ចូលចិត្តទំនើប

តិចនិកលាងសម្អាត ម៉ាស៊ីនក្រឡុកទឹកផ្លែឈើ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

ទឹកក្រឡុក និងអាហារជាច្រើនប្រភេទ ដែលអ្នកអាចប្រើប្រាស់ ជាមួយម៉ាស៊ីនក្រឡុកទឹកផ្លែឈើ។ ប៉ុន្តែ អ្វីដែលពិបាកបំផុតនោះ គឺការលាងសម្អាតម៉ាស៊ីន។ ទាំងរូបរាង ទាំងម៉ាស៊ីនខាងក្នុងមានការពិបាក ក្នុងការលាងសម្អាត ហើយកាំបិតមានមុខមុត និងពិបាកលូកលាងសម្អាត ហើយសូម្បីតែគម្រប ក៏មានសណ្ឋានពិបាកលាងសម្អាតផងដែរ។ ប៉ុន្តែសូមកុំបារម្ភ ទំនើប សូមនាំមកនូវតិចណិចលាងសម្អាតម៉ាស៊ីនក្រឡុកទឹកផ្លែឈើ កាន់តែងាយស្រួលសម្រាប់អ្នក។

ជាបឋម អ្វីដែលអ្នកគួរធ្វើបន្ទាប់ពីប្រើប្រាស់វារួច គឺលាងសម្អាតវាភ្លាមៗ។ ការរក្សាទុកអាហារ ឬវត្ថុរាវ នានានៅក្នុងម៉ាស៊ីន រហូតដល់វាស្ងួតក្រៀម នឹងធ្វើឱ្យការលាងសម្អាតកាន់តែពិបាក។

បន្ទាប់ពីអ្នកប្រើប្រាស់ម៉ាស៊ីនក្រឡុក ឬកិនរួចហើយ សូមដោះម៉ាស៊ីនឱ្យអស់។ បន្ទាប់មកលាងសម្អាតវាដូចតទៅ៖

  • ចាក់ទឹកក្តៅចូលក្នុងម៉ាស៊ីន ឱ្យបានពាក់កណ្តាល នៃចំណុះម៉ាស៊ីន
  • បន្ថែមសាប៊ូលាងចានពីរ ឬបីដំណក់
  • ជាជម្រើស អ្នកអាចបន្ថែមក្រូចឆ្មារមួយចំហៀង
  • បិទគម្របម៉ាស៊ីន រួចបើកម៉ាស៊ីនឱ្យដំណើរការក្នុងកម្រិតខ្លាំង ពីមួយ ទៅពីរនាទី
  • ចាក់ទឹកក្នុងម៉ាស៊ីនចោល
  • លាងតួម៉ាស៊ីន និងគម្របជាមួយទឹកក្តៅអ៊ុនៗ
  • ចាក់ទឹកក្តៅ ឬទឹកក្តៅអ៊ុនៗ ចូលក្នុងតួម៉ាស៊ីនម្តងទៀត
  • ដាក់វាតំឡើងម្តងទៀត និងដំណើរការម៉ាស៊ីនសារជាថ្មី ពីរ ទៅបីនាទីទៀត
  • លាងសម្អាតគម្រប និងតួម៉ាស៊ីនម្តងទៀត ហើយទុកវាឱ្យស្ងួត

បើសិនជាអ្នកអនុវត្តវិធីនេះ នៅរៀងរាល់ពេលអ្នកប្រើប្រាស់ ម៉ាស៊ីនក្រឡុកទឹកផ្លែឈើ អ្នកមិនចាំបាច់ លាងវាខ្លាំងៗនោះទេ។ ប្រាកដណាស់ថា មានអាហារមួយចំនួនពិបាកនឹងសម្អាត ដោយវាតោងជាប់ ឬខាំស្អិតនឹងម៉ាស៊ីនផ្នែកខាងក្នុង។ បែបនេះទាមទារឱ្យមានការដុសលាងខ្លាំង ហើយអ្នកគួរលាងម៉ាស៊ីនដោយដៃ នៅរៀងរាល់ការប្រើប្រាស់ម៉ាស៊ីនពីរ ទៅបីដង។ ប៉ុន្តែបើអ្នកប្រើប្រាស់វិធីសាស្រ្តខាងលើនេះ អ្នកអាចប្រើប្រាស់ម៉ាស៊ីនក្រឡុកទឹកផ្លែឈើ បានកាន់តែច្រើនដង ដោយមិនបាច់ដុសខាត់ច្រើន។

best-blender-for-smoothie-01

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ...

UN សរសើរ ក្រុមហ៊ុន LG

ដោយ: សត្យា 9 PM, Monday, 18 May, 2015

LG Electronics ជាក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិចដំបូងគេបំផុត ក្នុងពិភពលោក ដែលទទួលស្គាល់​ដោយអង្គការសហប្រជាជាតិ​ ចំពោះយុទ្ធនាការកាត់បន្ថយឧស្ម័នពុល​ (...

ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដែលសង្ស័យថា Fake គណនី

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី ...

Gadget ឡូយៗ ដែលអ្នកពិតជាចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 13 Sep, 2017

ទំនើប សូមណែនាំ Gadget ប្លែក តែមានអត្ថប្រយោជន៍ហួសពីការគិត ដែលអ្នកពិតជាចង់បានមួយ មកប្រើប្រាស់។ SleepPhones វាធ្វើឱ្យការទទួលទានដំណេករបស់អ្នក កាន់តែង...

Tomnerb.Com - YouTube Channel