ចូលចិត្តទំនើប

តើធ្វើដូចម្តេចដើម្បីយកស្នាមឆ្កូតចេញពី ឧបករណ៍ប្រើប្រាស់ធ្វើពីដែកអ៊ីណុក?

ដោយ: ភារុន 8 AM, Friday, 31 Aug, 2018

សព្វថ្ងៃនេះសឹងតែគេហដ្ឋានទាំងអស់បានប្រើប្រាស់ឧបករណ៍ដែកអ៊ីណុក ពីព្រោះដែកអ៊ីណុកគឺរបស់មួយដ៏អស្ចារ្យដែលមានភាពធន់ទ្រាំនឹងសំណើម មិនងាយច្រេះ ធន់នឹងកម្តៅ ងាយសម្អាត និង អាចជួសជុសប្រើប្រាស់ឡើងវិញម្តងទៀតបាន។ នៅពេលអ្នកសម្អាតឧបករណ៍ប្រើប្រាស់ធ្វើពីដែកអ៊ីណុកញឹកញាប់ ពេលខ្លះអ្នកប្រហែលជាមានការភ័យខ្លាចថាដែកអ៊ីណុកមានការកោសឆ្កូត ប៉ុន្តែប្រសិនបើឧបករណ៍ទាំងនេះបានឆ្កូតហើយនោះ ដូច្នេះអ្នកគួរអានអត្ថបទខាងក្រោមនេះដើម្បីដឹងពីវិធីសាស្ត្រមួយចំនួនដើម្បីយកស្នាមកោសឆ្កូតចេញពីឧបករណ៍ដែកអ៊ីណុក អ្នកអាចសាកល្បងធ្វើតាមបានដូចជា៖

ទឹកលាងសម្អាត Comet and Revere Stainless Steel និង ផលិតផល Copper Cleaner
ទឹកលាងសម្អាតប្រភេទនេះគឺជាផលិតផលលាងសម្អាតដែលមិនធ្វើឲ្យដែកអ៊ីណុកសឹក និង ស្តើងទន់ឡើយ។ អេប៉ុង Copper Cleaner និង គ្រីមលាប Copper Cleaner ជាប្រភេតស្ងួត ដូច្នេះអ្នកអាចលាយជាមួយទឹក ឫ ទឹកអំបិល ហើយយកទៅដុសលាងត្រង់កន្លែងកោសឆ្កូត វានឹងអាចធ្វើឲ្យបាត់ស្នាមឆ្កូតនោះបន្តិចម្តងៗ។

ក្រដាសខាត់ Sandpaper
ប្រសិនបើការកោសឆ្កូតនោះជ្រៅ អ្នកអាចប្រើក្រដាសខាត់ប្រភេទនេះដើម្បីដុសខាត់ស្នាមទាំងនោះចេញ។ ប៉ុន្តែអ្នកគួរ ពិនិត្យមើល ហើយជ្រើសរើសក្រដាសខាត់ណាដែលសក្តិសមនឹងឧបករណ៍អ៊ីណុករបស់អ្នក។

ឈុតបំបាត់ស្នាមឆ្កូត Scratch-B-Gone ឫ Siege 63001
ប្រសិនបើមានស្នាមកោសឆ្កូតច្រើនពេក អ្នកគួរប្រើឈុតបំបាត់ស្នាមឆ្កូត Scratch-B-Gone ឫ Siege 63001 ដើម្បីជួយដុសខាត់លាងសម្អាតស្នាមឆ្កូតទាំងនោះចេញពីឧបករណ៍ដែកអ៊ីណុករបស់អ្នក។
ប្រសិនបើអ្នកបានធ្វើតាមអ្វីដែលបានរៀបរាប់ខាងលើហើយ ប៉ុន្តែស្នាមឆ្កូតនោះជ្រៅខ្លាំងពេក និង ច្រើនពេក អ្នកអាចទាក់ទងទៅខាងអ្នកជំនាញជួសជុសដែលមានវិជ្ជាជីវៈមកមើល ដើម្បីកំណត់វិនិច្ឆ័យថាតើឧបករណ៍ទាំងនេះអាចជួសជុស បាន ឫក៏ត្រូវបោះវាចោលនោះ។

ប្រភព: howstuffworks ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ជម្រើសកង់ល្អៗទាំង 6 ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

កំណើនបម្រើបម្រាស់កង់ នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ហេតុផល ព្រោះមនុស្សភាគច្រើន ចាប់ផ្តើមគិតគូរពីសុខភាព និងបរិស្ថាន។ នៅល...

៧ យានយន្ត ត្រូវមនុស្សបោះបង់ចោល

ដោយ: ស. លីង 9 PM, Sunday, 03 Sep, 2017

អត្ថបទមុន ទំនើប បង្ហាញជូនពី នាវាដែលត្រូវបោះបង់ចោល។ សម្រាប់អត្ថបទលើកនេះ ទំនើបសូមជូននូវ រថយន្ត និងទោចក្រយានយន្ត ដែលមនុស្សបានទុកចោល លែងខ្វល់ខ្វាយ លែងអ...

ខែកុម្ភៈនេះ នឹងបានឃើញទូរសព្ទបត់រមូរ 5G ពី Huawei ហើយ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 07 Feb, 2019

ព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំជាងគេ សម្រាប់ដាក់បង្ហាញបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី...

នាឡិកាដៃ Huawei Watch 2 អាចដំណើរការបាន ដោយគ្មានមុខងារឆ្លាតវៃ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

យើងទាំងអស់គ្នា បានដឹងពីគុណប្រយោជន៍របស់ Smartwatch ហើយ ប៉ុន្តែផលិតផលនៃបច្ចេកវិទ្យាថ្មីនេះ នៅតែជួបប្រទះនឹងបញ្ហាមួយចំនួន។ ទោះបីជាមានការចូលរួមប្រកួតប្រ...

Tomnerb.Com - YouTube Channel