ចូលចិត្តទំនើប

តើអ្នកគួរលាងសម្អាតសម្ភារៈទាំងនេះ ញឹកញាប់ប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកមានធ្លាប់ឆ្ងល់ទេថា តើអ្នកគួរលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានញឹកញាប់ប៉ុណ្ណា? តើគួររងចាំរហូតដល់វាលែងដំណើរការ ឬមានក្លិនអាក្រក់មែនទេ? ចម្លើយមាននៅក្នុងអត្ថបទខាងក្រោមនេះហើយ។
ទូរទឹកកក
ការលាងសម្អាតទូរទឹកកកកាន់តែងាយស្រួល ដោយធ្វើការបាញ់ទឹកលាងសម្អាត និងជូតដៃទ្វារ និងកន្លែងចុចទឹកជាប្រចាំជាមួយកន្សែងជូតកំចាត់មេរោគ ដើម្បីកំចាត់បាក់តេរី។ ជារៀងរាល់មួយសប្តាហ៍ម្តង អ្នកគួរពិនិត្យមើលអាហារក្នុងទូរទឹកកក ដែលត្រូវយកទៅបោះចោល ដើម្បីការពារការកើតផ្សិត និងមេរោគនានា។ រុះរើម្ហូបអាហារ ធ្នើ និងថង់នានានៅក្នុងទូរទឹកកករៀងរាល់ 3 ខែម្តង។ អ្នកអាចលាយសាប៊ូលាងចានរាវ មួយស្លាបព្រាកាហ្វេ ជាមួយទឹកក្តៅមួយភាគបួន ហើយប្រើប្រាស់អេប៉ុង ឬក្រណាត់ Microfiber ដើម្បីជូតសម្អាតផ្នែកខាងក្នុង និងប្រើប្រាស់ក្រណាត់ស្ងួត ដើម្បីជូតសម្អាត។ លាងសម្អាតធ្នើ ជាមួយល្បាយសាប៊ូដូចគ្នា ហើយលាងសម្អាត និងទុកឱ្យស្ងួតមុនដាក់វាទៅក្នុងទូរទឹកកកវិញ។ អ្នកអាចដាក់ប្រអប់ម្សៅ Baking Soda បើកចំហរ ដើម្បីជួយស្រូបក្លិន។ បន្ទាប់ពីផ្ទៃខាងក្នុងទូរទឹកកកត្រូវបានសម្អាតរួចរាល់ អ្នកត្រូវដកភ្លើងទូរទឹកកក ហើយទាញវាឃ្លាតចេញពីជញ្ជាំង ដើម្បីធ្វើការលាងសម្អាតផ្នែកខាងក្រោយ និងក្បែរៗនោះ។ អ្នកប្រហែលជាត្រូវដោះគម្របម៉ាស៊ីនខ្យល់ចេញ ដើម្បីលាងសម្អាត Coil និងកង្ហារ ដែលគ្របដណ្តប់ដោយធូលី។ ការលាងសម្អាតកន្លែងនេះ ធ្វើឱ្យទូរទឹកកកដំណើរការផ្តល់ភាពត្រជាក់ងាយស្រួលជាងមុនការលាងសម្អាត។

ម៉ាស៊ីនលាងចាន
លាងសម្អាតម៉ាស៊ីនលាងចាន ដោយប្រើប្រាស់ទឹកខ្មេះ និង Baking Soda ជារៀងរាល់មួយខែ ម្តង។ អ្នកត្រូវដោះធ្នើផ្នែកខាងក្រោមចេញ និងពិនិត្យមើលស្នាមប្រឡាក់នានា។ លាងសម្អាតស្នាមប្រឡាក់ទាំងនោះជាមួយច្រាស់សរសៃទន់ ហើយដាក់ធ្នើចូលកន្លែងដើមវិញ។ បន្ទាប់មកចាកទឹកខ្មេះចូលក្នុងចានកែវ និងដាក់វានៅលើធ្នើខាងលើ។ ដំណើរការការលាងសម្អាតជាមួយទឹកក្តៅ ប៉ុន្តែចុចរំលងមុខងារសម្ងួត។ បន្ទាប់មកដាក់រោយម្សៅ Baking Soda នៅលើផ្ទៃបាតម៉ាស៊ីន ហើយដាក់ដំណើរការលាងសម្អាតជាមួយទឹកក្តៅម្តងទៀត។ បន្ទាប់ពីនេះម៉ាស៊ីនលាងចានរបស់អ្នកនឹងត្រូវបានលាងសម្អាតយ៉ាងស្អាត និងគ្មានក្លិន និងអាចប្រើប្រាស់បានមួយខែបន្តទៀត។

Garbage Disposal
ថ្វីត្បិតវាត្រូវបានទឹកហូរកាត់គ្រប់ពេល ប៉ុន្តែវាក៏ត្រូវការការសម្អាតជារៀងរាល់សប្តាហ៍ផងដែរ ដើម្បី បំបាត់ក្លិនមិនល្អ។ ការកាត់សម្បកក្រូចអាចផ្តល់នូវការកាត់បន្ថយក្លិនអាក្រក់ ប៉ុន្តែវាមិនអាចសម្អាតបានស្អាតទាំងស្រុងទេ។ អ្នកអាចធ្វើល្បាយហ្វម ដោយចាក់ម្សៅ Baking Soda កន្លះពែង ទៅក្នុង Disposal និងបន្ថែមទឹកខ្មេះកន្លះពែងបន្តិចម្តងៗ។ ល្បាយនេះនឹងបង្កើតជាហ្វមកើតឡើងរហូតដល់ផ្នែកខាងលើ។ អ្នកត្រូវប្រើគម្របបិទបាសាំង ដើម្បីទុកល្បាយហ្វមនៅក្នុងនោះ។ នៅដំណើរការកើតពពុះ និងហ្វមបញ្ចប់ អ្នកត្រូវប្រើទឹកក្តៅបង្ហូរចូលទៅក្នុងនោះ ជាការស្រេច។

ចង្រ្កាន
ដូចគ្នានឹងទូរទឹកកកដែរ អ្នកនឹងមិនចាំបាច់ធ្វើការលាងច្រើនពេកទេ បើសិនជាអ្នកប្រើទឹកបាញ់សម្អាតញឹកញាប់។ ទាំងចង្ក្រានរលោង និងចង្ក្រានមានជើងក្រាន អាចលាងសម្អាតដោយប្រើប្រាស់ល្បាយសាប៊ូដុំ លាយជាមួយទឹកក្តៅ។ អ្នកមិនត្រូវប្រើសាប៊ូកាត់ខ្លាំង ឬច្រាស់ដុសធ្មេញដែក មានលាងសម្អាតទេ។ អ្នកអាចប្រើប្រាស់ឧបករណ៍លាងសម្អាតធ្វើពីផ្លាស្ទិចជំនួសវិញ។ សម្រាប់ជើងក្រាន អ្នកអាចធ្វើការលាងសម្អាតដោយត្រាំវានៅក្នុងល្បាយលាងសម្អាតស្នាមប្រឡាក់ ជាមួយទឹកក្តៅ ត្រាំទុកចោល 30 នាទី មុននឹងលាងសម្អាតជម្រះដោយច្រាស់។ សម្រាប់ម៉ាស៊ីនដុតសាច់ អ្នកក៏ពុំចាំបាច់ធ្វើការលាងសម្អាតញឹកញាប់ទេ គ្រាន់តែលាងសម្អាតបន្ទាប់ពីការចម្អិនអាហារជាការស្រេច។ សម្រាប់ម៉ាស៊ីនដុតសាច់ដែលមិនសូវប្រើប្រាស់ញឹកញាប់ អ្នកអាចប្រើប្រាស់ល្បាយម្សៅ Baking Soda លាយជាមួយទឹក និងថ្នាំបំបាត់ស្នាមប្រឡាក់។

Microwave
វាងាយស្រួលលាងសម្អាត ដែលអ្នកអាចធ្វើវាជារៀងរាល់សប្តាហ៍។ អ្នកគ្រាន់តែដាក់ទឹកមួយចានពេញនៅក្នុងម៉ាស៊ីន ហើយអាចបន្ថែមជាមួយចំនិតក្រូចឆ្មារ ដើម្បីកំចាត់ក្លិនអាក្រក់។ បន្ទាប់មកម៉ាស៊ីនដំណើរការ និងទុកឱ្យទឹកពុះ បន្ទាប់មកទុកវាចោលក្នុងម៉ាស៊ីនយ៉ាងតិចណាស់ 5 នាទី។ បន្ទាប់មកបើកទ្វារម៉ាស៊ីន និងប្រើប្រាស់ក្រណាត់សើមជូតសម្អាតផ្ទៃខាងលើ។ អ្នកក៏ត្រូវលាងសម្អាតដៃកាន់ និង Touchpad ជាមួយក្រដាសជូតសម្លាប់មេរោគ និងបាក់តេរីផងដែរ។

ម៉ាស៊ីនបោកគក់
ម៉ាស៊ីនបោកគក់ប្រភេទ Front Load Washer តែងមានបញ្ហាជាមួយក្លិន ចំណែកម៉ាស៊ីនប្រភេទ Top Load គួរធ្វើការលាងសម្អាតជារៀងរាល់ខែ ដើម្បីលាងសម្អាតកំណកសាប៊ូ ដែលជាបណ្តុះភាពកង្វក់ និងបាក់តេរី។ ងាយៗដោយគ្រាន់តែប្រើម្សៅ Chlorine Bleach មួយភាគបួន ទៅក្នុងម៉ាស៊ីនទទេ ហើយដំណើរការបោកគក់ជាមួយនឹងការបន្ថែមមុខងារ Rinse ជាការស្រេច។

ម៉ាស៊ីនសម្ងួត
ដោយសារម៉ាស៊ីនសម្ងួតមិនមានប្រើប្រាស់ទឹក វិធីដែលអាចឱ្យវាដំណើរការបានយ៉ាងល្អ គឺសម្អាត Lint Filter គ្រប់ពេលបន្ទាប់ពីការប្រើប្រាស់។ បើសិនជាអ្នកប្រើប្រាស់ Dryer Sheet ឬសាប៊ូបន្ទប់សម្លៀកបំពាក់រាវ អ្នកត្រូវលាងសម្អាត Moisture Sensor នៅខាងក្នុង Dryer Drum ជាមួយនឹង អាល់កុល Isopropyl ជារៀងរាល់ខែ។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Nikon បង្ហាញឈុត Filmmaker សម្រាប់ម៉ូដែល Z6

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

គុណសម្បត្តិរបស់មុខងារ Full Frame សម្រាប់វីដេអូ 4K ដ៏អស្ចារ្យ និងមុខងារ 10-Bit External Video ធ្វើឱ្យកាមេរ៉ាម៉ូដែល Z6 របស់ក្រុមហ៊ុន Nikon ក្លាយជាកាម...

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេ...

Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូ...

ម៉ាស៊ីនបូមធូលី Robot របស់ LG ក៏ជាអ្នកយាមម្នាក់ដែរ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018

កាលពីថ្ងៃទី 29 ខែមេសា កន្លងទៅនេះ លោក Kobi Ozer មកពីទីក្រុង Holon ប្រទេសអ៊ីស្រាអ៊ែល បាននឹងកំពុងបំពេញការងារ នៅក្នុងការិយាល័យ នៅពេលនោះគាត់បានទទួលសារជូ...

Tomnerb.Com - YouTube Channel