ចូលចិត្តទំនើប

តោះ! មកស្គាល់ពីរថយន្តលំដាប់ខ្ពស់ Bentley ដែលទើបមានវត្តមាននៅកម្ពុជា

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Mar, 2017

កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានព្រឹត្តិការណ៍ដាក់បង្ហាញម៉ាករថយន្តថ្មី មកពីចក្រ ភពអង់គ្លេស ម៉ាក Bentley ដែលទើបនឹងមានវត្តមានជាលើកដំបូងនៅប្រទេសកម្ពុជា។ រថយន្តនេះ ត្រូវបាននាំចូលដោយក្រុមហ៊ុន HGB Group Co, Ltd. សហការជាមួយក្រុមហ៊ុន Bentley Motor របស់អង់គ្លេស។ ដូច្នេះ សូមមកធ្វើការស្វែងយល់ពីប្រណិតភាព បច្ចេកវិទ្យា និងព័ត៌មាននានាទាក់ទងនឹងរថយន្ត Bentley ទាំងអស់គ្នាជាមួយ ទំនើប

ប្រវត្តិ

រថយន្ត Bentley ជារថយន្តរបស់ក្រុមហ៊ុន Bentley Motor Limited របស់ចក្រភពអង់គ្លេស ដែលធ្វើការច្នៃម៉ូត ការអភិវឌ្ឍន៍ និងការផលិតរថយន្តទំនើប ដែលភាគច្រើនផលិតដោយដៃ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Volkswagen AG ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុង Crewe ចក្រភពអង់គ្លេស។ ក្រុមហ៊ុនBentley Motor Limited ត្រូវបានបង្កើតឡើងដោយលោក W.O. Bentley នាខែមករា ឆ្នាំ១៩១៩ នៅក្នុងតំបន់ Cricklewood ទីក្រុង North London។

រថយន្ត Bentley ត្រូវបានចែកចាយលក់ដោយក្រុមហ៊ុនតំណាងចែកចាយនៅទូទាំងពិភពលោក ហើយទិន្នន័យក្នុងឆ្នាំ២០១២ បង្ហាញថាប្រទេសចិនជាទីផ្សាធំជាងគេបង្អស់របស់Bentley។

រថយន្តម៉ាក Bentley ភាគច្រើនត្រូវបានតំឡើងនៅក្នុងរោងចក្រ Crewe ប៉ុន្តែចំនួនមួយផ្នែកតូចនៃម៉ូដែល Continental Flying Spurs ដែលជាម៉ូដែលរថយន្តដែលក្រុមហ៊ុន Volkswagen ទិញ យក ត្រូវបានតំឡើងក្នុងរោងចក្រនៃទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ មួយរយៈកាល ដោយសារ រោងចក្រនៃអង់គ្លេចមិនទាន់មានសមត្ថភាពគ្រប់គ្រាន់។ តួរថយន្តរបស់ Continental ត្រូវបានផលិត នៅ ប្រទេសអាល្លឺម៉ង់។ រថយន្តBentley ធ្លាប់ឈ្នះពានរង្វាន់ 24 Hours of Le Mans ក្នុងឆ្នាំ ១៩២៤, ១៩២៧ – ១៩៣០ និងក្នុងឆ្នាំ២០០៣។

ក្នុងនាមជានិមិត្តរូបរថយន្តទំនើបរបស់អង់គ្លេស រថយន្តម៉ាកនេះមានម៉ូដែលល្បីៗដូចជា Bentley 4½ Litre, Bentley Speed Six, Bentley R Type Continental, Bentley Turbo R,និង Bentley Arnage។ ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនបានផលិតម៉ូដែលថ្មីៗបន្ថែមទៀតដូចជាthe Continental Flying Spur, Continental GT, Bentley Bentayga និង Mulsanne។

Bentley-Cambodia-03

បច្ចេកវិទ្យារបស់ Bentley

១.TOUCH SCREEN REMOTE

អ្នកជិះនៅក្នុងរថយន្ត Bentayga ទាំងមុខ និងក្រោយ អាចបញ្ជារប្រព័ន្ធនានា នៅក្នុងរថយន្តពីទូរសព្ទ ឬ SmartWacth របស់ Apple តាមរយៈកម្មវិធី Touch Screen Remote App។ ការបង្ហាញ តឹកតាងនៃបច្ចេកវិទ្យានេះ អាចឱ្យអ្នកបើកបរដែលមិនអាចបញ្ជារលើ on-board អំពី សីតុណ្ហភាព និងប្រព័ន្ធសម្លេង ការសម្រួលទីតាំង កម្តៅ ខ្យល់ និងមុខងារម៉ាស្សានៅលើកៅអី និង ធ្វើការគ្រប់គ្រងអំពីព័ត៌មានពិត ដូចជាល្បឿនយានយន្ត ចម្ងាយដែលបានឆ្លងកាត់ និងសីតុណ្ហភាព នៅខាងក្រៅ។

២. MY BENTLEY

ទោះជានៅផ្ទះ ឬអង្គុយក្នុងយានយន្ត ហើយកម្មវិធី My Bentley App ផ្តល់មកជូនអ្នក និងអ្នក ដំណើរនៅលើយានយន្តទាំងអស់ អាចបញ្ជារមុខងារកំណត់ទិសដៅ នៅក្នុងយានយន្តបាន។ កម្មវិធី នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់ទិសដៅ នៅក្នុងប្រព័ន្ធ Bentley Navigation តាមរយៈទូរ សព្ទដៃ ដូចជាមុខងារ Online Search, Contact, ប្រតិទិន និងរូបភាព។ កម្មវិធីនេះក៏ផ្តល់ការចូល ទៅកាន់ការស្តាប់តន្រ្តីចម្រុះ វិទ្យុ Aupeo, Napster និង Radio.net។

៣. SMART REMOTE

អ្នកជិះក្នុងរថយន្តម៉ូដែល Mulsanne បច្ចុប្បន្ននេះត្រូវបានផ្តល់នូវភាពងាយស្រួល ក្នុងការគ្រប់គ្រង មុខងារ កំសាន្ត និងបញ្ជារ និងជ្រើសរើសយកព័ត៌មានអំពីទិសដៅ តាមរយៈកម្មវិធី Bentley Smart App។ អ្នកជិះនៅបាំងខាងក្រោយ ពេលនេះអាចមានលទ្ធភាពបញ្ជាពេញលេញ លើប្រព័ន្ធបញ្ជារ ប្រៀបបីដូចពួកគេជិះនៅផ្នែកខាងមុខ រួមទាំងអាចកែសម្រួលប្រព័ន្ធសម្លេង ការចាក់បទភ្លេង និង កម្រិតសម្លេង និងគ្រប់គ្រងលើព័ត៌មានពីទិសដៅ ដូចជាពេលវេលាទៅដល់ទិសដៅជាដើម។ មុខងារ ដ៏ឆ្លាតវៃទាំងនេះ ធ្វើឱ្យដំណើររបស់អ្នកកាន់តែមានផាសុក ភាព និងពេញចិត្ត។ អ្នកអាចទាញយក កម្មវិធី Smart Remote App សម្រាប់ទូរសព្ទ iOS និង Android។

គ្រឿងបន្សំ

· IPAD COMPATIBILITY

· BLUETOOTH TELEPHONE COMPATIBILITY

· MUSIC PLAYER COMPATIBILITY

Bentley-Cambodia-02

អត្ថបទអ្នកចង់អាន

បើភ្លេចលេខសម្ងាត់ iCloud ធ្វើតាមវិធីនេះនឹងអាចដោះស្រាយបាន!!

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

រាល់ដំណើរការទូរស័ព្ទ Apple គឺត្រូវការប្រើកម្មវិធី iCloud ដែលអ្នកបានបង្កើតជាមួយនឹងក្រុមហ៊ុន Apple ដើម្បីអនុញ្ញាតឱ្យអ្នកអាចផ្ទុកទិន្នន័យសំខាន់ៗផ្សេងៗ...

រថយន្ត James Bond នឹងត្រូវផលិតយ៉ាងពិតប្រាកដ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

រថយន្ត DB5 ដ៏ល្បីល្បាញនៅក្នុងខ្សែភាពយន្ត James Bond វគ្គ Goldgfinger នឹងត្រូវផលិតឡើងវិញជាថ្មីដោយក្រុមហ៊ុន Aston Martin។ រថយន្តនេះនឹងត្រូវផលិតនៅតំបន...

ការសិក្សាមួយបាននិយាយថា ទូរស័ព្ទ Nokia ល្អប្រសើរជាងទូរស័ព្ទ Samsung ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android ?

ដោយ: ភារុន 9 AM, Wednesday, 04 Sep, 2019

យោងទៅតាមការសិក្សាថ្មីមួយ បានបង្ហាញថាទូរស័ព្ទម៉ាក Nokia កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពទៅកំណែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android ដែលមានល្បឿនលឿ...

សំណាងផ្ទួនៗ ជាមួួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

ដោយ: ទំនើប 2 PM, Tuesday, 22 Jan, 2019

ដើម្បីទទួលស្វាគមន៍ នូវពិធីបុណ្យចូលឆ្នាំចិន ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop បានផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏...

Tomnerb.Com - YouTube Channel