ចូលចិត្តទំនើប

ទីបំផុត! Snapchat មាន Lens សម្រាប់សត្វឆ្កែ ចេញជាផ្លូវការហើយ

ដោយ: ភារុន 8 AM, Monday, 31 Dec, 2018

កាលពីខែតុលា កន្លងទៅនេះ Snapchat ដែលជាកម្មវិធីផ្ញើសារពហុមេឌៀ ដែលត្រូវបានប្រើប្រាស់ជាសកល ហើយក៏បានធ្វើការណែនាំអំពី ការគាំទ្ររបស់ខ្លួនជាផ្លូវការ ដល់ការថតរូប Selfies សត្វឆ្មា ដែលមានន័យថាអ្នកប្រើប្រាស់អាចប្រើ Lens សម្រាប់ថតរូបភាព ស្ទាយស្អាតៗរបស់ សត្វឆ្មា បានយ៉ាងទាន់សម័យនៅផ្ទះ។ កាលពី 2-3 កន្លងទៅ និងរហូតមកដល់ពេលនេះ ក្រុមហ៊ុន Snapchat ក៏កំពុងងាកចេញពីការគាំទ្រ Lens សម្រាប់ថតរូប សត្វឆ្មា បន្ថែមមកគាំទ្រ Lens សម្រាប់ថតរូប សត្វឆ្កែ វិញ ដោយនេះគឺជាការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ការគាំទ្រថ្មីនេះ បានមកដល់ និងចាប់ផ្តើមដំណើរការនៅថ្ងៃទី 24 ខែ ធ្នូ ហើយនឹងបន្តការអភិវឌ្ឍ រហូតដល់វាអាចប្រើបានពេញលេញ ដែលនឹងមកដល់ទាន់ពេលវេលាថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលរបស់អ្នក។ Snapchat ក៏បានបង្ហាញពីការផ្តល់ឱ្យ Lens សម្រាប់ការថតរូប Selfies សត្វឆ្កែ ដែលអាចទស្សនាបាននៅក្នុង វីឌីអូ ដូចខាងក្រោម។

នាពេលបច្ចុប្បន្ននេះ Snapchat ក៏បានប្រកាសជាផ្លូវការអំពី កាមេរ៉ា ដែលបំពាក់ Lens របស់ខ្លូន នឹងអាចថតរូបភាពគួរឱ្យស្រឡាញ់របស់សត្វឆ្កែ ដែលនេះមានន័យថាអ្នកអាចចំណាយពេលថ្ងៃឈប់សម្រាក ជាមួយនឹងសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់របស់អ្នកបាននៅផ្ទះគ្រប់ពេលវេលា។ ដូច្នេះអ្នកដែលកំពុងប្រើប្រាស់កម្មវិធី Snapchat ទាំងអស់ប្រាកដជាសប្បាយរីករាយ នៅពេលបានទទួលដំណឹងដ៏ល្អ ពីក្រុមហ៊ុន Snapchat ដែលកំពុងដាក់ដំណើរការ Lens សម្រាប់ថតរូប Selfies សត្វឆ្កែ នឹងបញ្ចេញឱ្យប្រើប្រាស់ នាពេលអនាគតដ៏ខ្លីនេះជាក់ជាមិនខាន។ Lens សម្រាប់ថតរូប សត្វឆ្កែ គ្រាន់តែជាផ្នែកបន្ថែមចុងក្រោយបំផុតនៃការកែប្រែលម្អ ដែលក្រុមហ៊ុនបានទទួលស្គាល់ថាវាមានភាពប្រសើរជាងមុន។

ម្យ៉ាងទៀតកាលពីឆ្នាំមុន Snapchat ក៏បានធ្វើការណែនាំ Filter ដែលអាចកំណត់អត្តសញ្ញាណ ម្ហូបអាហារ ឧបករណ៍កីឡា និងរូបភាពសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់ លើសពីនេះក្រុមហ៊ុនក៏បានផ្តល់ឱ្យនូវស៊ុមស្អាតៗ ដើម្បីបន្ថែមជាមួយរូបភាពទាំងនោះ ឱ្យកាន់តែមានភាពរស់រវើក និងប្រសើរជាងមុនផងដែរ។

អត្ថបទអ្នកចង់អាន

អ្វីដែលត្រូវធ្វើ មុននឹងទិញ MacBook មួយទឹក?

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

ប្រសិនបើប្រិយមិត្ត គិតថានឹងទិញ MacBook ថ្មីទំនងជាត្រូវចំណាយថវិកាអស់ច្រើនជាងអ្នកមានឥឡូវ អ្នកប្រហែលជាបែរទៅទិញ MacBook មួយទឹកវិញហើយ។ ដូច្នេះអ្នកអាចស្វ...

កាស USB-C Gaming Headset របស់ Asus មានអ្វីអស្ចារ្យ?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 11 Jul, 2018

 ក្រុមហ៊ុន Asus ទើបនឹងប្រកាសពីផលិតផលកាសត្រចៀកថ្មី សម្រាប់ការលេងហ្គេម មានឈ្មោះថា ROG Delta Type-C។ ដូចជាឈ្មោះរបស់វា កាសត្រចៀកជំនាន់ថ្មីនេះមានបំពាក...

ចិញ្ចៀន វេទមន្តដ៏អស្ចារ្យ The Wave

ដោយ: Belle 8 PM, Saturday, 02 Jun, 2018

យើងធ្លាប់ឃើញចិញ្ចៀនវេទមន្តមានតែក្នុងរឿងព្រេងប្រឌិត ជាមួយមហិទ្ធិឬទ្ធិអាចគ្រប់គ្រងអ្វីជុំវិញ ខ្លួនបាន។ ចុះបើឥឡូវ ទំនើប ប្រាប់អ្នកថាចិញ្ចៀននោះពិតជាមាន...

Forza Horizon 2 នឹងចាកចេញពី Xbox

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018

យើងសង្ឃឹមថាអ្នកមិននឹងមិនគិតថាស្វែងរកទិញហ្គេម Forza Horizon 2 ក្នុងតម្លៃទាបទៀតឡើយ ព្រោះពេលនេះហ្គេម Horizon 4 ក៏ជិតចេញលក់ហើយដែរ។ ក្រុមហ៊ុន Turn 10 ...

Tomnerb.Com - YouTube Channel