ចូលចិត្តទំនើប

ថតរូប Selfie មិនសូវស្អាត? សាកកម្មវិធី ៤ នេះលមើល៍

ដោយ: ស. លីង 9 PM, Tuesday, 27 Jun, 2017

ជឿថាបច្ចុប្បន្ននេះ មនុស្សសឹងគ្រប់គ្នាចូលចិត្តថតរូប បង្ហោះលើបណ្តាញសង្គម។ ក្នុងដៃតែងមានទូរស័ព្ទចល័ត ដែលមានដាក់កម្មវិធីសម្រាប់ edit រូប ឲ្យមើលទៅស្អាត ឡូយ cute ជាដើម។

កម្មវិធីទូរស័ព្ទសម្រាប់ edit រូបមានច្រើនអនេក ទើបបណ្តាលឲ្យអ្នកប្រើប្រាស់ មានការស្ទាក់ស្ទើរ មិនដឹងគួរដាក់កម្មវិធីមួយណា។ មួយទៀត កម្មវិធីខ្លះស្មុគស្មាញពេក នាំឲ្យពិបាកក្នុងការប្រើ។

បើអ្នកជួបបញ្ហាដូច្នេះ សូមឈប់បារម្ភទៅ ទំនើបសូមណែនាំនូវ app ៤ សម្រាប់ដាក់ក្នុងទូរស័ព្ទដៃ ដែលអាចឲ្យអ្នកថត និង edit រូបបានយ៉ាងស្រស់ស្អាត លឿនទាន់ចិត្ត ព្រមទាំងបង្ហោះទៅក្នុងបណ្តាញសង្គម តែប៉ុន្មាននាទីប៉ុណ្ណោះ។

Snapseed

Snapseed ជា app ដែលជួយអភិវឌ្ឍរូបរបស់អ្នក កាន់តែមានភាពប្រណីត ច្បាស់ល្អ ឬមួយអ្នកចង់ឲ្យ រូបរបស់អ្នកព្រិល មើលមិនសូវច្បាស់ក៏បានដែរ។ ក្រៅពីនេះនៅមាន feature ផ្សេងៗជាច្រើន ដែលអ្នកអាចរើស យកមកបន្ថែមប្រកបជាមួយរូបថតរបស់អ្នក។

App-for-Better-Photo-Shoot-Tomnerb-03

VSCO Cam

VSCO Cam ជា app សម្រាប់ថតរូបផង edit រូបផង។ កម្មវិធីមួយនេះពេញនិយមណាស់។ មនុស្សភាគច្រើន ចូលចិត្តប្រើ VSCO Cam ជាពិសេសអ្នកដែលស្រឡាញ់ការថតរូប លើដងផ្លូវដែលមានរូបភាពសិល្បៈ។ មិនថាថតមនុស្សឬទេសភាពឡើយ គឺឃើញរូបភាពច្បាស់ ព្រមទាំងអាចតុបតែងជាមួយនឹង feature ផ្សេងៗ អាចកែសម្រួលពន្លឺ ពណ៌ បន្ថែមស៊ុមរូបភាព។ល។ VSCO Cam ប្រើបានទាំងសម្រាប់ថតរូប និងថតវីដេអូ។ បន្ថែមលើនេះ អ្នកអាចប្រើវាសម្រាប់កាត់តរូបថត និងវីដេអូ ដោយមិនប៉ះពាល់ដល់គុណភាពដើម។

App-for-Better-Photo-Shoot-Tomnerb-01

Adobe Photoshop Lightroom for Mobile

ពេលដែលអ្នកប្រើ app នេះ រូបថតរបស់អ្នកនឹងដូចជា រូបរបស់អ្នកជំនាញថតរូប។ app នេះជួយធ្វើឲ្យរូបស្អាត ល្អប្រណីត និងច្បាស់ទៀតផង។ កម្មវិធីខ្លះ អ្នកប្រើហើយ មិនទាន់អាចប្រើប្រាស់បាន ១០០ ភាគរយទេ អ្នកត្រូវយករូបទៅបញ្ចូល ក្នុងកុំព្យូទ័រដើមី្បកែសម្រួលម្តងទៀត ប៉ុន្តែ Lightroom for Mobile មានសមត្ថភាព ពិសេសលើសគេត្រង់ចំណុចនេះ គឺអ្នកអាច edit រូបក្នុងទូរស័ព្ទដៃរបស់អ្នក ហើយរូបនោះ អ្នកអាចយកទៅ ប្រើប្រាស់ដាក់លើបណ្តាញសង្គម ឬកុំព្យូទ័របានភ្លាមៗ ដោយមិនចាំបាច់កែសម្រួលអីទៀតទេ។

App-for-Better-Photo-Shoot-Tomnerb-04

FotoRus

នេះជា app មួយទៀតដែលទទួលការពេញនិយម ពីសំណាក់អ្នកថតរូបតាមទូរស័ព្ទដៃ។ FotoRus ជួយកែប្រែ រូបភាពឲ្យល្អផូរផង់ រួមជាមួយការតុបតែងដោយ feature រូបភាព និងអក្សរ ព្រមទាំងមានស៊ុម និង layout ស្អាតៗជាច្រើន បន្ថែមសោភណភាពដល់រូបថតរបស់អ្នក។

តើមិត្តអ្នកអានមានអារម្មណ៍យ៉ាងម៉េចដែរ ក្រោយពីអានអត្ថបទនេះ? ទំនើបថា ឮមួយរយដងឃើញមួយរយដង មិនស្មើបានសាកម្តង។ មិត្តអ្នកអានគួរល្បងបញ្ចូល app ណាមួយ ក្នុងចំណោម app ទាំងបួនខាងលើ តើរូបឡូយដូចទំនើបថាអត់។

ទំនើបចង់ជម្រាបថា ប្រសិនបើអ្នកប្រើប្រាស់ app ខាងលើនេះ រូបរបស់អ្នកនឹងទទួលបានការចុច Like លើបណ្តាញសង្គមច្រើនជាងមុន។ ដូចប្រាប់អ៊ីចឹង ទាល់តែសាកបានដឹង!!!

អត្ថបទអ្នកចង់អាន

Apple នឹងផលិតទូរសព្ទបត់ដែរ?

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Apple បានបង្ហាញថានឹងចេញលក់ទូរសព្ទ iPhone ថ្មីចំនួន 3 ម៉ូដែលនៅចុងឆ្នាំនេះ ហើយភាពចម្រូងចម្រាស់នៃការរចនាម៉ូដរបស់ពួកវាក៏ត្រូវបានដឹងយ៉ាងច្បាស់...

តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរបៀបណា?

ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018

ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ...

សម្ភារៈប្រើប្រាស់ សម្រាប់សិស្សសម័យថ្មី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

  សាលារៀនជាទីកន្លែង សម្រាប់ចងសម្ព័ន្ធភាពជាមួយមិត្តភក្តិ។ ប៉ុន្តែការចងមិត្តមិនងាយស្រួលទេ។ ក្នុងចំណោមតិចនិចនានា សម្រាប់ទាក់ទាញមនុស្សជុំវិញខ្លួន អ្នកអ...

Instagram នឹងដំណើរការវីដេអូផ្តេកនៅលើ IGTV

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

កម្មវិធី Instagram នឹងមិនដំណើរការតែវីដេអូបញ្ឈរ (Vertical Video) មួយមុខទៀតទេ។ នៅថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសថា សេវាកម្ម Longform Video Offshoot របស់ I...

Tomnerb.Com - YouTube Channel