ចូលចិត្តទំនើប

តើអ្នកគួរជ្រើសរើស ម៉ាស៊ីនបោកគក់ប្រភេទណា?

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

ដល់ពេលវេលាដែលអ្នកត្រូវទិញម៉ាស៊ីនបោកគក់ថ្មីមែនទេ? អ្នកមិនដឹងថាតើគួរជ្រើសយកម៉ាស៊ីន Top Load ឬ Front Load មែនទេ?
បច្ចុប្បន្ននេះមានជម្រើសម៉ាស៊ីនបោកគក់ជាច្រើននៅក្នុងទីផ្សារ រួមមានម៉ាស៊ីនបោកគក់លក្ខណៈ ស្តង់ដារទូទៅ និងម៉ាស៊ីនបោកគក់សន្សំសំចៃថាមពល ដែលកាន់តែធ្វើឱ្យអ្នកពិបាកក្នុងការសម្រេចចិត្ត។

កត្តានេះហើយទើប ទំនើប នៅទីនេះត្រៀមផ្តល់ចំណេះដឹងមួយចំនួនទាក់ទងនឹងការជ្រើសរើសម៉ាស៊ីនបោកគក់។ បន្ថែមពីលើជម្រើសទំហំ ពណ៌ និងតម្លៃ មានកត្តាជាច្រើនទៀតដែលអ្នកត្រូវពិចារណាសម្រាប់ការទិញម៉ាស៊ីនបោកគក់។ ខាងក្រោមនេះគឺជាការប្រៀបធៀបរវាងម៉ាស៊ីនបោកគក់ធម្មតា និងម៉ាស៊ីនបោកគក់សន្សំសំចៃថាមពល៖
មុខងារថែរក្សាសាច់ក្រណាត់
ម៉ាស៊ីនប្រភេទ Front Load ប្រើប្រាស់សកម្មភាពបោកគក់ដែលរុញសម្លៀកបំពាក់ចុះ ឡើង ស្រដៀងគ្នានឹងការបោកដោយដៃដែរ។ សម្រាប់ម៉ាស៊ីន Top Load ដែលមានមុខងារសំចៃថាមពល ប្រើប្រាស់បន្ទះនៅខាងក្រោមធុងបោកគក់ ដោយធ្វើចលនាស្រាលៗលើសម្លៀកបំពាក់។ ចំណែកប្រភេទ Top Load ធម្មតា ប្រើប្រាស់ Agitator នៅចំកណ្តាល ជាមួយនឹងឈ្នាន់សម្រាប់បង្វិលសម្លៀកបំពាក់ ធ្វើឱ្យសាច់ក្រណាត់ងាយដាច់រហែក និងផុយ។ ដូច្នេះនៅត្រង់ចំណុចនេះ ម៉ាស៊ូនបោកគក់ Front Load ធម្មតា គឺជាជម្រើសដ៏ប្រសើរ។
ការប្រើប្រាស់ទឹក
ម៉ាស៊ីន Front Load ប្រើប្រាស់ទឹកក្នុងបរិមាណប្រមាណ 49 លីត្រសម្រាប់ការបោកគក់ម្តង រីឯម៉ាស៊ីន Top Load សំចៃថាមពលប្រើប្រាស់ទឹកក្នុងចន្លោះពី 45-64 លីត្រ។ ចំណែកម៉ាស៊ីន Top Load ធម្មតា ប្រើប្រាស់ទឹកក្នុងចន្លោះពី 113-170 លីត្រសម្រាប់ការបោកគក់ម្តង។ ដើម្បីជ្រើសរើសម៉ាស៊ីនបោកគក់ដែលប្រើប្រាស់ទឹកតិច អ្នកគួរពិនិត្យមើលការបញ្ជាក់ ដែលបង្ហាញថាម៉ាស៊ីនបោកគក់នោះប្រើប្រាស់ថាមពលតិចជាង 30% និងប្រើប្រាស់ទឹកតិចជាង 50% ធៀបនឹងម៉ាស៊ីនដែលអ្នកកំពុងប្រើ។

ការសន្សំសាប៊ូ
ម៉ាស៊ីនប្រភេទ Front Load និង Top Load សន្សំសំចៃថាមពល ជាប្រភេទម៉ាស៊ីនដែលប្រើប្រាស់បរិមាណទឹកតិច ដូច្នេះវាក៏ត្រូវការសាប៊ូតិចដែរ ដែលអាចនឹងមិនច្រើនជាង 2 ស្លាបព្រាសម្រាប់ការបោកគក់ម្តង។

ការប្រើប្រាស់ថាមពល
ដោយសារម៉ាស៊ីន Front Load និង Top Load ដែលអាចសន្សំសំចៃថាមពលប្រើប្រាស់ទឹកតិច វាក៏ជាជម្រើសប្រើប្រាស់ថាមពលតិចដែរ ធៀបនឹងម៉ាស៊ីនធម្មតា ព្រោះវាប្រើប្រាស់ថាមពលកាន់តែតិចសម្រាប់ការកម្តៅទឹក។

ងាយស្រួលប្រើប្រាស់
ម៉ាស៊ីន Front Load ទាមទារឱ្យអ្នកឱនចុះដើម្បីដាក់ និងយកសម្លៀកបំពាក់ចេញចូលពីក្នុងម៉ាស៊ីន ឬអ្នកត្រូវតម្កល់វាឱ្យស្មើនឹងកម្ពស់ចង្កេះរបស់អ្នក ដើម្បីបញ្ជៀសការឱនចុះ។ ប៉ុន្តែម៉ាស៊ីនប្រភេទនេះ ងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់អ្នកអង្គុយលើរទេះរុញ។ ចំណែកម៉ាស៊ីន Top Load ងាយស្រួលក្នុងការដាក់ និងដកសម្លៀកបំពាក់ ប៉ុន្តែសម្រាប់អ្នកមានកម្ពស់ទាបក៏ពិបាកនឹងប្រើប្រាស់ដែរ

ការបន្ថែមសម្លៀកបំពាក់
អ្នកអាចបន្ថែមសម្លៀកបំពាក់ នៅពេលម៉ាស៊ីនកំពុងដំណើរការបាន សម្រាប់ម៉ាស៊ីនប្រភេទ Top Load។ ម៉ាស៊ីន Front Load ភាគច្រើនត្រូវបានបិទសោរ ខណៈវាកំពុងដំណើរការ ដើម្បីជៀសវាងការហូរទឹកចេញមកក្រៅ ដែលរារាំងដល់ការបន្ថែមសម្លៀកបំពាក់។ ប៉ុន្តែសម្រាប់ Samsung បានណែនាំម៉ាស៊ីន Front Load ថ្មី ដែលមានទ្វារតូចមួយ សម្រាប់បន្ថែមម្សៅសាប៊ូ បន្ទាប់ពីម៉ាស៊ីនបានដំណើរការ។

ទីតាំងដាក់តម្កល់
ម៉ាស៊ីន Front Load អាចដាក់តម្រួតជាមួយម៉ាស៊ីនសម្ងួតបាន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វានៅទីតាំងតូចចង្អៀតបាន។ ចំណែកម៉ាស៊ីន Top Load វិញ អ្នកត្រូវដាក់តម្កល់វាជាប់ៗគ្នា លើកលែងតែអ្នកប្រើប្រាស់ម៉ាស៊ីនដែលមានទំហំតូច ឬប្រភេទ Washer/Dryer រួមគ្នា។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ខ្សែបញ្ចូលថ្ម USB-C ថ្មី សម្រាប់ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Oct, 2018

ការបន្តដំណើរឆ្ពោះទៅអោបក្រសោបខ្សែភ្ជាប់ USB Type-C ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញលក់ខ្សែសាកថ្មីសម្រាប់ Apple Watch ដោយប្រើប្រាស់ស្តង់ដាការតភ្ជាប់ថ...

Nanoleaf Aurora អំពូលភ្លើងឆ្លាតវៃប្តូរពណ៌ តាមតន្រ្តី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

ទំនើប សូមណែនាំអំពូលភ្លើងជំនាន់ថ្មី ពោរពេញដោយភាពឆ្លាតវៃ ជាមួយនឹងរចនាបទបែបអនាគត កាល ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក ហើយក៏មិនធ្លាប់បានដឹងថា អ្នកត្រូវការ...

ល្បីថា Honda N Box ២០១៧ របស់ជប៉ុនលក់ដាច់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនផលិតរថយន្ត ប្រកួតប្រជែងគ្នាចេញម៉ូដទំនើបៗ ច្រើនណាស់។ ថ្មីៗនេះ ឮល្បីថាក្រុមហ៊ុនហុងដាបានចេញ Honda N Box ប្រចាំឆ្នាំ ២០១៧ ហើយលក...

ហ្គេម លើទូរសព្ទ សម្រាប់ជើងខ្លាំង Hardcore

ដោយ: ដួងច័ន្ទ 9 PM, Monday, 23 Oct, 2017

អ្នកចូលចិត្តលេងហ្គេមលើ Smartphone និង Tablet ភាគច្រើនចំណាយពេលវេលាច្រើន លើហ្គេម សាមញ្ញធម្មតាដូចជា Dots, Angry Birds ជាដើម។ ប៉ុន្តែជាមួយនឹងក្រុមហ៊ុនផ...

Tomnerb.Com - YouTube Channel