ចូលចិត្តទំនើប

តិចនិចថ្មីៗ សម្រាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងត្រូវការប្រើប្រាស់ឧបករណ៍នានា ដើម្បីជាជំនួយ។ ក្នុងន័យនេះ ឧបករណ៍ផ្ទះបាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុកការងារ សន្សំសំចៃពេលវេលា និងផ្តល់ភាពងាយស្រួល។ ប៉ុន្តែ តើអ្នកគិតថា អ្នកបានប្រើប្រាស់សម្ភារៈទាំងនោះ បានអស់ពីលទ្ធភាពឬនៅ? អ្នកអាចមិនដឹងថា សម្ភារៈផ្ទះបាយរបស់អ្នក អាចបំពេញមុខងារផ្សេង លើសពីអ្វីដែលអ្នកបានដឹង។ ដូច្នេះ ទំនើប សូមនាំយកតិចនិចថ្មី សម្រាប់ការប្រើប្រាស់សម្ភារៈផ្ទះបាយ មកជូនលោកអ្នក ជាពិសេសស្រ្តីមេផ្ទះ។

ឆ្នាំងចំអិនអាហារអគ្គិសនី

នៅពេលទិញឆ្នាំងចំអិនអាហារ មនុស្សគ្រប់រូបមានវត្ថុបំណងដ៏ធំមួយ គឺការសន្សំសំចៃពេលវេលា។ ប៉ុន្តែជាក់ស្តែង អាហារឆ្អិនស្រាប់ ដូចជាភីស្សា បានធ្វើឱ្យឆ្នាំងចំអិនអាហារក្លាយជាឥតបានការ។ ការពិតឆ្នាំងចំអិនអាហារ អាចប្រើប្រាស់ក្នុងកម្មវត្ថុផ្សេង ពីការចំអិនអាហារដូចជា៖

  • ជាឧបករណ៍លាងសម្អាតស្នាមប្រឡាក់ ដោយថ្នាំលាបជញ្ជាំង ដោយគ្រាន់តែត្រាំសម្ភារៈ ដែលប្រឡាក់ក្នុងឆ្នាំង
  • ប្រើប្រាស់សម្រាប់លាងសម្អាត គ្រឿងអលង្ការ
  • ជាឧបករណ៍ផ្តល់ក្លិនក្រអូប ដល់បន្ទប់ ឬគេហដ្ឋានជំនួសថ្នាំបាញ់បន្ទប់
  • ប្រើប្រាស់ជាឧបករណ៍កម្តៅដប

ម៉ាស៊ីនលាងចាន

អ្នកនឹងប្រើប្រាស់ម៉ាស៊ីនលាងចាន ដើម្បីលាងសម្អាតចាន ប៉ុន្តែវាអាចប្រើប្រាស់បានច្រើនយ៉ាងទៀត ដូចជា៖ លាងសម្អាតស្រោមដៃ Silicone ថាស Microwave បន្ទះកង់ឡាន រូបចម្លាក់ សម្ភារៈក្មេងលេង ស្បែកជើងផ្ទាត់ ឬជ័រ ក្រាស់សិតសក់ ជក់ផាត់មុខ ច្រាស់ឬអេប៉ុងជូតសម្អាត និងម៉ាស៊ីនឆុងកាហ្វេ។

ឧបករណ៍កិនម្រេច

អ្នកអាចប្រើឧបករណ៍កិនម្រេចរបស់អ្នក សម្រាប់កិនស្ករគ្រាប់ រោយពីលើការ៉េម និងបង្អែមនានា។

កាំបិតកាត់ភីស្សា

ក្រៅពីប្រើប្រាស់សម្រាប់កាត់ចំនិតភីស្សា និងអាហារដែលមានសំបកឈីស អ្នកអាចប្រើប្រាស់កាំបិត ប្រភេទនេះមកកាត់ ឬចិញ្ច្រាំគ្រឿងទេស ដូចជាជី ស្លឹកខ្ទឹមជាដើម។

កាំបិតកាត់ស៊ុត

កាំបិតកាត់ស៊ុត គឺជាឧបករណ៍ពិសេស ដែលអ្នកប្រើប្រាស់វា នៅក្នុងផ្ទះបាយមិនទាន់អស់លទ្ធភាពនៅឡើយ។ អ្នកអាចប្រើប្រាស់កាំបិតកាត់ស៊ុត ដើម្បីកាត់ផ្លែឈើផ្សេងៗ ដូចជាស្រ្តប៊ឺរី គីវី នោះអ្នកនឹងបានចំនិតផ្លែឈើស្មើៗគ្នា យ៉ាងស្អាត។ អ្នកក៏អាចកាត់ផ្លែប៊័រ ជាពីរចំណែកបានយ៉ាងល្អ ជាមួយកាំបិតកាត់ស៊ុតផងដែរ។

កាំបិតកាត់ផ្លែប៉ោម

ប្រើប្រាស់កាំបិតកាត់ផ្លែប៉ោម ជាកាំបិតកាត់ដំឡូងបារាំងជាចំរៀកៗ។ វាអាចប្រើប្រាស់បានយ៉ាងស្រួលជាមួយដំឡូងស្រស់។

ធុងចម្រោះទឹក

បើសិនជាអ្នកបានវិវត្តប្រព័ន្ធចម្រោះ ផ្នែកខាងលើ អ្នកអាចនឹងមិនសូវប្រើប្រាស់ធុងច្រោះ ដូចដែលអ្នក ធ្លាប់បានប្រើទេ។ សូមប្រើវិធីថ្មី ដែលធ្វើឱ្យធុងចម្រោះទឹករបស់អ្នក បំពេញមុខងារថ្មីបន្ថែម ដោយប្រើវាសម្រាប់ធ្វើស្រា Vodka ដែលមានតម្លៃថោក ហើយឆ្ងាញ់។

ម៉ាស៊ីនវាយស៊ុត ឬម៉ាស៊ីនលាយម្សៅ

ម៉ាស៊ីនលាយម្សៅ អាចប្រើប្រាស់បានច្រើនយ៉ាង ច្រើនជាងមុខងារលាយម្សៅ និងវាយពងទា។ ជាឧទាហរណ៍អ្នកអាចប្រើវា ជាឧបករណ៍បោសសម្អាតរោម សម្រាប់គ្រឿងសង្ហារឹមធ្វើពីស្បែក។ វាបំពេញមុខងារបានយ៉ាងល្អ និងងាយស្រួលប្រើ ហើយអ្នកក៏ពុំចាំបាច់បារម្ភពីរោមតូចៗ ដែលអាចប៉ះ ពាល់ដល់សុខភាពឡើយ។

ឧបករណ៍បើកគម្របកំប៉ុង

អ្នកបានដឹងហើយថា ថង់ផ្លាស្ទិចរុំជុំវិញឧបករណ៍នានា ពិបាកនឹងបើក ឬហែក។ សូមប្រើឧបករណ៍បើកគម្របកំប៉ុងដោយដៃ ដោយរឹតវាជាមួយគែម នៃថង់កញ្ចប់ផ្លាស្ទិច ហើយវានឹងអាចបើកបានដូច ដែលវាបើកគម្របកំប៉ុងអញ្ចឹង។

បន្ទាប់ពីបានអានហើយ តើអ្នកយល់ដូចម្តេច? សូមសាកល្បងធ្វើវា ថាមិនទៀង អ្នកអាចនឹងភ្ញាក់ផ្អើលចំពោះអត្ថប្រយោជន៍ថ្មីនេះ។

Organize-Your-Entire-Kitchen-03

Organize-Your-Entire-Kitchen-02

អត្ថបទអ្នកចង់អាន

Huawei Mate 20 X មានអេក្រង់កាន់តែធំ

ដោយ: ដួងច័ន្ទ 9 AM, Friday, 19 Oct, 2018

នៅចុងបញ្ចប់នៃកម្មវិធីដាក់បង្ហាញទូរសព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ដែលយើងបានឃើញការបង្ហាញនូវរូបរាងរបស់ទូរសព្ទ 2 គ្រឿងគឺ Huawei Mate 20 និង Mate 20...

ប្រអប់អាហារជំនាន់ថ្មី ផ្តល់ភាពងាយស្រួល និងស៊ីវិល័យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នាពេលបច្ចុប្បន្ន អ្នកបំពេញការងារភាគច្រើន ចូលចិត្តបរិភោគអាហារនៅខាងក្រៅផ្ទះ ជាពិសេសអាហារថ្ងៃត្រង់ ព្រោះបញ្ហាចរាចរណ៍ធ្វើឱ្យពួកគេ សម្រេចចិត្តមិនត្រឡប់ទ...

ហេតុអ្វី បានជាអតិថិជនចូលចិត្ត ប្រើប្រាស់ម៉ាស៊ីនបោក LG?

ដោយ: ទំនើប 10 PM, Tuesday, 23 May, 2017

សមត្ថភាពប្រើប្រាស់ក្នុងការបោកគក់សម្លៀកបំពាក់គឺ ម៉ាស៊ីនបោក LG ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយះពេល 12 ឆ្នាំជាប់គ្នា និងបានទទួលរង្វាន់ពីផ្នែកបោកគក់ ដែ...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

Tomnerb.Com - YouTube Channel