ចូលចិត្តទំនើប

ថៃ រៀបចំ Fast Auto Show Thailand ឆ្នាំ ២០១៧

ដោយ: ស. លីង 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន King of Auto Product បានប្រកាសថា ក្រុមហ៊ុននឹងរៀបចំពិធីផ្សព្វផ្សាយ និងលក់រថយន្ត ដោយមានទាំងរថយន្តថ្មី និងរថយន្តធ្លាប់ប្រើរួច។

ប្រធានចាត់ចែងកម្មវិធី Fast Auto Show Thailand ២០១៧ បានឲ្យដឹងថា នេះជាលើកទី ៦ ហើយក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយរថយន្តថ្មី និងប្រើរួច។ ក្រុមហ៊ុនបានសម្រេចចិត្តធ្វើកម្មវិធីនេះ ឡើងបន្ទាប់ពីកម្មវិធីទាំង ៥ ឆ្នាំកន្លងមកទទួលបានជោគជ័យដ៏សម្បើម។ ប្រធានចាត់ចែងកម្មវិធីបានបង្ហើបថា ពិធី Fast Auto Show Thailand ២០១៧ គ្រោងនឹងធ្វើឡើង លើផ្ទៃដីប្រមាណមួយម៉ឺនប្រាំមួយពាន់ម៉ែត្រការេ ដែលអាចផ្សព្វផ្សាយរថយន្តថ្មីស្រឡាងចំនួន ១២ ម៉ាក និងរថយន្តប្រើរួច ១៥ ម៉ាក។ ទីតាំងពិធីអាចទទួលភ្ញៀវបានចំនួនពីរសែនប្រាំម៉ឺននាក់។

ឆ្លើយតបនឹងសំណួរពីក្តីរំពឹងទុក ប្រធានចាត់ចែងកម្មវិធីបានមានប្រសាសន៍ថា កាលពីឆ្នាំទី ៥ កន្លងទៅ មានអតិថិជនបានកក់រថយន្តសរុប ២.៧២៩គ្រឿង ក្នុងនោះរថយន្តថ្មី ១.៥២៦ គ្រឿង និងរថយន្តប្រើរួច ១.២០៣ គ្រឿង។ ដោយឡែកក្នុងឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនរំពឹងថា នឹងមានអ្នកជាវរថយន្តសរុប ៣.០០០ គ្រឿង មានរថយន្តថ្មី ២.០០០ គ្រឿង និងរថយន្តប្រើរួច ១.០០០ គ្រឿង។

កម្មវិធី Fast Auto Show Thailand មានការចូលរួមឧបត្ថម្ភគាំទ្រ ពីបណ្តាក្រុមហ៊ុនម៉ាករថយន្តអន្តរជាតិ និងក្រុមហ៊ុនផ្សេងៗជាច្រើន ក្នុងនោះមាន៖

  • ក្រុមហ៊ុន Honda
  • ក្រុមហ៊ុន Hyundai
  • ក្រុមហ៊ុន Isuzu
  • ក្រុមហ៊ុន Mazda
  • ក្រុមហ៊ុន MG
  • ក្រុមហ៊ុន Mitsubishi
  • ក្រុមហ៊ុន Nissan
  • ក្រុមហ៊ុន Suzuki
  • ក្រុមហ៊ុន Toyota
  • ក្រុមហ៊ុន Audi
  • ក្រុមហ៊ុន Subaru
  • រថយន្តប្រើរួច ដែលមានការទទួលស្គាល់គុណភាព និងសមត្ថភាពពីក្រុមហ៊ុន MG និងក្រុមហ៊ុនផ្សេងៗទៀត។

ចំពោះរថយន្តប្រើរួច ដែលយកមកតាំងបង្ហាញក្នុងកម្មវិធីត្រូវបានអះអាង និងបញ្ជាក់ថា ជារថយន្តមានការអនុញ្ញាតឲ្យនាំចូលស្របច្បាប់ មិនមានការខូចខាតសមត្ថភាពធ្ងន់ធ្ងរ ឬជារថយន្ត ដែលធ្លាប់រងការប៉ះទង្គិចបុកប្រេះស្រាំឡើយ។ រថយន្តទាំងនោះមានលិខិតបញ្ជាក់ និងធានាគុណភាពពីក្រុមហ៊ុន MG ដោយផ្ទាល់ ដែលធានាសុវត្ថិភាព ដល់អតិថិជនទិញយកទៅប្រើប្រាស់។

នេះជាកម្មវិធីចូលរួមដោយសេរី ព្រមទាំងមានការជូនរង្វាន់ដល់អ្នកកក់រថយន្ត នៅក្នុងពិធីទៀតផង។

ពិធី Fast Auto Show Thailand នឹងប្រារព្ធធ្វើឡើងនៅ International Trade & Exhibition Centre, BITEC, Hall ១០៥ និង ១០៦ ទីក្រុងបាងកក ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។

ប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍ចូលរួមទស្សនាទេ? ប្រសិនបើអាចគួរតែចូលរួមដើមី្បឲ្យដឹង និងយកមកធ្វើជាបទពិសោធន៍ ក្រែងលោបន្តិច ប្រទេសយើងនឹងមានពិធីធំដូច្នេះដែរ៕Auto-Fashion-Show-Thai-Tomnerb-03

Auto-Fashion-Show-Thai-Tomnerb-02

អត្ថបទអ្នកចង់អាន

កំពូល យានយន្តអគ្គិសនី ច្នៃប្រឌិតប្លែកៗ ទាំង 15

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

គំនិតច្នៃប្រឌិត មិនដែលត្រូវបានបញ្ឈប់ឡើយ នៅក្នុងពិភពនៃការច្នៃយានយន្តអគ្គិសនី ដូចដែលមាន បញ្ជាក់នៅលើយានយន្ត ដែលបង្កើតឡើងពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ មិ...

ព័ត៌មានបែកធ្លាយពី Galaxy Note 10

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញទូរសព្ទចំនួន 5 ម៉ូដែលរួចទៅហើយ ប៉ុន្តែនៅសល់ម៉ូដែលធំមួយទៀតដែលមិនទាន់ត្រូវបានបញ្ចេញ។ នោះគឺជំនាន់ក្រោយនៃម៉ូដែល Note 9 ដែលត្រ...

Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុស...

កម្មវិធី ក្តារវាយអត្ថបទល្អបំផុត សម្រាប់ iPhone

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកមិនចាំបាច់កំណត់លំនាំដើម នៃក្តារវាយអត្ថបទនៅលើ iPhone ទេ។ ដើម្បីឱ្យអ្នកកាន់តែរីករាយនឹងការផ្ញើសារ គេហទំព័រទំនើប សូមនាំមកជូននូវជម្រើសកម្មវិធីល្អបំផ...

Tomnerb.Com - YouTube Channel