍ OLED និង 4K ដែលបន្តធ្លាក់ចុះជាបន្តបន្ទាប់។ នៅពេលដែលកម្មវិធីវីដេអូ 8K ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នោះតម្លៃរបស់បច្ចេកវិទ្យានឹងប្រែក្លាយជាសមស្របសម្រាប់មនុស្សទូទៅ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

ឱកាសដំបូង ក្នុងការទស្សនាទូរទស្សន៍ Samsung QLED 2018

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

ក្រុមហ៊ុន Samsung បានឆក់ទាញចំណាប់យ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ CES ក្នុងឆ្នាំនេះ ជាមួយនឹងផលិតផលទូរទស្សន៍ MicroLED ទំហំដ៏ធំសម្បើម 146 inch មានឈ្មោ...

កម្មវិធីជំនួយ សម្រាប់គម្រោងជួសជុលផ្ទះ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ពេលនេះអ្នកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចាប់ផ្តើមគម្រោងកែលម្អគេហដ្ឋាន ដែលអ្នកបានរៀបចំទុកហើយមែនទេ? នេះជាការសម្រេចចិត្តដ៏រីករាយមួយ ប៉ុន្តែវាក៏ងាយនឹង...

ចង់បង្កើនល្បឿន នៅលើទូរស័ព្ទ Samsung Galaxy S9 មែន ប្រើវិធីនេះ!!!

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 គឺជាស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានភាពល្បីល្បាញបំផុត ប្រចាំឆ្នាំដែលចេញម៉ូដែលនេះជាលើកដំបូង ដ...

LG OLED TV នៅតែបន្តជាទូរទស្សន៏ឆ្នើម នៅក្នុងកម្មវិធី EISA AWARDS

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

ទូរទស្សន៍ LG OLED ត្រូវបានសមាគមន៏រូបភាព និងសំឡេងអ៊ឺរ៉ុប (EISA) អោយឈ្មោះថាជាទូរទស្សន៍ OLED ដ៏ល្អបំផុត នេះជាជ័យជម្នះ 5 ឆ្នាំជាប់គ្នាសម្រាប់បច្ចេកវិទ្...

Tomnerb.Com - YouTube Channel