ចូលចិត្តទំនើប

ទង្វើដែលអ្នកមិនគួរធ្វើចំពោះម៉ាស៊ីនបូមធូលី

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Oct, 2018

ម៉ាស៊ីនបូមធូលីសព្វថ្ងៃនេះកំពុងបំពេញមុខងារយ៉ាងសកម្មនៅតាមបណ្តាគេហដ្ឋានជាច្រើន ជាពិសេសគ្រួសារដែលមានជីវភាពធូរធារ។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគេហដ្ឋាន ផ្តល់នូវភាពងាយស្រួល និងមានការរស់នៅកាន់តែទំនើប។ យ៉ាងណាមិញអ្នកត្រូវមើលថែវាឱ្យបានដិតដល់ ហើយអ្នកត្រូវដឹងពីទង្វើមួយចំនួនដែលអ្នកមិនត្រូវអនុវត្តផងដែរ។

បូមវត្ថុរឹង
នៅពេលអ្នកឃើញកាក់ប្រាក់ ឬដុំថ្មតូចៗនៅលើដី អ្នកតែងមិនខ្វល់ ហើយបូមវាចូលទៅក្នុងម៉ាស៊ីន ជំនួសឱ្យការឱនរើសវាចេញ។ ប៉ុន្តែនេះអាចក្លាយជាកំហុសដ៏ធំមួយ។ វត្ថុរឹងទាំងនោះអាចធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ផ្ទៃខាងក្នុងម៉ាស៊ីន។ ប្រាកដណាស់ថាវាអាចនឹងមិនបណ្តាលឱ្យម៉ាស៊ីនខូចខាតគ្រប់ពេលទេ ប៉ុន្តែអ្នកមិនគួរប្រឈមនឹងហានិភ័យឡើយ។

បូមទឹក
ម៉ាស៊ីនបូមធូលីធម្មតាមិនមែនផលិតឡើងសម្រាប់បូមទឹកទេ។ បើសិនជាអ្នកបានដំណើរការម៉ាស៊ីនបូមធូលីរត់កាត់លើផ្ទៃទឹក អ្នកប្រឈមនឹងបញ្ហាឆ្លងអគ្គិសនី និងការខូចខាតធ្ងន់ធ្ងរទៅដល់ម៉ាស៊ីន។ បើទោះជាវាមិនឆ្លងភ្លើង ឬខូតខាតក្តី ក៏វាធ្វើឱ្យដៃអ្នកកង្វក់ផងដែរ នៅពេលទឹកចូលទៅក្នុងធុង ឬស្បោងទទេ។ ម៉ាស៊ីនបូមធូលី ប្រភេទ Wet/Dry ត្រូវបានផលិតឡើងដើម្បីអាចបូមទឹកបាន ដោយមិនបារម្ភពីការខូចខាត។ ម៉ាស៊ីនប្រភេទនេះអាចមានតម្លៃខ្ពស់ និងអាចក្លាយជាឧបករណ៍ជំនួយបន្ថែមសម្រាប់ស្ថានភាពបន្ទាន់ដែលអ្នកត្រូវការបូមទឹក ឬសារធាតុរាវនានា។ ត្រូវចាំថាមិនត្រូវប្រើម៉ាស៊ីនបូមធម្មតា ទៅបូមទឹកទេ។

បូមលើសចំណុះ
នៅពេលកន្រ្តក ឬថង់សម្រាមពេញ អ្នកត្រូវដោះវាចាក់សម្រាមចេញ។ បើមិនដូច្នោះទេ សមត្ថភាពអនុវត្តការងាររបស់ម៉ាស៊ីននឹងកាន់តែអាក្រក់ ហើយអ្នកក៏នឹងប្រឈមមុខនឹងបញ្ហាលើសកម្តៅ និងខូចម៉ាស៊ីនផងដែរ។ បើសិនជាអ្នកសង្កេតឃើញថាម៉ាស៊ីនដំណើរការមិនប្រក្រតី អ្នកត្រូវពិនិត្យមើល ក្នុងថង់ ឬកន្រ្តកសម្រាមជាមុនសិន។

បូមលើខ្សែ
ខ្សែរបស់ម៉ាស៊ីនបូមធូលីមានភាពរឹងមាំ និងជាទូទៅអាចទ្រាំទ្រនឹងការប៉ះទង្គិចបានខ្លាំង។ ប៉ុន្តែការដំណើរការម៉ាស៊ីនបូមធូលី ដែលមានអំបោសអាចបង្វិល ពីលើខ្សែអគ្គិសនី អាចមិនមែនជាទង្វើត្រឹមត្រូវទេ។ ចលនាបង្វិលដែលជំរុញធូលីចូមក្នុងម៉ាស៊ីន អាចធ្វើឱ្យខូចខាតដល់ផ្នែកខាងក្រៅ។ ការធ្វើដូចនេះញឹកញាប់ ទោះបីជាខ្សែនោះរឹងមាំប៉ុណ្ណា ក៏នឹងត្រូវខូចខាតដែរ ដែលធ្វើឱ្យគ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

បោះវាចោល នៅពេលវាលែងបូមធូលី
នៅពេលម៉ាស៊ីនបូមធូលី មិនអាចធ្វើការសម្អាតបានដូចរាល់ដង អ្នកប្រហែលជាគិតថាវាចាស់ និងត្រូវការផ្លាស់ប្តូរថ្មី។ តែអ្នកអាចនឹងគិតខុស។ ដំបូង សាកល្បងពិនិត្យក្នុងថង់ ឬកន្រ្តកសម្រាប់ជាមុនសិន។ បើសិនជាវាពេញពេក ក៏វាមិនអាចដំណើរការប្រក្រតីដែរ។ បើសិនជាអ្នកចាក់សម្រាមចោលអស់ហើយ នៅតែមិនដំណើរការប្រក្រតីទៀត ប្រហែលជាមានអ្វីរាំងស្ទះម៉ាស៊ីនបូម។ អ្នកគួរដកខ្សែភ្លើងចេញពីម៉ាស៊ីន និងពិនិត្យមើលលើម៉ាស៊ីន ដូចជានៅលើទុយោ ឬកន្លែងភ្ជាប់ទុយោចូលក្នុងម៉ាស៊ីន ឬពិនិត្យមើក Brushroll តើវាបង្វិលធម្មតាឬទេ ឬវាអាចមានសរសៃសក់ ឬសរសៃអំបោះរមូរផ្តុំនៅក្នុងនោះ ដែលត្រូវចាំបាច់យកវាចេញ។ តំហែទាំយ៉ាងល្អ អាចឱ្យម៉ាស៊ីនដំណើរការបានកាន់តែយូរ។

គិតថាម៉ាស៊ីនខូច
តើម៉ាស៊ីនបូមធូលីរបស់អ្នកស្រាប់តែឡើងកម្តៅ និងបិទម៉ាស៊ីនដោយខ្លួនឯងមែនទេ? មនុស្សភាគច្រើនសន្មត់ថានេះជាទីបញ្ចប់នៃម៉ាស៊ីន។ ម៉ាស៊ីនបូមធូលីឡើងកម្តៅប្រហែលបណ្តាលមកពីធុង ឬកន្ត្រកសម្រាមពេញពេក ឬមានសរសៃសក់ ឬអំបោះរមូរជុំវិញ Brushroll។ អ្នកគួរពិនិត្យ និងដោះស្រាយបញ្ហានេះ ហើយបន្ទាប់មកសាកល្បងបើកម៉ាស៊ីនម្តងទៀត។ នេះជាអ្វីដែលអ្នកតែងតែអនុវត្តជារឿយៗ។ អ្នកគួរស្វែងយល់ថា ម៉ូដែលមួយចំនួនប្រើប្រាស់ប៊ូតុង Reset ដោយដៃ។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កាមេរ៉ាឌីជីថល Fujifilm X-T3 នឹងបើកដំណើរការក្នុងឆ្នាំនេះ

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

ដូចដែលអ្នកបានរំពឹងទុក ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតផលកាមេរ៉ាល្បីៗនៅលើពិភពលោកដូចជាក្រុមហ៊ុន Nikon ដែលបានឆ្លើយតបដោយធ្វើការឆ្លុះបញ្ចាំងនូវផលិតផលរបស...

SAMSUNG ប្រកាសចេញ​លក់ Galaxy S7 និង S7 edge ពណ៌ឈូកមាស​ថ្ងៃ​នេះ

ដោយ: WangSang 10 PM, Wednesday, 20 Apr, 2016

Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​​ជម្រើស​ពណ៌​ថ្មី សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ថ្មី​របស់​ខ្លួន​នោះ​គឺ Galaxy S7/ S7 edge ពណ៌ឈូកមាស។ ពណ៌ថ្មីនេះ​នឹង​ចា...

Laptop ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 26 Sep, 2017

គេហទំព័រទំនើប សូមបង្ហាញពីអត្ថបទទាក់ទងនឹងម៉ូដែលកុំព្យូទ័រ Laptop ល្អៗប្រចាំឆ្នាំ 2017 ដើម្បី ជួយអ្នកស្វែងរកកុំព្យូទ័រល្អបំផុត សម្រាប់បំពេញតម្រូវការផ...

Nintendo គ្រោងនឹងចេញម៉ូដែល មានទំហំតូចជាង និងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Sunday, 03 Feb, 2019

យោងតាមរបាយការណ៍មួយ ដែលចេញពីសារព័ត៌មានរបស់ជប៉ុន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Nintendo កំពុងតែអភិវឌ្ឍកំណែទម្រង់ម៉ូដែលថ្មី ឱ្យមានទំហំតូចជាងមុន និងតំលៃ...

Tomnerb.Com - YouTube Channel