ចូលចិត្តទំនើប

តើអ្នកគួរធ្វើដូចម្តេច បើនាឡិកា Apple Watch Series 2 សើម?

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

ព័ត៌មានថ្មីៗជាច្រើន បរិយាយអំពី Apple Watch Series 2 ដែលធាតុពិតអ្នកអាចពាក់វាទៅក្នុងទឹក រហូតដល់ជម្រៅ 50 ម៉ែត្រ ដោយមិនមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា អ្នកមិនត្រូវការថែរក្សា ឬជួសជុលវាបន្ទាប់ពីវាសើមនោះទេ។ ជាក់ស្តែង អ្នកត្រូវអនុវត្តជំហានមួយចំនួន មុនពេលអ្នកចូលទៅក្នុងទឹក ដើម្បីធានាថា វាមិនប៉ះពាល់ដល់ដំណើរការរបស់នាឡិការ។

Water Lock មិនមែន Waterlogged ទេ

មុនពេលចូលងូតទឹក ឬចុះហែលទឹក អ្នកត្រូវដំណើរការមុខងារ Water Lock។ មានពីរជំហានដែល អ្នកត្រូវអនុវត្តដូចខាងក្រោម៖

  • អូសកាត់អេក្រង់ពីលើក្រោមឡើងលើ និងចុចលើរូប Raindrop
  • ចាប់ផ្តើមមុខងារ Water-Based Activity នៅក្នុងកម្មវិធី Workout App

ការអនុវត្តទាំងពីរជំហាននេះ នឹងចាក់សោរអេក្រង់ touchscreen នៅលើនាឡិការបស់អ្នក។ ការចាក់សោរបែបនេះ អាចទំនងជាប្លែកខុសប្រក្រតី ប៉ុន្តែនៅពេលដែលទឹករត់កាត់លើអេក្រង់ អាចធ្វើឱ្យ អេក្រង់ touchscreen ដំណើរការ ដែលជាលទ្ធផលអាចនាំឱ្យនាឡិកាដំណើរការមុខងារដោយភ័ន្ត ច្រឡំ។ ការចាក់សោរ នឹងធានាសុវត្ថិភាពនាឡិកា ដោយមិនបារម្ភពីការផ្ញើសារ ឬហៅទូរសព្ទដោយ ចៃដន្យ នៅពេលអ្នកកំពុងងូតទឹក។

iWatch-Series2-Tomnerb-02

ចាក់សោរ (Unlocking) នាឡិកា

បន្ទាប់ពីអ្នកចុះក្នុងអាងទឹក អ្នកអាចដោះសោរនាឡិកា និងជម្រះទឹកពីលើឧបករណ៍បំពងសម្លេង ដោយបើកមុខងារ Digital Crown ក្នុងពេលពីរ ទៅបីវិនាទី។ រូបសញ្ញាទឹក (Water Icon) នឹងលេច ឡើងនៅលើអេក្រង់ នៅពេលដែលអ្នកបើក Dial និងនៅពេល វាពេញ នាឡិកានឹងចាក់សោរ ហើយ អមជាមួយសម្លេងភ្លេង។ រំញ័រកើតចេញពីសម្លេងទាំងនោះ នឹង រុញច្រានដំណក់ទឹកចេញពីក្នុង Speaker។ បើសិនជាអ្នកមើលកាន់តែកៀក អ្នកនឹងឃើញដំណក់ទឹកត្រូវបានបាញ់ ខ្ទាតចេញពី Speaker។

មុខងារ Waterlogged នឹងធ្វើឱ្យអ្នកភ្លេចពីមុខងារ Water Lock

បើសិនជាអ្នកធ្វើឱ្យនាឡិកាសើម ដោយចៃដន្យ និងមិនបានដំណើរការមុខងារ Water Lock សូមកុំ ទាន់ជ្រួលច្របល់។ អ្នកអាចដំណើរការមុខងារ Water Lock តាមរយៈការបញ្ជារនៅលើ Control Center ឱ្យបានកាន់តែឆាប់កាន់តែប្រសើរ ហើយបន្ទាប់មកដោះសោរនាឡិកា។ ការធ្វើបែបនេះនឹង ជម្រុញឱ្យនាឡិកាលាងជម្រះទឹកពីក្នុង Speaker។ អ្នកត្រូវធ្វើវាម្តងហើយ ម្តងទៀត ពីរ ទៅបី ដង រហូតដល់អ្នកប្រាកដថា នាឡិការបស់អ្នកបានបញ្ចេញទឹកអស់។

ចំណុចសម្គាល់ចុងក្រោយ៖ ក្រុមហ៊ុន Apple ណែនាំឱ្យអ្នកដំណើរការនាឡិការបស់អ្នក ពីក្រោមទឹក ក្តៅឧណ្ហ បើកពីម៉ាស៊ីនទឹក បន្ទាប់ពីហែលទឹកនៅក្នុងសមុទ្រ ឬអាងហែលទឹក ដើម្បីលាងសម្អាតជាតិអំបិល ឬជាតិក្លរ។ ប្រាកដណាស់ មុនពេលដាក់វាក្រោមទឹកក្តៅ អ្នកត្រូវបើកដំណើរការ Water Lock ជាមុនសិន។

iWatch-Series2-Tomnerb-03

អត្ថបទអ្នកចង់អាន

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

Huawei ទទួលបានពាណិជ្ជសញ្ញាសម្រាប់ OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

ក្រុមហ៊ុន Huawei កំពុងធ្វើដំណើរដើម្បីបញ្ឈប់ការហាមឃាត់របស់រដ្ឋបាលរបស់ប្រធានាធិបតី Trump ដោយធ្វើការផ្តល់ពាណិជ្ជសញ្ញាដល់ប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ...

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្...

ទូរទស្សន៍ 8K របស់ Samsung ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ទូរទស្សន៍ទំហំយក្ស ប្រភេទ 8K QLED របស់ Samsung ជិតដល់ពេលវេលាចេញលក់យ៉ាងពិតប្រាកដហើយនៅសហរដ្ឋអាមេរិក ហើយអ្នកប្រហែលជាអ្នកខ្ចីបុលគេ បើសិនជាអ្នកចង់ទិញវាយក...

Tomnerb.Com - YouTube Channel