ចូលចិត្តទំនើប

តើអ្នកគួរប្រើ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ការបំពុលបរិយាកាស បានបណ្តាលឱ្យអត្រាស្លាប់ នៅវ័យក្មេងមានប្រមាណ 200,000 នាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក យោងតាមការស្រាវជ្រាវពី MIT ។ វាក៏បង្កជាផលប៉ះពាល់អវិជ្ជមានលើទារក ក្នុងផ្ទៃម្តាយ ដូចជាកំណើតមុនកាលកំណត់ ជម្ងឺហឺត និងខួរក្បាលមិនប្រក្រតី។

ពិចារណាពីគ្រោះថា្នក់ចំពោះសុខភាព ពាក់ព័ន្ធនឹងការដកដង្ហើមលើគ្រប់ករណី រាប់ចាប់ពីផលិតផល លាងសម្អាតសម្ភារៈក្នុងគេហដ្ឋាន រហូតដល់សារធាតុការពារភ្លើង នៅលើគ្រឿងសង្ហារឹម និងការទិញម៉ាស៊ីនបន្សុទ្ធខ្យល់ វាហាក់ដូចជាទង្វើមិនសមស្របមួយ។ ទោះបីជាអ្នកជំនាញមួយចំនួននិយាយថា ផលិតផលល្អៗមួយចំនួនអាចផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព។ ប៉ុន្តែបើសិនជាសម្តៅលើផលិតផលមួយបែបដែលកំពុងពេញនិយម គឺម៉ាស៊ីនបន្សុទ្ធខ្យល់ ឬហៅថា Ionizers អត្រាហានិភ័យបានបន្ថែមទម្ងន់កាន់តែធ្ងន់។

Ionizer បង្កើតអ៊ីយ៉ុងអវិជ្ជមាននៅក្នុងខ្យល់ ដែលទាក់ទាញធូលី និងសារធាតុប្រតិកម្ម ហើយអ៊ីយ៉ុង វិជ្ជមាន នៅក្នុងខ្យល់នឹងចាប់យកសារធារទាំងនោះ ដែលនេះជាការលើកឡើងរបស់លោក Namni Goel សាស្រ្តាចារ្យផ្នែកស្រាវជ្រាវនៃសាកលវិទ្យាល័យ Pennsylvania។ នៅក្នុងការសិក្សាដែលបោះ ពុម្ពផ្សាយក្នុងសារព័ត៌មាន Psychological Medicine លោក Goel និងក្រុមការងារបានស្វែងរកឃើញថាការស្រូបយកខ្យល់ស្អាត ដែលមានអ៊ីយ៉ុងអវិជ្ជមាន អាចកាត់បន្ថយរោគសញ្ញានៃភាពតាន តឹង។ ប៉ុន្តែមុនពេលអ្នកសម្រេចចិត្តទិញម៉ាស៊ីនបន្សុទ្ធខ្យល់ មានកត្តាមួយចំនួនដែលត្រូវពិចារណា។ លោក Rufus Edwards សាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ California បានប្រាប់ថា៖ «លុះត្រាតែអ្នកប្រើប្រាស់ម៉ាស៊ីននោះ ក្នុងបន្ទប់ដ៏តូចមួយ ទើបការបំលែងអ៊ីយ៉ុងក្នុង ខ្យល់មិនដំណើរការ។ បរិមាណខ្យល់នៅក្នុងបន្ទប់កាន់តែច្រើនលើសលប់ ម៉ាស៊ីនកាន់តែអាចផលិតបរិមាណខ្យល់ស្អាតបានកាន់តែច្រើន»។

បញ្ហាមួយផ្សេងទៀតរបស់ Ionizer គឺវាអាចនឹងផលិតអូស្សូន។ លោកវេជ្ជបណ្ឌិត James Sublett អតីតសាស្រ្តាចារ្យផែ្នកព្យាបាល និងជាប្រធានផ្នែកជម្ងឺប្រតិកម្ម និងប្រព័ន្ធភាពស៊ាំនៃសាកលវិទ្យាល័យ Louisville បាននិយាយថា «វាពិតជាមានផលមិនល្អ សម្រាប់បរិយាកាសក្នុងបន្ទប់បិទជិត»។ អូស្សូនគឺជាម៉ូលេគុលអុកស៊ីសែន ដែលផលិតដោយប្រតិកម្មអគ្គិសនី (Electrostatic)។ ពេលវាមានវត្តមាននៅក្នុងខ្យល់ធម្មជាតិ ដែលយើងដកដង្ហើម វាប្រមូលផ្តុំក្នុងបរិមាណទាបប៉ុណ្ណោះ។ នៅក្នុងបរិមាណប្រមូលផ្តុំខ្ពស់ វាអាចបង្កផលប៉ះពាល់ដល់សួត និងបង្កបញ្ហាដល់ប្រព័ន្ធដកដង្ហើម។ លោកវេជ្ជបណ្ឌិត Sublett បានពន្យល់ថា «មានម៉ាស៊ីន Ionizer មួយប្រភេទ កាលពីប៉ុន្មានឆ្នាំមុន ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងទីផ្សា ហើយម៉ាស៊ីនមួយនោះផលិតនូវបរិមាណអូហ្សូនជាច្រើន។ សម្រាប់ហេតុផលមួយនេះ ទាំងលោកសាស្រ្តាចារ្យ Edwards និង វេជ្ជបណ្ឌិត Sublett បានណែនាំឱ្យអ្នក គួរជៀសវាងម៉ាស៊ីនសម្អាតខ្យល់ ដែលជាម៉ាស៊ីនចម្រោះមេកានិច ឬម៉ាស៊ីនណាដែលស្រូបយកខ្យល់តាមរយៈតម្រង ដែលផលិតឡើងដើម្បីចាប់យក និងរក្សាទុកសារធាតុពុលទាំងនោះ។ ពួកគាត់បានណែនាំឱ្យប្រើប្រាស់ ឧបករណ៍តម្រង HEPA នៅក្នុងផ្ទះជំនួសវិញ។

HEPA ឬហៅថា High Efficiency Particulate Air សម្តៅលើប្រភេទតម្រងដែលលាងសម្អាតបាន 99.9% នៃសារធាតុបំពុល ជាស្តង់ដាដែលបង្កើតឡើងដោយ Department of Energy។ អ្នកគួរតំឡើងតម្រងប្រភេទនេះនៅក្នុងប្រព័ន្ធឧបករណ៍ផ្តល់កម្តៅ និងភាពត្រជាក់ ហើយត្រូវចងចាំថាអ្នក ត្រូវផ្លាស់ប្តូរវានៅរៀងរាល់បីខែម្តង។ ធ្វើដូចនេះអ្នកនឹងទទួលបានខ្យល់ ដែលបានសម្អាតស្អាតនៅក្នុងបន្ទប់ និងបានសម្អាតធូលីលើសម្ភារៈនានា ដែលងាយនឹងទាក់យកភាពកង្វក់ផងដែរ។

ការសិក្សាមួយរបស់ជនជាតិហ្វាំងឡង់បានរកឃើញថា ការតំឡើង HEPA នៅក្នុងប្រព័ន្ធម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់ អាចកាត់បន្ថយការប៉ះជាមួយភាគល្អិតតូចៗបាន 27% ដែលនេះជាបរិមាណដ៏ច្រើន។

បើសិនជា គេហដ្ឋានរបស់អ្នកគ្មានប្រព័ន្ធខ្យល់ចេញចូល ឬអ្នកកំពុងស្វែងរកម៉ាស៊ីនដែលជួយបន្សុទ្ធ បរិយាកាសក្នុងគេហដ្ឋាន ឬការិយាល័យធ្វើការ អ្នកគួរជ្រើសយកឧបករណ៍បន្សុទ្ធខ្យល់ចល័តបាន ដែលជាឧបករណ៍ផលិតឡើងជំនួសឱ្យតម្រង HEPA។ នៅក្នុងគេហដ្ឋានអ្នកគួរទុកដាក់វាក្នុងបន្ទប់ គេង ឬទីកន្លែងណាដែលអ្នកចំណាយពេលច្រើននៅទីនោះ ហើយអ្នកគួរបើកវាឱ្យដំណើរការទាំងយប់ទាំងថ្ងៃ។ អ្នកត្រូវផ្លាស់ប្តូរតម្រង ស្របតាមការណែនាំរបស់ផលិតផលនោះ និងកុំទុកវានៅផ្ទាល់ នឹងដី ព្រោះវាអាចធ្វើឱ្យធូលីតូចៗតោងជាប់លើវា។

ជាចុងក្រោយ អ្នកត្រូវចងចាំថាម៉ាស៊ីនបន្សុទ្ធខ្យល់ មិនមែនជាដំណោះស្រាយតែម្យ៉ាងទេ។ បើសិនជា អ្នករស់នៅជាមួយអ្នកជក់បារី គ្មានឧបករណ៍ណាដែលធានាថាអាចកំចាត់ផ្សែងពុលទាំងនោះបានទេ។ អ្នកគួរធ្វើគ្រប់បែបយ៉ាងដើម្បីប្រាកដថាខ្យល់ដែលអ្នកដកដង្ហើមមានការបំពុលតិចតួចបំផុត ជាពិសេសអ្នកមានប្រតិកម្មផ្លូវដង្ហើម អ្នកមានជម្ងឺហឺត និងកុមារតូចៗ។ ការដកដង្ហើមក្នុងខ្យល់ស្អាត ផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប។

Air-Purifer-Filter-Tomnerb-01

Air-Purifer-Filter-Tomnerb-03

 

ប្រភព: Time ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ឧបករណ៍សាកថ្មគ្មានខ្សែ សម្រាប់ការងារក្នុង និងក្រៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

ក្រុមហ៊ុន Twelve South បានបញ្ចេញផលិតផលឧបករណ៍បញ្ចូលថាមពលគ្មានខ្សែថ្មី ដែលត្រូវបានបំពាក់មុខងារយ៉ាងសំខាន់ ក្នុងនាមជាឧបករណ៍បញ្ចូលថាមពល 3 នៅក្នុងតួម៉ាស៊...

HP Laptop មានបញ្ហាឡើងកម្តៅថ្ម

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

បើសិនជាអ្នកមាន HP Notebook ឬកុំព្យូទ័រចល័ត Mobile Workstation Computer អ្នកពិតជា ចង់ដឹងពីព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ អំពីការកោះហៅផលិតផលថ្មពីក្រុម...

ជំរើសម៉ាស៊ីនត្រជាក់ សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំ ខិតជិតមកដល់ហើយខណៈ ពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅ ជូនលោកអ្នកជាមួយនឹង...

កំពូលក្រុមហ៊ុនផលិតកុំព្យូទ័រទាំង 10

ដោយ: ភារុន 10 AM, Tuesday, 28 Aug, 2018

នាពេលបច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដែលយើងមិនអាចខ្វះបាន។ កុំព្យូទ័រដំបូងបង្អស់ដែលចាប់ផ្តើមមានភាពទាន់សម័យនោះត្រូវបានក្រុមហ៊ុន IBM ដាក់ដំណើរការនៅទ...

Tomnerb.Com - YouTube Channel