ចូលចិត្តទំនើប

តំហែទាំកាសស្តាប់

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

នៅពេលប្រើប្រាស់កាសស្តាប់ កោសិកាស្បែក ញើស ខ្លាញ់ និងផលិតផលប្រើប្រាស់នៅលើផ្ទៃមុខប៉ះពាល់ជាមួយនឹងកាសស្តាប់ ធ្វើឱ្យវាចាប់យកធូលី និងធាតុកង្វក់នៅគ្រប់ពេលអ្នកឈប់ប្រើប្រាស់ ដាក់វាចុះ ឬទុកវាក្នុងកាបូប។ ទាំងនេះទាមទារឱ្យអ្នកធ្វើការសម្អាត ហើយអ្នកត្រូវជូតសម្អាតវាមុនពេលឱ្យគេខ្ចី ឬខ្ចីកាសពីគេមកប្រើប្រាស់។ នេះមិនត្រូវតែដើម្បីធានាថាវាមានអនា ម័យ និងធានាថាវាអាចប្រើប្រាស់បានយូរប៉ុណ្ណោះទេ តែវាថែមទាំងជួយឱ្យកាសស្តាប់ផ្តល់នូវសម្លេងកាន់តែប្រសើរ។
នៅក្នុងអត្ថបទខាងក្រោមនេះ យើងមានគន្លឹះខ្លីមួយចំនួនសម្រាប់តំហែទាំកាសស្តាប់របស់អ្នក។

លាងសម្អាត Earpads ជាមួយសាប៊ូ និងទឹកក្តៅ
ជាទូទៅអ្នកគួរធ្វើវាជារៀងរាល់មួយសប្តាហ៍ម្តង។ អ្នកត្រូវប្រាកដថាកាសស្តាប់របស់អ្នកត្រូវបានបិទ និងត្រូវបានផ្តាច់ពីឧបករណ៍របស់អ្នក នៅពេលលាងសម្អាត។ បន្ទាប់ពីលាងសម្អាតជាមួយសាប៊ូ និងទឹកក្តៅ អ្នកត្រូវជូតសម្ងួតវាភ្លាមៗ។ អ្នកមិនត្រូវប្រើអាល់កុលទេ ព្រោះវាអាចលាងជម្រះ ពណ៌ ឬធ្វើឱ្យស្រទាប់ស្បែក ឬសាច់ក្រណាត់វាដាច់រហែក។

លាងសម្អាតផ្ទៃខាងក្នុងជាមួយជក់ទន់
កំណកធូលីអាចធ្វើឱ្យសម្លេងដែលបញ្ចេញពីកាសស្តាប់ត្រូវបានរារាំង។ អ្នកគួរតែជ្រើសយកឧបករណ៍លាងសម្អាតដែលផលិតឡើងសម្រាប់សម្អាតកំណកធូលីទាំងនោះ។ ដំបូងអ្នកត្រូវដោះ Eartips ចេញពីកាសស្តាប់ បន្ទាប់មកប្រើប្រាស់ឧបករណ៍លាងសម្អាត សម្អាតផ្ទៃខាងក្នុងកាសស្តាប់ថ្នម ដើម្បីលាងសម្អាតកំណកធូលី។ អ្នកមិនត្រូវលាងសម្អាតកាសស្តាប់នៅពេលដែល Tip ស្ថិតនៅជាប់ជាមួយកាសស្តាប់ឡើយ បើមិនដូច្នោះទេអ្នកនឹងធ្វើឱ្យកំណកធូលីជ្រៀតចូលទៅក្នុង កាសស្តាប់ និងអាចធ្វើឱ្យបំផ្លាញកាសស្តាប់ទៀតផង។ បន្ទាប់មកប្រើប្រាស់ជក់ទន់បោសសម្អាតធូលីដែលនៅតោងជាប់លើកាសស្តាប់។ ជូតសម្អាត Eartips ជាមួយនឹងក្រណាត់សើមមានជាតិសាប៊ូ និងជូតសម្ងួតមុតពេលដាក់វាភ្ជាប់ជាមួយកាសស្តាប់វិញ។

លាងសម្អាតបន្ទាប់ពីលំហាត់ប្រាណ
ទោះបីវាមានសមត្ថភាពធន់នឹងទឹក និងញើសក្តី អ្នកមិនត្រូវឱ្យកាសស្តាប់របស់អ្នកទទួលសំណើមយូរពេកទេ ព្រោះទឹកអាចជ្រាបចូលទៅក្នុងផ្នែកថ្ម ឬចូលទៅក្នុងកាស ដែលធ្វើឱ្យកាសស្តាប់ឆាប់ខូច។ ហើយសូម្បីតែកាសស្តាប់ ប្រើប្រាស់សម្រាប់ពេលហែលទឹកក៏ត្រូវការសម្ងួតមុនពេលឈប់ប្រើប្រាស់ដែរ។ អ្នកមិនត្រូវអនុញ្ញាតឱ្យសំណើមជ្រាបចូលក្នុង Earcup ទេសម្រាប់កាសស្តាប់ប្រភេទ Over-Ear ឬសំណើមជ្រាបចូលក្នុង Nozzle របស់កាសស្តាប់ប្រភេទ In-Ear
បើសិនជាអ្នកត្រូវការដកកាសស្តាប់ចេញ នៅពេលកំពុងរត់ ឬមិនអាចរងចាំឱ្យវាស្ងួតទាំងស្រុង អ្នកគួរគ្រលាស់វាថ្នមៗ ដើម្បីឱ្យអស់សំណើម បន្ទាប់មកបិទកាស ហើយរក្សាវាទុកក្នុងកាបូប។ អ្នកមិនត្រូវទុកកាសស្តាប់នៅក្នុងកាបូប ដោយមិនមានស្រោមការពារជម្រាបទឹកទេ។ ពេលត្រឡប់មកដល់គេហដ្ឋានវិញ អ្នកគួរជូតសម្អាតកាសស្តាប់ និងទុកឱ្យស្ងួតតាមសម្រួល។

ការរក្សាទុក
អ្នកគួររក្សាទុកកាសស្តាប់ នៅក្នុងកញ្ចប់ ឬប្រអប់ នៅពេលមិនប្រើប្រាស់។ កត្តានេះនឹងជួយការពារវាពីធូលី ការកកិត និងការប៉ះទង្គិច។

កុំប្រើប្រាស់ក្នុងសីតុណ្ហភាពកៅ្ត ឬត្រជាក់ខ្លាំង
កន្លែងសូណា និងថតនៅក្នុងរថយន្តមិនមែនជាកន្លែងល្អសម្រាប់ទុកកាសស្តាប់ទេ ជាពិសេសចំពោះកាសស្តាប់ដែលមានប្រើថ្ម។ អ្នកក៏មិនគួរទុកវាចោលយូរពេក នៅក្នុងបរិស្ថានដែលមានសំណើមខ្លាំង ទោះបីវាជាប្រភេទធន់នឹងទឹកក្តី។ អ្នកក៏អាចបន្ថែមការថែរក្សាដោយប្រើប្រាស់ Weston Monitor Saver ឬកញ្ចប់ Silica Gel។

តំហែទាំខ្សែ
អ្នកមិនត្រូវរុំព័ទ្ធខ្សែកាសជុំវិញឧបករណ៍របស់អ្នក នៅពេលវាកំពុងដោតជាប់គ្នាទេ។ វានឹងធ្វើឱ្យខ្សែកាសឆាប់ខូច។ ដើម្បីរក្សាទុកវាឱ្យបានត្រឹមត្រូវ អ្នកត្រូវរមូរវាជុំវិញម្រាមដៃ រមូរវាជារង្វង់ ស្របតាមរាងដើមរបស់ខ្សែ។ ដើម្បីបញ្ជៀសការជំពាក់ខ្សែ អ្នកគួរប្រើចំណងចងខ្សែ។

ការដកកាសស្តាប់
អ្នកមិនត្រូវដកកាសស្តាប់ចេញពីឧបករណ៍ ដោយទាញខ្សែនោះទេ។ វាអាចធ្វើឱ្យខ្សែឆាប់ខូច ហើយអ្នកក៏មិនត្រូវដកកាសចេញពីត្រចៀក ដោយទាញខ្សែដែរ។ ជាមួយវិធីខ្លីៗនេះ អ្នកអាចប្រើប្រាស់កាសស្តាប់បានកាន់តែយូរ និងទទួលបានការស្តាប់ដ៏រីករាយ និងមានផាសុកភាព៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បញ្ចេញម៉ាស៊ីនបោកសំលៀកបំពាក់ Smart Inverter កាន់តែឆ្លាតវៃ ដើម្បីធ្វើការបោកគក់កាន់តែមានប្រសិទ្ធិភាព

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ក្រុមហ៊ុន LG បានបោះជំហានមួយទៀត ឆ្ពោះទៅរកប្រសិទ្ធភាពថាមពល ដោយបង្ហាញម៉ាស៊ីនបោកគក់ដំណើរការ បានយ៉ាងល្អគឺម៉ាស៊ីនបោក Smart Inverterទ្វារបើកខាងលើ ។ ម៉ាស៊ី...

LG Smart Inverter ម៉ាស៊ីនត្រជាក់ប្រើបច្ចេកវិទ្យាថ្មី Dual Inverter សន្សំសំចៃអគ្គីសនី 70%

ដោយ: WangSang 7 AM, Thursday, 21 Jul, 2016

សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុ...

Apple នឹងផលិតទូរសព្ទបត់ដែរ?

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Apple បានបង្ហាញថានឹងចេញលក់ទូរសព្ទ iPhone ថ្មីចំនួន 3 ម៉ូដែលនៅចុងឆ្នាំនេះ ហើយភាពចម្រូងចម្រាស់នៃការរចនាម៉ូដរបស់ពួកវាក៏ត្រូវបានដឹងយ៉ាងច្បាស់...

Instagram កំពុងធ្វើការនៅលើកម្មវិធីរឿងរ៉ាវរបស់សាលា

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សន...

Tomnerb.Com - YouTube Channel