ចូលចិត្តទំនើប

ថែទាំ កង់រថយន្តរបស់អ្នក ទោះបីអ្នកធុញទ្រាន់ ក៏ដោយ

ដោយ: ចរិយា 7 PM, Monday, 16 Jan, 2017

និយាយដល់ការបើកបរ ក្រៅពីខ្សែក្រវាត់ គឺកង់ ដែលស្ថិតនៅក្រោមជើងអ្នក នៅជាប់នឹងថ្នល់។

អ្នកបើកបរភាគច្រើន មិនបានថែទាំកង់រថយន្តឡើយ។ ពួកគាត់ខ្វះចន្លោះ នូវចំណុចដែលអាចបង្កជាគ្រោះថ្នាក់ ដល់អាយុជីវិត។

«ខ្ញុំមិនដឹងមើលថែ យ៉ាងម៉េចទេ។» ជាទូទៅ អ្នកបើកបរប្រើលេសមួយនេះ។

បើដូច្នេះ សូមឲ្យទំនើបបង្ហាញជូន ពីវិធីសាស្ត្រមើលថែកង់រថយន្ត ដូចមានតទៅនេះ៖

Protect-Car-Wheels-05

១. ពិនិត្យសម្ពាធ

អ្នកគួរឆែកមើល សម្ពាធកង់រថយន្តរបស់អ្នកទាំងបួន រួមទាំងកង់បម្រុងមួយខែម្តង។ អ្នកអាចយកទៅឲ្យជាងពិនិត្យ ព្រោះជាការងាយស្រួល បើខ្វះ ជាងនឹងបន្ថែមឲ្យ បើលើស ជាងនឹងជួយដកចេញ។

Protect-Car-Wheels-03

២. ប៉ះពាល់ ដល់ប្រេងសាំង

បើកង់រថយន្តរបស់អ្នកខ្វះសម្ពាធ គឺអាចធ្វើឲ្យស៊ីសាំងកាន់តែច្រើន។ ដូច្នេះ អ្នកត្រូវរក្សាសម្ពាធខ្យល់ ក្នុងកង់ឲ្យបានត្រឹមត្រូវ។

ខ្វះក៏មានបញ្ហា។ លើសក៏មានបញ្ហាដែរ។ បើសម្ពាធក្នុងកង់លើសកម្រិត អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ពេលអ្នកបើកបរតាមផ្លូវ។

Protect-Car-Wheels-06

៣. ជម្រុញហួសពេក

បើអ្នកបង្ខំកង់រថយន្ត ឲ្យធ្វើការធ្ងន់ហួសហេតុ អាចបណ្តាលឲ្យរងខូចខាតធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ បង្ខំគឺអ្វីទៅ? គឺការបើកបរល្បឿនលឿន.. បើបើកលឿនពេលថ្ងៃក្តៅ មិនសូវបញ្ហាធំទេ តែបើបើកលឿនពេលភ្លៀង ហ្នឹងជារឿងខុសគ្នា។ ដូច្នេះសូមអ្នកកុំបង្ខំកង់ពេក។ សូមឲ្យវាធ្វើការតាមកម្រិត កម្លាំងរបស់វា ទើបអាចនាំសុវត្ថិភាពដល់រូបអ្នក។

ទំនើបជឿថា ការថែទាំ ៣ ចំណុចខាងលើនឹងអាចជួយ ដល់អ្នកមើលថែកង់រថយន្តរបស់អ្នកបានល្អ។ ទំនើបទទួលស្គាល់ថា នេះជារឿងមិនងាយស្រួល ហើយគួរឲ្យធុញទ្រាន់ណាស់ តែដើមី្បពិភពលោក ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ទំនើប សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អ្នកអាចធ្វើបាន ធ្វើដើមី្បសេចក្តីសុខ និងសុវត្ថិភាពរបស់មនុស្សជាតិយើង៕

Protect-Car-Wheels-02

Protect-Car-Wheels-01

អត្ថបទអ្នកចង់អាន

Samsung បញ្ចេញកាមេរ៉ា សម្រាប់ VR

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ពេលនេះក្រុមហ៊ុន Samsung ប្រហែលជានឹងមានកាមេរ៉ា VR សម្រាប់ធ្វើការប្រកួតប្រជែងក្នុងទីផ្សាហើយ។ ក្រុមហ៊ុន Samsung ទើបនឹងបញ្ចេញផលិតផលកាមេរ៉ាថ្មី ដែលជាកាម...

តិចនិចបញ្ជារឧបករណ៍ Android នៅលើកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 22 Feb, 2018

តើអ្នកធ្លាប់ទំនាក់ទំនងជាមួយមិត្តភក្តិ តាមរយៈសារ SMS ខណៈដែលអ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រ ដែរឬទេ? ជាទូទៅអ្នកពិតជាត្រូវបញ្ឈប់សកម្មភាពនៅលើកុំព្យូទ័រ ...

Apple អនុញ្ញាតឱ្យក្រុមហ៊ុនដទៃ ផលិតខ្សែ Lightning

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានធ្វើការ​ update បច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់កម្មវិធីផលិតឧបករណ៍ជំនួយ MFi របស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដទៃនាពេលនេះអាចដ...

នៅចុងឆ្នាំនេះកម្មវិធី Tik Tok នឹងធ្វើបង្កើតភាពសប្បាយរីករាយយ៉ាងណាខ្លះ?

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

នាពេលបច្ចុប្បន្ននេះកម្មវិធីដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះគឺកម្មវិធី Tik Tok។ នៅក្នុងកម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រិយមិត្តដែលចូលរួមលេងកម...

Tomnerb.Com - YouTube Channel