ចូលចិត្តទំនើប

តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរបៀបណា?

ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018

ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ្វើឲ្យមានការឡើងកម្តៅផែនដី និង នាំឲ្យវិក្កយបត្រភ្លើង អគ្កិសនីរបស់អ្នកកាន់កើនច្រើនឡើងៗផងដែរ។ ដូច្នេះខាងក្រោមនេះ ជាការណែនាំនូវវិធីសាស្រ្តមួយចំនួនដ៏ងាយស្រួល ដើម្បីជួយសន្សំសំចៃថាមពលអគ្គិសនីសម្រាប់ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះដែលអ្នកគួរតែពិចារណាធ្វើដូចតទៅ៖

1. អំពូលភ្លើងនៅខាងក្នុង និង ខាងក្រៅ
ប្រើពន្លឺធម្មជាតិដើម្បីបំភ្លឺនៅក្នុងផ្ទះ ដោយបើកបង្អួចនៅពេលថ្ងៃ ហើយអ្នកគួរតែប្រមូលការងាររបស់អ្នកមកធ្វើនៅក្នុងបន្ទប់ដែលមានពន្លឺភ្លឺបំផុតនៅក្នុងផ្ទះ។ នៅពេលយប់អ្នកគួរតែកំណត់បន្ទប់ណាមួយដើម្បីមកជុំគ្នាជជែកកម្សាន្តជៀងវាងប្រើបន្ទប់ទាំងអស់។ លើសពីនេះអ្នកអាចប្រើទៀនអុជបំភ្លឺរាល់ 2-3 សបា្តហ៍មួយដង ប៉ុន្តែអ្នកត្រូវតែប្រាកដថាអ្នកចេះប្រើទៀនឱ្យមានសុវត្តិភាព និង មិនមានគ្រោះថ្នាក់។ អ្នកត្រូវពនិត្យមើលប្រព័ន្ធភ្លើងនៅខាងក្រៅដូចជានៅរានហាលមុខផ្ទះជាដើម។ ប្រសិនបើអ្នកឃើញថាវាបើកពេលថ្ងៃ អ្នកត្រូវឧស្សាហ៍បិទវា។ ម្យ៉ាងទៀតនៅពេលទិញអំពូលភ្លើងអ្នកត្រូវចេះជ្រើសរើសអំពូលភ្លើងដែលមានប្រសិទ្ធភាពខ្ពស់ និង ជួយសន្សំសំចៃភ្លើងអគ្គិសនី។

2. ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច
កុំដោតឌុយភ្លើងនៃឧបករណ៍អេឡិចត្រូនិចចោល ប្រសិនបើអ្នកមិនប្រើ ហើយត្រូវដករាល់ឧបករណ៍ណាដែលអ្នកប្រើរួច ធ្វើដូចនេះអាចក្លាយជាទម្លាប់ដ៏ល្អដើម្បីជួយសន្សំថាមពលអគ្គិសនី។ វិធីមួយទៀតអ្នកគួរតែបោកសម្លៀកបំពាក់ដោយដៃនៅពេលទំនេរពីការងារ ដើម្បីជួយសន្សំថាមពលអគ្គិសនីនៅក្នុងម៉ាស៊ីនបោកគក់ និង ធ្វើការបោសសម្អាតផ្ទះជំនួសឲ្យប្រើម៉ាស៊ីនបូមធូលីវិញ។

 

3. ម៉ាស៊ីនទឹកក្តៅ និង ម៉ាស៊ីនត្រជាក់
ម៉ាស៊ីនទឹកក្តៅគឺប្រើអស់ថាមពលអគ្គិសនីច្រើន ដូច្នេះអ្នកគួរកាត់បន្ថយការងូតទឹកក្តៅនោះគឺអ្នកគួរតែងូតទឹកជាមួយទឹកត្រជាក់ ហើយ ងូតទឹកក្តៅនៅពេលដែលមានអាកាសធាតុត្រជាក់ខ្លាំងតែប៉ុណ្ណោះ។ នៅរដូវរងារ អ្នកគួរបិទបង្អួច ឬ យកភួយក្រាស់ៗមកដណ្តប់ជាជាងការប្រើម៉ាស៊ីនកម្តៅ។ នៅពេលខែក្តៅ អ្នកពិតជាត្រូវការប្រើម៉ាស៊ីនត្រជាក់ជាមិនខាន ប៉ុន្តែដើម្បីធ្វើការសន្សំសំចៃថាមពលអគ្គិសនីម៉ាស៊ីនត្រជាក់ ជំនួសដោយការបើកបង្អួចដើម្បីឲ្យខ្យល់ចូល និង ងូតទឹកត្រជាក់ជាដើម។

ប្រភព: wikihow ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

LG Electronics និង ក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពី បច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ថ្មីៗនេះ ក្រុមហ៊ុន LG បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការ របស...

បច្ចេកវិទ្យាថ្មីៗ ទាំង១១ ដែលនឹងដំណើរការក្នុង ឆ្នាំ២០១៧នេះ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 15 Jan, 2017

ពីមួយឆ្នាំទៅមួយឆ្នាំ យើងគ្រប់គ្នា មិនថាយុវវ័យ ឬមនុស្សវ័យកណ្តាលនោះឡើយ តែងតែទន្ទឹង រងចាំនូវការចេញនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការថ្មីៗបន្ថែម...

កាស Beats Solo3 គ្មានខ្សែថ្មីមានបន្ថែមការរចនារូប Mickey Mouse របស់ Disney

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

ក្រុមហ៊ុន Apple បានប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Beats by Dre ជាមួយក្រុមហ៊ុន Disney ដើម្បីចាប់ ផ្តើមធ្វើការផលិតកាសត្រចៀកស៊េរីថ្មីមួយដែល...

វិធីសាស្រ្តការពារ អត្ថបទសារ នៅលើទូរសព្ទ iPhone

ដោយ: ដួងច័ន្ទ 9 PM, Thursday, 16 Feb, 2017

ព័ត៌មានឯកជនផ្ទាល់ខ្លួន មិនមែនសំដៅលើគ្រប់ព័ត៌មាន ដែលបានផ្ញើចេញ និងព័ត៌មានដែលទទួលបានទទួលបាន តាមរយៈអ៊ីនធឺណេត។ ពេលខ្លះយើងចង់បានភាពឯកជនកាន់តែច្រើន នៅក្ន...

Tomnerb.Com - YouTube Channel