ចូលចិត្តទំនើប

ទូរទស្សន៍ល្អបំផុត ក្នុងឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 21 Mar, 2017

បច្ចុប្បន្ន មានម៉ាកទូរទស្សន៍ជាច្រើន ដែលកំពុងចរាចរណ៍លើទីផ្សារ។ វាអាចជាការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសយក ម៉ាកណាមួយមកប្រើប្រាស់។ ដូច្នេះ ទំនើប សូមធ្វើការបង្ហាញពីទូរទស្សន៍ ដែលកំពុងពេញនិយម និងសក្តិសមបំផុតសម្រាប់ឆ្នាំថ្មី ឆ្នាំ ២០១៧នេះ។

ម៉ូដែល LG OLEDB6P

Best-TV-2017-01

ជាម៉ូដែលទូរទស្សន៍ ដែលមានរូបភាពកម្រិតខ្ពស់។ កាលពីឆ្នាំ២០១៦ ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG បានឈរនៅលំដាប់មុខគេ ខ្ពស់ជាងទូរទស្សន៍ដែលប្រើប្រាស់បច្ចេកវិទ្យា LED LCD ទាំងអស់ ដោយទូរទស្សន៍ LG OLED មានកម្រិតគុណភាពល្អបំផុត មិនធ្លាប់មានពីមុនមក។ បើទោះជា វាមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលរដូវកាលឈប់សម្រាកថ្មីៗនេះ តម្លៃរបស់វាបានធ្លាក់ចុះ បន្តិចបន្តួច ធ្វើឱ្យវាបានក្លាយជាវត្ថុបំណង កាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់។

Vizio M-Series 2016

Best-TV-2017-02

ជាប្រភេទទូរទស្សន៍ ដែលផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងមានតម្លៃទាប។ គុណតម្លៃរបស់ទូរទស្សន៍ម៉ូដែលនេះ គឺជាទូរទស្សន៍ដែលមានសមត្ថភាពខ្ពស់ និងផលិតបានយ៉ាងល្អ ដែលមិនធ្លាប់ មានពីមុនមក។

Vizio P-Series 2016

Best-TV-2017-03

ជាមួយកម្រិតគុណភាព រូបភាពកាន់តែប្រសើរជាង ម៉ូដែលVizio M Series និងមានគុណសម្បត្តិខ្ពស់ជាងទូរទស្សន៍ម៉ូដែលចុងក្រោយ របស់ក្រុមហ៊ុនដទៃទៀត។ វាមានតម្លៃខ្ពស់ជាងទូរទស្សន៍ Vizio M-Series ដោយសារតែកម្រិតរូបភាពមានគុណភាពខ្ពស់ជាង។

LG 55EG9100

Best-TV-2017-04

ជាប្រភេទទូរទស្សន៍កោង ជាមួយគុណភាពរូបភាពកម្រិត 1080p និងមានទំហំតែមួយខ្នាតប៉ុណ្ណោះ គឺ ៥៥អ៊ីញ ប៉ុន្តែវាជាអេក្រង់ OLED របស់ LG ដែលផ្តល់នូវរូបភាពដ៏ស្រស់ស្អាត ច្បាស់ត្រជាក់ភ្នែក

Sony XBR-X930D series

Best-TV-2017-05

បើសិនជាអ្នកមិនចូលចិត្តម៉ាកសញ្ញា Vizio ទេ ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទូរទស្សន៍ OLED ដូច្នេះទូរទស្សន៍មានរាងដ៏ស្តើង និងមានរូបភាពច្បាស់របស់ក្រុមហ៊ុនSony មួយនេះ អាចជាជម្រើសដ៏ប្រសើរមួយសម្រាប់អ្នក។

TCL S3750/FP110 series (Roku TV)

Best-TV-2017-06

បច្ចេកវិទ្យា Roku ជាឧបករណ៍ដែលកំពុងពេញនិយម សម្រាប់ការប្រើប្រាស់កម្មវិធីវីដេអូនានា ដូចជា Netflix ហើយវាកាន់តែប្រសើរនៅពេលវាត្រូវបានបំពាក់លើទូរទស្សន៍។ គុណភាពនៃរូបភាពរបស់ទូរទស្សន៍ម៉ូដែលនេះ អាចនឹងមិនសូវបំពេញចិត្តរបស់អ្នកមែន ប៉ុន្តែវាសក្តិសមនឹងតម្លៃរបស់វា។

LG OLED E6P Series

Best-TV-2017-010

ជាមួយកម្រិតរូបភាពដូចជាគ្នានឹងទូរទស្សន៍ B6 OLED ខាងលើដែរ ប៉ុន្តែម៉ូដែលមួយនេះមានតម្លៃ ថ្លៃជាង ព្រោះវាមានរូបរាងដ៏ទាក់ទាញ មានរបារឧបករណ៍បំពងសម្លេង និងមានបច្ចេកវិទ្យា 3D និងមានភាពឡូយឆាយជាង។

Samsung UNKS8000 Series

Best-TV-2017-07

ជាមួយពន្លឺភ្លឺច្បាស់ និងមានបច្ចេកវិទ្យាអេក្រង់ថ្មី ដែលកាន់តែប្រសើរសម្រាប់ការទស្សនា ទូរទស្សន៍ SUHD របស់ក្រុមហ៊ុន Samsung មួយនេះគឺជាទូរទស្សន៍ដែលមានពន្លឺភ្លឺច្បាស់ ទោះស្ថិតនៅក្រោម ពន្លឺថ្ងៃ។ ប៉ុន្តែពេលពន្លឺចុះទាប គុណភាពរូបភាព មិនអាចបញ្ចេញសមត្ថភាពកំពូលរបស់វាទេ។

TCL US5800 Series (Roku TV, 2016)

Best-TV-2017-08

ស្រដៀងទៅនឹងម៉ូដែល TCL ខាងលើ ទូរទស្សន៍មួយនេះជាទូរទស្សន៍ប្រភេទ 4K Roku ផ្តល់ជូននូវ បទពិសោធន៍ទូរទស្សន៍ Smart TV ជាមួយនឹងតម្លៃសមរម្យ។ ប៉ុន្តែកម្រិតរូបភាពនៅតែមិនទាន់ល្អ គ្រប់គ្រាន់ ទោះជាមាន Pixel ច្រើនបន្ថែមក៏ដោយ។

Vizio E-Series 2016

Best-TV-2017-09

មនុស្សមួយចំនួនចូលចិត្តទូរទស្សន៍ ប្រភេទ Roku និង Smart TV ប៉ុន្តែបើសិនជាអ្នកចាត់ទុកកម្រិត រូបភាពជាអាទិភាពចម្បង មានតម្លៃលើមុខងារនានា ហើយអ្នកមានថវិកាមានកម្រិត អ្នកគួរជ្រើសយកទូរទស្សន៍ម៉ូដែល E នេះ។

អត្ថបទអ្នកចង់អាន

រថយន្តប្រើថាមពលអុីដ្រូសែន មានទម្ងន់ស្រាលនឹងធ្វើតេស្ត លើវិថីក្នុងចក្រភពអង់គ្លេស

ដោយ: ដួងច័ន្ទ 9 PM, Thursday, 20 Apr, 2017

រថយន្តម៉ូដែល Rasa នឹងត្រូវធ្វើតេស្តសាកល្បង នៅក្នុងឆ្នាំ ២០១៧នេះហើយ។ ក្រុមហ៊ុនរបស់ប្រទេសវេល ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើតេស្ត សាកល្បងរថយន្តប្រើថា...

ទូរសព្ទ Nokia 3 និង Nokia 5 បង្ហាញពីសមត្ថភាព Android ពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីមិនបានប្រកួតប្រជែង អស់ពេលជាច្រើនឆ្នាំ ក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសហ្វាំងឡង់ Nokia បានត្រឡប់មកកាន់សង្វៀនប្រកួតប្រជែង ទូរសព្ទចល័តវិញហើយ។ ម...

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bl...

ទូរទស្សន៍ Sony OLED ឆ្នាំ 2018 លក់ក្នុងតម្លៃ $2,800

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

ការហៅទូរទស្សន៍ OLED ដើមរបស់ក្រុមហ៊ុន Sony ថាមានតម្លៃថ្លៃ អាចជាការយល់ច្រឡំមួយ នៅពេលតម្លៃចាប់ផ្តើមលក់ដំបូងគឺ $5,000 សម្រាប់ម៉ូដែលទូរទស្សន៍ថ្មី។ ក្នុង...

Tomnerb.Com - YouTube Channel