ចូលចិត្តទំនើប

ថ្មទូរសព្ទចល័ត ដ៏តូចបំផុត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

ថាមពលថ្មរបស់ទូរសព្ទ Smartphone ពិតជាមិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាងនៅលើទូរសព្ទរបស់យើងឡើយ។ នៅពេលព្រឹក យើងស្តាប់ចម្រៀង ពិនិត្យមើលព្យាករណ៍ឧតុនិយម ចូលពិនិត្យគណនី បណ្តាញទំនាក់ទំនងសង្គម និងធ្វើប្រតិបត្តិការជាច្រើនទៀត នៅលើទូរសព្ទដៃ។ បើសិនជាទូរសព្ទដៃរបស់យើង អាចនិយាយបាន… ប៉ុន្តែវាមិនអាចទេ ព្រោះវាត្រូវបានប្រើប្រាស់អស់ ថាមពលជាច្រើនរួចទៅហើយ។

ប្រាកដណាស់ថា មានឧបករណ៍សាកថ្មងាយស្រួលជាច្រើន នៅលើទីផ្សា ប៉ុន្តែឧបករណ៍ទាំងនោះមានអត្ថប្រយោជន៍ ដរាបណាអ្នកមានវានៅក្នុងដៃ។ ដោយសារតែមនុស្សមានការភ្លេចភ្លាំងច្រើន នាពេលនេះគំនិតច្នៃបង្កើតថ្មីមួយ បានបង្កើតជាថ្មជំនួយ ដែលប្រើហើយអាចបោះចោលបាន ដែលវាបានផ្តល់ភាពងាយស្រួលកាន់តែច្រើន សម្រាប់ការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃ ហើយវាមានដាក់លក់ នៅតាមហាងនៅក្បែរអ្នក។ នោះគឺ Mini Power។

ថ្ម ជំនាន់ថ្មីនេះ វេចខ្ចប់ក្នុងសម្បកដែលអាចទម្លុះបាន ដែលអ្នកអាចជាវ ថ្មមួយ ឬច្រើន។ អ្នកអាចជ្រើសរើសយកជម្រើសសាក 2 ម៉ោង 4 ម៉ោង ឬ 6 ម៉ោង អាស្រ័យលើប្រភេទថ្មដែលអ្នកមាន។

និយាយដោយស្មោះត្រង់ ចំណុចដំបូងដែលយើងគិតដល់ នៅពេលយើងលឺពាក្យថា ថ្មដែលប្រើហើយបោះចោល (Disposable Battery) គឺ តើយើងនឹងត្រូវបោះចោលថ្ម ដែលប្រើប្រាស់រួចហើយពិតមែនទេ? តើវាខុសពីថ្មទូទៅដូចម្តេចទៅ? មិនមែនដូចអ្នកគិតទេ! ដោយសារសំបកខាងក្រៅ របស់ Mini Power ផលិតពីក្រដាសរឹង និងអាចរលួយបាន ថ្មទាំងនេះអាចយក មកកែច្នៃប្រើប្រាស់ឡើងវិញ នៅហាងលក់ឥវ៉ាន់នានា ដែលមានលក់ថ្មប្រភេទនេះ ជាជាងយកវាទៅបោះចោល។

អ្នកអាចប្រើប្រាស់ថ្មនេះ រហូតដល់វាអស់លទ្ធភាពនឹងកែច្នៃឡើងវិញ ហើយអ្នកអាចបោះវាចោល ដោយពុំចាំបាច់បារម្ភពីផលប៉ះពាល់នៃបរិស្ថានទេ។ នេះជាគំនិតច្នៃប្រឌិតដ៏ប្រសើរមួយ ដែលបម្រើការជាផែនការបម្រុងដ៏មានសារៈសំខាន់ នៅពេលអ្នកស្ថិតក្នុងកាលៈទេសៈបន្ទាន់ ដោយអ្នកមិនមាន ឧបករណ៍សាកថ្មនៅក្នុងដៃ ហើយទូរសព្ទរបស់អ្នកក៏អស់ថាមពលទៀត។

យើងពិតជាសង្ឃឹមថា នឹងបានឃើញភាពជោគជ័យនៃគំនិតច្នៃប្រឌិតថ្មីនេះ ជាពិសេសបន្ទាប់ពីវាទទួលបានជ័យលាភី Red Dot Award នៅក្នុងឆ្នាំនេះ។ វាពិតជាមានសារៈសំខាន់នៅពេលអ្នកដឹង ថា នៅក្នុងករណីបន្ទាន់ចាំបាច់ អ្នកអាចទទួលបានថាមពលថ្មទូរសព្ទបន្ថែម នៅកន្លែងតែមួយ ដែល អ្នកអាចស្វែងរកវត្ថុសំខាន់ចាំបាច់នានា។

Tiny-Batteries-Are-the-Most-Portable-Phone-Chargers-Tomnerb-02

អត្ថបទអ្នកចង់អាន

Google ផ្តល់សុវត្ថិភាពអ៊ីនធឺណេត សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

ក្រុមហ៊ុន Google និងសមាគមន៍ National Parent Teacher Association កំពុងរួមសហការគ្នា ដើម្បីជួយអប់រំមាតាបិតា និងកុមារអំពីសុវត្ថិភាពប្រព័ន្ធ Online។ ប្រ...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

ក្រុមហ៊ុន LG អេឡិចត្រូនិក ឧបត្ថម្ភផ្តាច់មុខ នៃការប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 22 ឆ្នាំ

ដោយ: ទំនើប 9 AM, Thursday, 21 Feb, 2019

មិនសំខាន់ អ្នកហៅវាថា Football, Soccer, Fútbol ឬ Calcio នោះទេ វាគឺជាកីឡា ដែលមានប្រជាប្រិយភាពបំផុតនៅ ទូទាំងពិភពលោក ដែលត្រូវបានគេលេង នៅក្នុងប្រទេសជាង ...

ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ LG ចុង ២០១៦ សម្រាប់ដើម ២០១៧

ដោយ: ចរិយា 10 PM, Wednesday, 04 Jan, 2017

LG Electronics ត្រូវបានចាត់ទុកជាម៉ាកផលិត ដ៏សម្បូរបែប និងទាន់សម័យកាល សម្រាប់ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ។ នៅចុងឆ្នាំ ២០១៦ ក្រុមហ៊ុន LG បានចេញ...

Tomnerb.Com - YouTube Channel