ចូលចិត្តទំនើប

តើអនាគតរបស់ iPhone X ទៅជាយ៉ាងណា?

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 31 Jan, 2018

ម៉ូដែលផលិតផលមួយអាចនឹងកន្លងផុតទៅ តាមពេលវេលា ប៉ុន្តែឥទ្ធិពលរបស់វានឹងត្រូវបានឃើញ នៅលើផលិតផលទូរសព្ទ iPhone បន្តបន្ទាប់ទៀត។

នៅពេលដែលលោក Ming-Chi Kuo មកពីក្រុមហ៊ុន KGI Securities បានសរសេរជារបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ វាមិនគ្រាន់តែអតិថិជនរបស់គាត់ប៉ុណ្ណោះទេ ដែលត្រូវបានអូសទាញ សូម្បីតែសហគមន៍បច្ចេកវិទ្យា ក៏ផ្តោតអារម្មណ៍លើរបាយការណ៍នោះដែរ ព្រោះតែការ វាយតម្លៃដ៏មុតស្រួចរបស់គាត់ ទៅលើផលិតផលរបស់ Apple។

នៅក្នុងរបាយការណ៍របស់គាត់បានរៀបរាប់ថា ទូរសព្ទ iPhone X អាចនឹងត្រូវបានគេបោះបង់ចោល ឬកំទេច ឬបិទចោលភ្លាមៗ ដោយអាស្រ័យលើការធ្លាក់ចុះ នៃចំនួនលក់នៅលើទីផ្សារ។ និយាយឱ្យខ្លីងាយយល់ គឺការសារភាពពីការដកថយ។

ព័ត៌មានក្តៅគគុកមួយនេះ អាចនឹងធ្វើឱ្យអ្នកគិតថា មិនមានសារៈសំខាន់ ប៉ុន្តែបើនិយាយសម្តៅលើឬសគល់ពិតនៃទីផ្សារ។ ក្រៅពីការប៉ាន់ប្រមាណរបស់អ្នកវិភាគ យើងមិនបានដឹងច្បាស់ពីចំនួនទូរសព្ទ iPhone X ដែលក្រុមហ៊ុន Apple បានលក់ទេ។ ក្រុមហ៊ុនមិនបានបំបែកចំនួននៃការលក់ តាមម៉ូដែលទូរសព្ទ iPhone ទេ តែយើងនឹងបានស្វែងយល់កាន់តែច្រើន អំពីចំនួននៃការលក់ទូរសព្ទ iPhone សរុបនៅក្នុងរបាយកាណ៍ចំណូល នៅសប្តាហ៍បន្ទាប់។

Apple-isn't-really-killing-the-iPhoneX_phone_shop_news_phnom_penh_cambodia-tomnerb-03

ការវាយតម្លៃជាទូទៅ បានបង្ហាញថាទូរសព្ទ iPhone X មានចំនួននៃការលក់ធ្លាក់ចុះ ខុសពីការរំពឹងទុក។ ប៉ុន្តែនៅក្នុងខណៈពេលនេះ សូមទុករបាយការណ៍វាយតម្លៃនេះ ទៅម្ខាងសិន។ អ្វីដែលបានកើតឡើង បានកើតរួចទៅហើយ។ បើសិនជាក្រុមហ៊ុន Apple បញ្ឈប់ការលក់ទូរសព្ទ iPhone X ដែលមានស្រាប់នេះ ក្រុមហ៊ុននឹងមានភារកិច្ចច្រើនទៀត ដែលត្រូវធ្វើសម្រាប់ការលក់នៅពេលអនាគត។

លោក Kuo ដែលជាអ្នកវិភាគផលិតផល Apple ល្អជាងគេ ធ្លាប់បាននិយាយអស់ពេលជាច្រើន ខែមកហើយថា ក្រុមហ៊ុន Apple នឹងធ្វើការជួសជុលផលិតផលទូរសព្ទ iPhone នៅក្នុងឆ្នាំ 2018 នេះ ជាមួយនឹងម៉ូដែលទូរសព្ទ iPhone X បីម៉ូដែល បំពេញជាមួយនឹងការពង្រីកអេក្រង់កាន់តែធំ និងការវិវត្តនៃបច្ចេកវិទ្យា Face ID។ លោក Kuo បានប៉ាន់ប្រមាណថាក្រុមហ៊ុន Apple នឹងបញ្ចេញទូរសព្ទថ្មី ដែលអាចនឹងមានឈ្មោះថា iPhone X Plus ជាមួយនឹងអេក្រង់ទំហំ 6.5 inch ជាអេក្រង់ OLED និងតួទូរសព្ទផលិតពីដែកអីណុក។ សម្រាប់ម៉ូដែលមានតម្លៃទាប អាចនឹងជាប្រភេទទូរសព្ទមានអេក្រង់ទំហំ 6.1 inch ជាអេក្រង់ LCD មានកាមេរ៉ាតែមួយ និងមិនមែនជាអេក្រង់ប្រភេទ Pressure-Sensing 3D Touch ទេ។ នៅក្នុងចំណោមផលិតផលថ្មីទាំងនេះ ក៏នឹងមានម៉ូដែលទូរសព្ទមានអេក្រង់ទំហំ 5.8 inch មានតួផលិតពីដែកអីណុក ស្រដៀងនឹងទូរសព្ទ iPhone X។

Apple-isn't-really-killing-the-iPhoneX_phone_shop_news_phnom_penh_cambodia-tomnerb-01

ប៉ុន្តែនេះជាចំណុចដែលគួរកត់សម្គាល់៖ យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីៗនេះរបស់លោក Kuo បានបង្ហាញថា ទូរសព្ទ iPhone លំដាប់ទាបនឹងរំពឹងលក់ក្នុងតម្លៃចន្លោះពី $750 ទៅ $800 ដោយគ្មានកុងត្រា។ ពិចារណាលើចំណុចនេះ ក្រុមហ៊ុន Apple តែងរក្សាការលក់ទូរសព្ទ iPhone ដែលមានស្រាប់ក្នុងតម្លៃទាប បន្ទាប់ពីម៉ូដែលថ្មីបានចេញលក់។ ប៉ុន្តែក្នុងករណីនេះ យើងនឹងមិនបានឃើញទូរសព្ទ iPhone X លក់ក្នុងតម្លៃទាបទេ។

សរុបមក ទូរសព្ទ iPhone X នឹងត្រូវបញ្ចប់រជ្ជកាល ដោយអ្នកនឹងមិនមានឱកាសទិញវានោះទេ នៅពេលដែលទូរសព្ទម៉ូដែលថ្មីចេញលក់។ នេះជាចំណុចក្តោបរួម៖ ដោយមិនគិតពីការលក់ក្នុងពេលដ៏ឆាប់រហ័ស ទូរសព្ទ iPhone X បានបំពេញកាតព្វកិច្ចដ៏អស្ចារ្យ នៅក្នុងការប្រកួតប្រជែង នៅក្នុងទីផ្សារ។ វាបានបង្ហាញឱ្យមនុស្សទាំងអស់គ្នា បានឃើញពីសមត្ថភាពរបស់ iPhone។ មិនថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Apple នឹងទទួលបានជោគជ័យ ឬយ៉ាងណា យើងនឹងទន្ទឹងរងចាំមើលទាំងអស់គ្នា ប៉ុន្តែបើសិនវាទទួលបានជោគជ័យ ការបញ្ឈប់ការលក់ទូរសព្ទ iPhone X គឺជាតម្លៃទាបបំផុតដែលនឹងត្រូវខាតបង់។

Apple-isn't-really-killing-the-iPhoneX_phone_shop_news_phnom_penh_cambodia-tomnerb-04

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

ខ្លីៗ ដើមី្បប្រើប្រាស់លក្ខណៈពិសេស របស់ iPhone

ដោយ: ចរិយា 5 PM, Wednesday, 30 Nov, 2016

តើអ្នកចេះប្រើប្រាស់ iPhone ដល់កម្រិតណា? ដឹងពី iPhone គ្រប់សព្វទេ? ប្រសិនបើអ្នកចង់ដឹងមែន មិនបាច់ទៅរកអ្នកជំនាញទេ អ្នកគ្រាន់តែរៀនពីគន្លឹះសំខាន់ៗ សម្រា...

15 រឿង ពាក់ព័ន្ធនឹង iPhone ដែលអ្នកអាចមិនដែលដឹង

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone ទាំងទើបនឹងប្រើ ឬប្រើយូរមកហើយ អាចនៅមិនទាន់ដឹងថា នៅ​លើ iPhone របស់ខ្លួនឯងហ្នឹងមានកម្មវិធី និងសមត្ថភាពផ្សេងៗ ទៀតជាច...

Super Smash Bros. Ultimate ផ្លាស់ប្តូរ Switch ទៅជា iPod

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ហ្គេម Super Smash Bros. Ultimate គឺជាហ្គេមដ៏ល្បីល្បាញមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Nintendo ដែលបានពង្រីកប្រជាប្រិយភាព ទៅក្នុងតន្រ្តីជានិមិ...

ទូរសព្ទតម្លៃសមរម្យ Nokia 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 26 Jul, 2018

ទូរសព្ទ Nokia 2 គឺជាទូរសព្ទ Smartphone តម្លៃសមរម្យដែលអ្នកអាចទុកចិត្តថាទុកថ្មបន្ថែមខាងក្រៅនៅផ្ទះបាន ដោយថាតែ វាមានប្រព័ន្ធថាមពលខាងក្នុងដ៏ធំសម្បើម ខណៈ...

Tomnerb.Com - YouTube Channel