ចូលចិត្តទំនើប

ត្រឹមរយៈពេល ១១ខែ រថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅឥណ្ឌា ទទួលបានការកក់រហូតដល់ ២សែនគ្រឿង

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

បន្ទាប់ពីការប្រកាសជាផ្លូវការ នៃរថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅក្នុងខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនផលិតរថយន្តប្រភេទ SUV មួយគ្រឿងនេះ បានទទួលការកក់ រហូតដល់ជាង ២ សែនគ្រឿង តែត្រឹមរយៈពេល១១ ខែ។ ការឈានចូលទៅក្នុងចំណែកទីផ្សាថ្មីមួយនេះ គឺជាការវិវត្តយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ របស់ក្រុមហ៊ុន ហើយការសម្រេចិត្តមួយនេះបានទទួលផលតបស្នងយ៉ាងគាប់ប្រសើរ។ រថយន្ត ម៉ូដែល Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki ក៏ជារថយន្តប្រភេទ NDTV និងជារថយន្តដែលទទួលបានពានរង្វាន់ Bike Viewers’ Choice Car of the Year 2017 ដែលបាន បន្ថែមវិសាលភាពនៃប្រជាប្រិយភាពរបស់វាយ៉ាងធំធេង។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួននៃការកក់ រថយន្ត Vitara Brezza បានឈានដល់ចំនួន ១.៧២ ពាន់គ្រឿង។ ក្រុមហ៊ុន Maruti Suzuki របស់ ឥណ្ឌា បានចូលរួមក្នុងឱកាសនេះយឺតពេលប៉ុន្តែក៏បានទទួលការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផង ដែរ។ ការអភិវឌ្ឍន៍បច្ចេកវិទ្យាបានបញ្ចប់ក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊ុនផលិត បានលក់ដាច់រថយន្ត ប្រភេទនេះ បានរហូតដល់ជាង ៩០០០ គ្រឿង ជារៀងរាល់ខែ រីឯការដឹកជញ្ជូនត្រូវចំណាយពេលរហូត ដល់ បួន ទៅប្រាំខែ និងអាចពន្យាររហូតដល់ ៧ខែ ក្នុងករណីមានការប្រែប្រួលមួយចំនួន។  សមត្ថភាពផលិតរបស់ក្រុមហ៊ុន បានគ្របដណ្តប់លើចំនួននៃការលក់ប្រចាំខែដ៏ច្រើន ទោះបីជាក្រុមហ៊ុនមានការដឹកជញ្ជូនមានកំណត់ក៏ដោយ។ ជាការពិត កាលពីប៉ុន្មានឆ្នាំមុន រថយន្ត Vitara Brezza ក៏ដូចជា Baleno ធ្លាប់មានតម្រូវការយ៉ាងច្រើននៅក្នុងទីផ្សារ និងបានញ៉ាំងឱ្យ ក្រុមហ៊ុន Maruti Suzuki ពន្យារពេលដាក់លក់ រថយន្ត Ignis រហូតដល់ឆ្នាំ២០១៧ ដើម្បីបំពេញនូវតម្រូវការនៃ រថយន្ត ដែលបានកក់ទុក រួចហើយ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺធាតុពិតដែលចំនួនតម្រូវការ នៅតែខ្ពស់ ទោះបីជារថយន្តបំពាក់បច្ចេកវិទ្យា SUV កំពុងមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ ដូចជា Ford Ecosport និងរថយន្តស៊េរីថ្មី Mahindra TUV 300។

ទិន្នន័យនៃការលក់របស់ម៉ូដែលរថយន្តនិមួយៗ បានជះឥទ្ធិពលដល់ការដាក់លក់រថយន្ត Brezza នាពេលនេះ។ ប្រៀបធៀបនឹងទិន្នន័យចាស់ រថយន្ត Ford EcoSport មានចំនួនលក់ជាមធ្យម ៣០០០ គ្រឿងជារៀងរាល់ខែ ហើយរថយន្ត Mahindra TUV 3000 មានចំនួនរហូតដល់ជិត ២០០០គ្រឿង ពីមួយខែ ទៅមួយខែ ក្នុងឆ្នាំ២០១៦។

យោងតាមការវិវត្តនៃប្រព័ន្ធមេកានិក ក្រុមហ៊ុន Maruti បានផ្តល់នូវរថយន្ត Vitara Brezza ដែលមានម៉ាស៊ីនម៉ាស៊ូត DDiS ទោល ក្នុងចំណុះ ១,៣ លីត្រ ដែលផ្តល់នូវម៉ាស៊ីនកម្លាំង ៨៨.៥ សេស និង មាន កម្លាំងវិលជុំ ១៩០ Nanometre ជាមួយនឹងប្រអប់ចង្កឹះលេខ ៥ល្បឿន។ រថយន្តប្រភេទនេះមិនមានជា ប្រភេទអូតូទេ ប៉ុន្តែដោយសារតែសន្ទុះនៃប្រជាប្រិយភាពរបស់រថយន្តជាដៃគូប្រជែង បានធ្វើឱ្យក្រុមហ៊ុន មានបំណងចង់បង្កើតប្រភេទអូតូ នាពេលអនាគត។ នៅពេលនោះ វាក៏អាចមានជម្រើសរថយន្តប្រើសាំង ផងដែរ។ រថយន្ត Brezza ប្រើប្រាស់កម្រិតប្រេងម៉ាស៊ូត ក្នុងបរិមាណ ២៤,៣ គីឡូម៉ែត្រក្នុងមួយលីត្រ។  

Maruti-Suzuki-Vitara-Brezza-03

Maruti-Suzuki-Vitara-Brezza-01

Maruti-Suzuki-Vitara-Brezza-02

អត្ថបទអ្នកចង់អាន

ឧបករណ៍ដ៏ទំនើប ប្រាប់ពីជាតិម្សៅស្អិត នៅក្នុងអាហារ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

Nima Sensor គឺជាឧបករណ៍ដ៏តូចមួយ ទំហំប៉ុនហោប៉ៅ ដែលអាចដាក់តាមខ្លួនបានយ៉ាងងាយស្រួល។ នេះជាឧបករណ៍ពិនិត្យជាតិម្សៅស្អិត (Gluten) នៅក្នុងអាហារ។ មុខងារដ៏ពិសេ...

Notebook ស្រាលជាងគេ និងស្តើងជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ផលិតផល Thinkpad របស់ក្រុមហ៊ុន Lenovo បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយថាមពលដ៏ខ្លាំងអស់ពេលជាយូរណាស់មកហើយ ជាមួយផលិតផល Notebook ជាច្រើនប្រភេទ ដូចជា X1 ...

សម្ភារៈផ្ទះបាយ អេឡិចត្រូនិច ដែលអ្នកគួរតែមាន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ទំនើប ជឿជាក់ថា មេផ្ទះទាំងអស់ប្រាកដជា ចង់បានដំណោះស្រាយ សម្រាប់ការងារដ៏មមាញឹកក្នុងផ្ទះ បាយ ព្រោះការងារនៅក្នុងផ្ទះបាយ ជាការងារដ៏ស៊ាំញ៉ាំ និងនឿយហត់ ដូច...

សូមធ្វើការណែនាំ ឧបករណ៍តន្រ្តីសម័យថ្មី Artiphon Instrument 1

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

បើអ្នកចូលចិត្តតន្រ្តី អ្នកប្រាកដជាចង់ប្រគុំតន្រ្តី ដោយផ្ទាល់ផងដែរ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ភ្លេង មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវសិក្សា និងហាត...

Tomnerb.Com - YouTube Channel