ចូលចិត្តទំនើប

តើមានអ្វីថ្មីនៅក្នុង Dell XPS 15 (2-in-1) ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Sunday, 18 Mar, 2018

នេះជាប្រភេទ Laptop ថ្មីដែលអាចបង្វិល វាអាចឈរបាន និងអាចផ្តល់ចំណីចក្ខុដ៏ស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យា 4K។ នេះជាផលិតផលថ្មីរបស់ក្រុមហ៊ុន Dell មានឈ្មោះថា XPS 15 2-in-1។ នេះជាផលិតផលមួយរបស់ក្រុមហ៊ុន ដែលផ្តល់នូវអារម្មណ៍កាន់តែរំភើប និងជាប្រភេទ Laptop ប្រើប្រាស់ Window 10 ដ៏ពេញនិយម។ វាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ CES ជាមួយនឹងការវិវត្តថ្មី នូវរូបភាពកាន់តែស្រស់ស្អាត គ្រឿងម៉ាស៊ីនខាងក្នុងកាន់តែល្អ និងការពង្រឹងថាមពលថ្មកាន់តែខ្លាំង។

ប៉ុន្តែ សូមងាកមកចាប់អារម្មណ៍ នឹងចំណុចដំបូងបង្អស់របស់ផលិតផលថ្មីនេះ។ នៅពេលដែល Laptop ម៉ូដែល XPS 15 2-in-1 ចេញលក់នៅពាក់កណ្តាលឆ្នាំនេះ វានឹងចេញលក់ក្នុងតម្លៃ $1,299។ ម៉ូដែលល្អបំផុតនឹងបំពាក់ នូវប្រព័ន្ធប្រតិបត្តិការ i5 ជំនាន់ទី 8 Intel Processor មាន RAM ទំហំ 8GB មានអេក្រង់ប្រភេទ 1080p ទំហំ 15 inch និងមានទំហំឃ្លាំងផ្ទុកទិន្នន័យ 128GB។ ផលិតផលថ្មីនេះ ក៏នឹងមានបំពាក់នូវបច្ចេកវិទ្យារូបភាព Radeon RX Vega M និង បច្ចេកវិទ្យារូបភាព High Bandwidth Memory ទំហំ 4GB ធ្វើឱ្យវាក្លាយជា Laptop ដ៏សក្តិសមសម្រាប់ការលេងហ្គេម និងការបង្កើតមាតិកា។

dell-xps-15_technology_shop_phnom_penh_cambodia_tomnerb-01

ភាពទាក់ទាញពិតប្រាកដរបស់ Laptop 2-in-1 របស់ក្រុមហ៊ុនDell គឺសមត្ថភាពបង្វិល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អេក្រង់ Touchscreen ដើម្បីបំពេញមុខងារមួយចំនួន ដូចជាការគូររូបរចនាជាដើម។ បន្ថែមកាន់តែពិសេស Laptop ម៉ូដែល XPS 15 ថ្មីនេះនឹងអាចដំណើរការជាមួយប៊ិច Dell Premium Active ដែលមានមុខងាររំញោចក្នុងកម្រិតសង្កត់ 4096 និងធ្វើ ចលនាបំពេញមុខងារ សម្រាប់បទពិសោធន៍សរសេរដោយដៃនៅលើ Laptop កាន់តែអស្ចារ្យ។ បន្ថែមនូវភាពងាយស្រួល ប៊ិចនេះនឹងមានបំពាក់ ជាមួយនឹងដែកឆក់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ វាជាប់ដោយផ្ទាល់នឹង Laptop XPS 15។

ដូចជាផលិតផល Laptop XPS 13 ជួសជុលថ្មី ដែលទើបនឹងប្រកាសកាលពីពេលថ្មីៗនេះ ម៉ូដែល XPS 15 2-in-1 បំពាក់ជាមួយនូវបច្ចេកវិទ្យា GORE Thermal Insulation ដែលក្រុមហ៊ុន Dell អះអាងថានឹងបញ្ចុះកម្តៅ Laptop ខណៈដែលវាកំពុងបំពេញមុខងារធំៗ។ ថាមពលថ្មរបស់វានឹងអាចដំណើរការបានរហូតដល់ 15 ម៉ោង។ យើងមិនអាចបញ្ជាក់ថាអ្វីដែលក្រុមហ៊ុន Dell អះអាង ប៉ុន្តែយើងនឹងផ្តល់នូវព័ត៌មានថ្មីៗ បន្តបន្ទាប់ នៅពេលដែលយើងទទួលបានព័ត៌មានថ្មី។

dell-xps-15_technology_shop_phnom_penh_cambodia_tomnerb-04

Laptop ថ្មីមួយគ្រឿងនេះផលិតឡើង ជាមួយការតុបតែងដោយ អាលុយមីញ៉ូម CNC Machined ផលិតឡើងជាមួយរន្ធ Thunderbolt 3 ចំនួន 2 រន្ធ USB-C ចំនួន 2 និងឧបករណ៍ microSD Card Reader មួយ មានន័យថា អ្នកជំនាញបង្កើតមាតិកានានា នឹងមិនចាំបាច់ប្រើប្រាស់ឧបករណ៍ តំណភ្ជាប់ច្រើនពេកទេ។ ក្រុមហ៊ុន Dell បានបញ្ជាក់ថានៅលើ Laptop ថ្មីនេះក៏នឹងមានបំពាក់ឧបករណ៍ស្កេនក្រយ៉ៅដៃ Windows Hello បំពាក់នៅលើប៊ូតុង Power របស់ XPS 15។

ចំពោះម៉ូដែលកាន់តែខ្ពស់ នឹងរួមបញ្ចូលនូវអេក្រង់ប្រភេទ 4K ទំហំ 15 inch ទំហំឃ្លាំងផ្ទុកទិន្នន័យ 1TB និង RAM ទំហំ 16GB។ ការរួមបញ្ចូលនូវការប្រើប្រាស់ប៊ិច និងការផ្លាស់ប្តូរមុខងារនៅលើម៉ាស៊ីន ធ្វើឱ្យវាកា្លយជា Laptop ដ៏ទាក់ទាញមួយគ្រឿងនៅក្នុងឆ្នាំនេះ។ ដូចជាបងប្អូនបង្កើតរបស់វា ដែលមានទំហំតូចជាងត្រឹម 13 inch ម៉ូដែលទំហំ 15 inch មួយនេះនឹងគាំទ្រជាមួយដំណើរការបច្ចេកវិទ្យា Cinema Suite ថ្មីរបស់ក្រុមហ៊ុន Dell ដែលក្រុមហ៊ុនអះអាងថានឹងផ្តល់ឱ្យ អ្នកទស្សនានូវបទពិសោធន៍ទស្សនាវីដេអូ Netflix បានកាន់តែច្បាស់។

សូមរងចាំការមកដល់នៃផលិតផល Laptop ដ៏អស្ចារ្យប្រចាំឆ្នាំនេះ Dell XPS 15 2-in-1 ដែលនឹងចេញលក់នៅក្នុងពាក់កណ្តាលឆ្នាំនេះ តើវាអស្ចារ្យដូចការអះអាងដែរឬទេ?

dell-xps-15_technology_shop_phnom_penh_cambodia_tomnerb-03

ប្រភព: technobuffalo ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ, Accessories

អត្ថបទអ្នកចង់អាន

Apple លុបចោលផែនការផលិត AirPower

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 03 Apr, 2019

ក្រុមហ៊ុន Apple បានលុបចោលផែនការផលិតឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower ដោយក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានផលលំបាកនៅក្នុងការសម្រេចឱ្យបាននូវស្តង់ដាខ...

កាមេរ៉ា Panasonic Lumix S1 និង S1R ស៊ុមពេញ ដែលអ្នកកំពុងរង់ចាំ

ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018

10 ឆ្នាំក្រោយពីការផលិតកាមេរ៉ា LUMIX G1 ដែលជាកាមេរ៉ាដែលមាន Len ត្រឹមតែមួយ និង ឌីជីថលដំបូងបំផុតរបស់ក្រុមហ៊ុន Panasonic ក្រោយមកដល់ពេលបច្ចុប្បន្ននេះក្រ...

ការសិក្សាមួយបាននិយាយថា ទូរស័ព្ទ Nokia ល្អប្រសើរជាងទូរស័ព្ទ Samsung ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android ?

ដោយ: ភារុន 9 AM, Wednesday, 04 Sep, 2019

យោងទៅតាមការសិក្សាថ្មីមួយ បានបង្ហាញថាទូរស័ព្ទម៉ាក Nokia កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពទៅកំណែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android ដែលមានល្បឿនលឿ...

Leica ច្នៃកាមេរ៉ា D-Lux 7 ចេញពី Panasonic

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Leica កំពុងបន្តទម្លាប់នៃការកែប្រែកាមេរ៉ា Panasonic និងការបញ្ចូលថាមពល លក្ខណៈ Premium ទោះបីវាមិនមែនជាករណីអាក្រក់ណាស់ណាក្តី។ ក្រុមហ៊ុនបានបង្...

Tomnerb.Com - YouTube Channel