ចូលចិត្តទំនើប

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហើយ តែ​កើតមាន​ការងឿងឆ្ងល់​ថា តើ​ការពិតទៅ 4G VoLTE គឺជា​អ្វី? ប្រើ​សម្រាប់ធ្វើ​អ្វីខ្លះ? ខុសពី 4G ធម្មតា​យ៉ាងណា? ថ្ងៃនេះ​យើង​នឹង​ជួយ​បកស្រាយ​ចម្ងល់​នេះ​ទាំងអស់គ្នា។

4G VoLTE បង្រួញ​មកពី​ពាក្យ​ថា Voice-over-LTE ជា​រូប​បែប​ការផ្តល់​សេវាកម្ម​ទូរស័ព្ទ​ សម្រាប់​ទូរស័ព្ទ​ជជែក​គ្នា​ដោយ​ប្រើការ​បញ្ជូន​ព័ត៌មាន​សំឡេង ​ដោយ​ល្បឿន​លឿន​បំផុត ​តាមរយៈ​សញ្ញាណ LTE ឬ 4G ហុច​ផល​ឱ្យ​គុណភាព​សំឡេង​ខណៈពេល​ជជែក​គ្នា​នោះ ​មាន​ភាពច្បាស់​កាន់តែខ្លាំង​ឡើង លុប​សំឡេង​រំខានផ្សេងៗចេញ​អស់ ប្រើពេល​វេលា​ក្នុង​ការតភ្ជាប់​គូសន្ទនា​ខណៈ​ទូរស័ព្ទ​ចេញ​លឿន និង​ខ្លាំង​ជាង​មុន។

សម្រាប់​អ្វីដែល​អ្នកប្រើប្រាស់​ចាំបាច់​ត្រូវមាន ​ដើម្បី​ប្រើការ VoLTE នេះ ប្រការ​ដំបូង​គឺ ត្រូវមាន​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវ​ជាមួយ VoLTE ជាមុនសិន។ ក្រៅពី VoLTE ហើយ​នោះ នៅមាន​តិច​ណូ​ឡូ​ជី​មួយទៀត ​ដែល​កំពុង​ចេញមកដំណាលៗគ្នា​ដែរ ​គឺ VoWIFI ដែល​បង្រួញ​មកពី​ពាក្យ Voice-over-WI-FI ដោយ​ប្រើការ​បញ្ជូន​ព័ត៌មាន​សំឡេង ​តាមរយៈ​អី​ុ​ន​ធើ​ណេ​ត​បែប WI-FI ដែល​ចំណុច​ល្អ​របស់​វា​គឺ អាច​ទូរស័ព្ទ​និយាយ​គ្នា​បាន​ ទោះជា​ស្ថិតនៅក្នុង​ទីកន្លែង​ ដែល​គ្មាន​សេវា​ទូរស័ព្ទ​ក៏ដោយ៕

dtac4GCalling-02

អត្ថបទអ្នកចង់អាន

Toyota គ្រោងផលិតរថយន្ត EV លើសពី 10 គ្រឿងនៅដើមឆ្នាំ 2020

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានបង្ហើបថានៅទីបញ្ចប់ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ សម្រាប់ ផលិតរថយន្តប្រើប្រាស់អគ្គិសនី 100% ហើយពេលនេះយើងទទួលបានដំណឹ...

ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដ...

អ្វីជា macOS Mojave?

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី macOS Mojave ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ Mac ចុងក្រោយគេបង្អស់ នាំមកជូននូវមុខងារ Dark Mode ថ្មី ព្រមជាមួយការត្រ...

Karma Grip សម្រាប់ GoPro ធ្វើឱ្យដំណើរផ្សងព្រេងកាន់តែរំភើប

ដោយ: ដួងច័ន្ទ 8 AM, Saturday, 05 Jan, 2019

មកទល់ពេលនេះ យើងទាំងអស់គ្នាធ្លាប់បានឃើញវីដេអូគ្មានលំនឹងជាច្រើនថតចេញពីកាមេរ៉ា GoPro។ ហើយខណៈពេលដែលប្រព័ន្ធលំនឹងអេឡិចត្រូនិចសម្រាប់រូបភាពនៅក្នុងកាមេរ៉ា...

Tomnerb.Com - YouTube Channel