ចូលចិត្តទំនើប

តោះ! នាំគ្នាមកមើលរថភ្លើង ប្រណិតជំនាន់ថ្មីរបស់ជប៉ុន ដែលមានតម្លៃសំបុត្ររហូតដល់ 10,000 ដុល្លារ !

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

នាពេលនេះអ្នកនឹងបានយល់ន័យ របស់ពាក្យថា Travel in Style។

បំពាក់ជាមួយភោជនីយដ្ឋានដ៏ធំមួយ មានពីរជាន់ និងមានអាងទឹកធ្វើពីឈើស្រល់ ធ្វើឱ្យរថភ្លើងរបស់ក្រុមហ៊ុន JR East ក្លាយជារថភ្លើងប្រណិត ដែលអាចជាមធ្យោបាយធ្វើដំណើរកំសាន្ត ដ៏អស្ចារ្យបំផុត ដែលមានតម្លៃសំបុត្រខ្ពស់កប់ពពក គឺជិត 10,000 ដុល្លារក្នុងមួយសំបុត្រ។

រថភ្លើងនេះមានឈ្មោះថា Shiki-Shima ដែលបានធ្វើដំណើរលើកដំបូងកាលពីថ្ងៃទី០1 ខែឧសភា កន្លងទៅ ពីទីក្រុង Tokyo ទៅកាន់កោះភាគខាងជើងទីក្រុង Hokkaido។

តម្លៃសំបុត្រចាប់ពីប្រមាណ 4,400 ដុល្លារ សម្រាប់បន្ទប់ធម្មតា រហូតដល់តម្លៃ 9,300 ដុល្លារ សម្រាប់ការស្នាក់នៅ 02 យប់ 03 ថ្ងៃ នៅក្នុងបន្ទប់លំដាប់ខ្ពស់។

រថភ្លើងនេះមាន 10 ទូរ រួមមានទូរសម្រាប់ធ្វើការអង្កេតចំនួន 02 កន្លែងសម្រាប់រងចាំ 01 និងបន្ទប់ទទួលទានអាហារចំនួន 01។ រថភ្លើងនេះត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន East Japan Railway ដែលអាចផ្ទុកអ្នកដំណើរបាន 34នាក់ ក្នុងមួយជើង។

រថភ្លើងនេះត្រូវបានរចនាឡើងដោយលោក Ken Kiyoyuyki ដែលជាអតីតអ្នកច្នៃម៉ូតជាន់ខ្ពស់សម្រាប់រថយន្ត Porsche និង General Motors។

ប៉ុន្តែបើសិនជាអ្នកកំពុងគិតថា ចង់ធ្វើដំណើរលើរថភ្លើងនេះ នាពេលនេះ អ្នកមិនមានសំណាងឡើយ ព្រោះសំបុត្រត្រូវបានកក់ពេញ រហូតដល់ខែមីនា ឆ្នាំ2018។

ដូច្នេះអ្នកអាចត្រឹមទស្សនាវា តាមរយៈរូបភាពសិនទៅ នាពេលនេះ។

Japan-Ultra-Luxurious-Train-Tomnerb-02

Japan-Ultra-Luxurious-Train-Tomnerb-03

Japan-Ultra-Luxurious-Train-Tomnerb-04

Japan-Ultra-Luxurious-Train-Tomnerb-05

Japan-Ultra-Luxurious-Train-Tomnerb-06

Japan-Ultra-Luxurious-Train-Tomnerb-07

អត្ថបទអ្នកចង់អាន

Louis Vuitton ផលិតនាឡិកា Smartwatch

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

និយមន័យ Smartwatch ត្រូវបានកំណត់ដោយកត្តាពីរ គឺមុខងារសម្រាប់ពង្រឹងកាយសម្បទា និងមួយផ្នែកទៀត គឺការបង្ហាញពីភាពឡូយឆាយ។ថ្មីៗនេះ ម៉ាកសញ្ញាផលិតផលលំដាប់ខ្ពស...

នាឡិកា Smartwatch Skagen Hagen Connected

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់ Smartwatch មានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅក្នុងទីផ្សានាឡិកា ដែលធ្វើឱ្យក្រុមហ៊ុនផលិតនាឡិកាជាច្រើន បានប្រែក្លាយនាឡិកាដៃ...

លក្ខណៈពិសេសៗទាំង 9 ដែលលាក់ នៅក្នុងទូរស័ព្ទស្មាតហ្វូន ដែលអាចធ្វើឱ្យជីវិតរស់នៅរបស់អ្នក កាន់តែមានភាពងាយស្រួល

ដោយ: ភារុន 9 AM, Thursday, 18 Apr, 2019

នៅក្នុងទូរស័ព្ទស្មាតហ្វូន តែងមានលក្ខណៈពិសេសជាច្រើន ដែលយើងត្រូវចំណាយពេលជាច្រើន ដើម្បីស្វែងរកឱ្យឃើញ។ ជាទូទៅ មុខងារដ៏សំខាន់បំផុតរបស់ស្មាតហ្វូន និងមានប...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

Tomnerb.Com - YouTube Channel