ចូលចិត្តទំនើប

តើកង់រថយន្តរបស់អ្នក ត្រូវការនីដ្រូសែន ឬទេ?

ដោយ: ដួងច័ន្ទ 8 PM, Monday, 27 Feb, 2017

អ្នកប្រហែលជាធ្លាប់បានឃើញ ពីការផ្សព្វផ្សាយពាណិជ្ជកម្ម របស់យានដ្ឋានជួសជុលរថយន្ត ផ្សព្វផ្សាយពីការប្រើប្រាស់ឧស្ម័ននីដ្រូសែន (Nitrogen) ជំនួសឱ្យខ្យល់ធម្មតា សម្រាប់បញ្ចូលក្នុងសំបកកង់។ ម្ចាស់យានដ្ឋាន និងអ្នកប្រើប្រាស់ បាននិយាយថានីដ្រូសែន ជួយពង្រឹងការគ្រប់គ្រងយានយន្ត និងពន្យារអាយុកាលប្រើប្រាស់កង់យានយន្ត។ ការផ្សព្វផ្សាយនេះដូចជា ទំនងណាស់ ប៉ុន្តែតើអ្នកពិតជាត្រូវការឧស្ម័នពិសេសនេះ សម្រាប់កង់រថយន្តរបស់អ្នកមែនឬ?

ជាការពិតណាស់ ខ្យល់មានសមាសធាតុនីដ្រសែនរួចជាស្រេចហើយ ប៉ុន្តែឧស្ម័នទាំង ២នេះ មានមុខងារផ្សេងគ្នា ដែលជះឥទ្ធិពលដល់សំបកកង់រថយន្តខុសគ្នា។ ខ្យល់ដែលយើងដកដង្ហើម និងប្រើប្រាស់ សម្រាប់កង់រថយន្តមានសមាសធាតុនីដ្រូសែន ៧៨ភាគរយ អុកស៊ីសែន ២១ភាគរយ និងសមាសធាតុបន្ទាប់បន្សំផ្សេងទៀតដូចជា កាបូនឌីអុកស៊ីដ ចំហាយទឹក និងឧស្ម័នកម្រដូចជាណេអុង និង Argon។ ចំណែកនីដ្រូសែន ដែលជាឧស្ម័នដែលមិនមានប្រតិកម្ម ជាមួយសមាសធាតុដទៃ ផ្ទុយពីអុកស៊ីសែនដែលបង្កើតជាចំហាយទឹក ដែលនាំឱ្យកើតច្រេះ និងអាចបំផ្លាញដល់សំបកកង់។

គុណសម្បត្តិនីដ្រូសែន

មូលហេតុចម្បង ដែលយានដ្ឋានមួយចំនួនជ្រើសរើស យកឧស្ម័ននីដ្រូសែន មកបញ្ចូលក្នុងសំបកកង់ គឺដើម្បីកាត់បន្ថយផលប៉ះពាល់ នៃសីតុណ្ហភាពលើសំពាធកង់។ នីដ្រូសែនមិនរងអំពើពីបំលាស់ប្តូរ សីតុណ្ហភាព ដូចអុកស៊ីសែនទេ។ ប៉ុន្តែខ្យល់អាកាសមានសមាសភាពនីដ្រូសែន ៧៨ភាគរយរួចជាស្រេចហើយ ដូច្នេះអ្នកមិនទទួលបានគុណប្រយោជន៍ ពីឧស្ម័ននីដ្រូសែនសុទ្ធពីក្នុងខ្យល់ធម្មតាទេ។ នីដ្រូសែនបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន លើសពីខ្យល់ធម្មតា ដោយម៉ូលេគុលដែលមាននៅក្នុង នីដ្រូសែន ធំជាងម៉ូលេគុលរបស់អុកស៊ីសែន ដែលនាំឱ្យនីដ្រូសែនមិនងាយធ្លាយចេញតាមសំបកកៅស៊ូ ដែលនេះជាបញ្ហាចម្បងនៃការធូរ ឬបែកកង់រថយន្ត។ នេះជាកត្តាជួយរក្សាសំពាធកង់ឱ្យមានស្ថេរភាពក្នុងរយៈពេលវែង ជាពិសេសក្នុងអំឡុងពេលអាកាសធាតុប្រែប្រួលញឹកញាប់។ សំបកកង់ ដែលប្រើប្រាស់ឧស្ម័ននីដ្រូសែន មិនងាយរងសំពាធពីបំរែបំរួលសីតុណ្ហភាពទេ ដូច្នេះសំបកកង់អាចរក្សាសំពាធខ្យល់ នៅក្រោមឥទ្ធិពលនៃបំរែបំរួលអាកាសធាតុ និងល្បឿននៃយានយន្ត។ នេះជាផ្នែកមួយដែលឧស្ម័ននីដ្រូសែន មានគុណភាពជាងខ្យល់ ប៉ុន្តែមួយផ្នែកទៀតគឺពីព្រោះខ្យល់ធម្មតាមានចំហាយទឹក ហើយខ្យល់សើមងាយនឹងរងឥទ្ធិពលពីបំលាស់ប្តូរសំពាធ ដែលបណ្តាលមកពីសីតុណ្ហភាពជុំវិញ។

Nitrogen-In-Tires-02

តើការគ្រប់គ្រងសំពាធកង់រថយន្ត មានសារៈសំខាន់ដូចម្តេច?

យើងបានដឹងថានីដ្រូសែន ជួយគ្រប់គ្រងសំពាធកង់រថយន្ត បានប្រសើរជាងខ្យល់ធម្មតា ប៉ុន្តែហេតុអ្វី វាមានសារៈសំខាន់? សំពាធកង់គឺជាគន្លឹះ នៃការគ្រប់គ្រងទំនាញរវាងយានយន្ត និងផ្លូវថ្នល់។

ជាទូទៅ សំបកកង់តឹងណែនផ្តល់នូវសុវត្ថិភាពលើផ្លូវចរាចរណ៍។ កង់រថយន្តដែលធូរ ត្រូវបានសន្មត់ថាអាចបង្កការផ្ទុះកង់ក្នុងកម្រិតពី ១០ ទៅ ២៥ភាគរយ ហើយការសិក្សាជាច្រើនបានបង្ហាញថា អ្នកបើកបរ ៤២ភាគរយ មិនអាចកំណត់ពីសំពាធខ្យល់ទាប សម្រាប់យានយន្តរបស់ពួកគេបានទេ។ ការថែរក្សាសំពាធសំបកកង់ អាចជួយសន្សំថវិកាបានផងដែរ។ អ្នកជំនាញនិយាយថា អ្នកបើកបរភាគច្រើនខ្ជះខ្ជាយសាំងជាច្រើនលីត្រជារៀងរាល់ថ្ងៃ ដោយសារសំបកកង់ធូរ។ លើសពីនេះទៀត កង់ធូរងាយនឹងបែកធ្លាយ និងរហែក ដែលមានន័យថា អ្នកត្រូវផ្លាស់ប្តូរសំបកកង់ជាញឹកញាប់។

អ្នកគួរប្រើប្រាស់ខ្យល់ធម្មតា បើអ្នកគ្រាន់តែបើកបរធម្មតា

យ៉ាងណាមិញ អ្នកជំនាញបើកបរមួយចំនួនបាននិយាយថា វាមិនមានសារៈសំខាន់ក្នុងការបញ្ចូលឧស្ម័ននីដ្រូសែនក្នុងសំបកកង់ឡើយ បើសិនជាអ្នកគ្រាន់តែប្រើប្រាស់រថយន្ត សម្រាប់ការបើកបរប្រចាំថ្ងៃ។ ខ្យល់ធម្មតាមានតម្លៃថោកជាង និងងាយស្រួលរកជាងនីដ្រូសែន ដែលអ្នកអាចត្រូវចំណាយប្រមាណ ៥ដុល្លារក្នុងសំបកកង់មួយ ហើយវាមិនមាននៅគ្រប់យានដ្ឋាននោះទេ។ សម្រាប់អ្នកបើកបរទូទៅ នីដ្រូសែនផ្តល់អត្ថប្រយោជន៍តិចតួចបំផុត។ គេប្រើប្រាស់ឧស្ម័ននីដ្រូសែន សម្រាប់កង់រថយន្ត ដែលប្រើប្រាស់ក្នុងការប្រកួតនានា ដោយសារកំណើននៃការផ្លាស់ប្តូរសំពាធ ដែលបណ្តាលមក ពីការប្រែប្រួលសីតុណ្ហភាព មានកម្រិតទាប ចំនួននៃការផ្លាស់ប្តូរកង់ត្រូវធ្វើការពិចារណាឱ្យបានដិតដែលជាហេតុនាំឱ្យក្រុមការងារ នៃការប្រកួតរថយន្តប្រើប្រាស់នីដ្រូសែនសុទ្ធ។ សម្រាប់អ្នកបើកបរលើ ផ្លូវថ្នល់ធម្មតា ការផ្លាស់ប្តូររវាងខ្យល់ធម្មតា និងនីដ្រូសែនសុទ្ធ មិនមានអ្វីខុសប្លែកគ្នាទេ។

អ្វីដែលនីដ្រូសែន មិនអាចធ្វើ?

ទោះបីជាឧស្ម័ននេះ ជួយពន្យារអាយុកាលនៃសំបកកង់យ៉ាងណាក្តី ក៏នីដ្រូសែននឹងមិនអាចជួយបន្ថែមសមត្ថភាពបើកបរបានដែរ។ នីដ្រូសែនមិនអាចពង្រឹងការបើកបរ ការកាន់ចង្កូត ឬការចាប់ហ្រ្វាំងបានទេ។ អត្ថប្រយោជន៍តែមួយគត់ នៃឧស្ម័ននីដ្រូសែននៅក្នុងសំបកកង់យានយន្ត គឺសមត្ថភាពប្រសើរជាងខ្យល់ក្នុងការគ្រប់គ្រងសំពាធកង់ នៅក្នុងស្ថានភាពប្រែប្រួលញឹកញាប់។

អត្ថបទអ្នកចង់អាន

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

ម៉ាកកាមេរ៉ាឌីជីថល កំពុងពេញនិយម ទាំង10 នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Sep, 2017

មុនពេលមានវត្តមានម៉ាស៊ីនថតរូប មនុស្សភាគច្រើនពឹងផ្អែកលើជាងគំនូរ។ មនុស្សគ្រប់រូបតែងចង់ រក្សាទុកនូវអនុស្សាវរីយ៍ជាមួយមិត្តភក្តិ ទីកន្លែងកំសាន្ត ឬពេលវេលា...

រថភ្លើង ដើរដោយថាមពល Hydrogen ដំបូងបង្អស់នៅលើពិភពលោក បានដាក់ឱ្យសាកល្បង នៅប្រទេសអាល្លឺម៉ង់

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

បង្កើតឡើងដោយក្រុមហ៊ុន Alstom រថភ្លើងដែលមានឈ្មោះថា Coradia iLint បានបញ្ចប់ការសាកល្បងរត់លើផ្លូវសាកល្បង ដែលច្នៃឡើងយ៉ាងពិសេស នៅក្នុងទីក្រុង Salzgitter ...

តោះ! មកតាមដានតម្លៃហាងឆេងទូរស័ព្ទដៃក្រោយថ្ងៃចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 12 AM, Monday, 18 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែកន្លងផុតយ៉ាងរហ័ស ស្របពេលនេះដែរលោកអ្នកពិតជាចង់ដឹងនូវតម្លៃហាងឆេងទូរស័ព្ទដៃ ក្រោយថ្ងៃចូលឆ្នាំខ្មែរមានការប្រែប្រួល​យ៉ាងណា​ម...

Tomnerb.Com - YouTube Channel