ចូលចិត្តទំនើប

តារាផេ បើកសម្ពោធកាបូបលុយអេឡិចត្រូនិច ដើម្បីធ្វើទំនើបកម្មសេវាកម្មទូទាត់ប្រាក់ក្នុងប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 25 Aug, 2018

នៅថ្ងៃទី 24 ខែ សីហា ឆ្នាំ2018នេះ ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេ តារាផេ បានសម្ពោធជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់តាមដៃគូ
ពាណិជ្ជករដែលហៅថា «កាបូបលុយអេឡិចត្រូនិចតារាផេ» ដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបជួយសម្រួលដល់ការទូទាត់ប្រាក់ជូនដល់ប្រជាជនកម្ពុជា។
ជាមួយកាបូបលុយអេឡិចត្រូនិច តារាផេ អតិថិជននឹងអាចធ្វើការបង់ប្រាក់តាមរយះទូរស័ព្ទស្មាតហ្វូនងាយបំផុត ដោយគ្រាន់តែធ្វើការ ស្កេន QR កូដ
តាមហាងនីមួយៗ ឫ ធ្វើការបំពេញព័ត៌មានលម្អិតរបស់ពាណិជ្ជករ ហើយលើសពីនេះទៅទៀត ពួកគេក៏អាចនឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗផងដែរ។

អតិថិជនអាចធ្វើការបង់ប្រាក់ជាមួយនឹងដៃគូពាណិជ្ជកររបស់ តារាផេ ដែលមានច្រើនជាង 1000ហាង ទូទាំងប្រទេសកម្ពុជារួមមានភោជនីយដ្ឋាន
ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអេឡិចត្រូនិច ហាងកាហ្វេ ហាងលក់ទំនិញតូចៗ និង ហាងជាច្រើនទៀត។ ជាការកត់
សម្គាស់ចំពោះហាងដែលបិទរូបផ្កាយ និង មានអក្សរ «DaraPay Space» គឺសុទ្ធតែជាហាងដែលទទួលយកការទូទាត់ប្រាក់តាមរយៈកាបូបលុយ
អេឡិចត្រូនិច តារាផេ ឫ eWallet របស់តារាផេ។

ថ្លែងក្នុងពិធីបើកសម្ពោធកាបូបលុយអេឡិចត្រូនិច តារាផេ លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានមានប្រសាសន៍ថា៖
«ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឫ FinTech បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជន
ក្នុងការទទួលនិងទូទាត់ប្រាក់។ »

អំពី តារាផេ
តារាផេ គឺជាម៉ាកស្របច្បាប់របស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ។
តារាផេ គឺជាក្រុមហ៊ុនមួយដែលចូលរួមបង្កើតឡើងរវាង ក្រុមហ៊ុន Canadia Investment Holding (CIH) នៃប្រទេសកម្ពុជា និង ក្រុមហ៊ុន
Fullerton Financial Holdings (FFH) នៃប្រទេសសិង្ហបុរី ក្នុងគោលបំណងបង្កើតកាបូបលុយអេឡិចត្រូនិច និង អាជីវកម្មទូទាត់ប្រាក់នៅក្នុង
ប្រទេសកម្ពុជា។

សេវាកម្មរបស់ តារាផេ រួមមាន៖ ការផ្ទេរប្រាក់ (វេរលុយ) ការដក/ដាក់ប្រាក់ ការទូទាត់វិក្កយបត្រ ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ប្រាក់តាម
ប្រព័ន្ធអ៊ិនធឺណិត ការទូទាត់ប្រាក់តាមដៃគូពាណិជ្ជករ ការបង់ប្រាក់ឥណទានទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ និងបង់ប្រាក់បុព្វលាភទៅកាន់ក្រុមហ៊ុន
ធានារ៉ាប់រងទូទៅ និង អាយុជីវិត សេវាកម្មបើកប្រាក់ខែ និងកាបូបលុយអេឡិចត្រូនិច ។ បច្ចុប្បន្ននេះភ្នាក់ងារច្រើនជាង 1800 កន្លែងនៅទូទាំងប្រទេស ហើយចំនួននេះត្រូវបានរំពឹងថានឹងកើនឡើរហូតដល់ជាង 2800 កន្លែងនៅមុនបំណាច់ឆ្នាំ 2018 នេះ។

ការថ្លែងសុន្ទរកថារបស់ Mr. Raymond Sia, CEO Canadia Bank បានលើកឡើងថា៖ បេសកម្មដែលធ្វើការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ
ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមរយៈការផ្តល់សេវាកម្មរហ័សទាន់ចិត្ត មានសុវត្ថិភាព និង ប្រព័ន្ធអេកូទូទាត់ដ៏ងាយស្រួលដែលបង្កើតនូវគុណតម្លៃ និង
ផ្តល់សុវត្ថិភាពផ្លូវចិត្ត។ ចំពោះការបើកដំណើរការសេវាកម្មទូទាត់ប្រាក់គឺតាមរយៈ eWallet ឫ កម្មវិធី តារាផេ App ដែលងាយស្រួលក្នុងការទូទាត់
ការចំណាយបានភ្លាមៗយ៉ាងរហ័សនៅលើស្មាតហ្វូនដោយគ្រាន់តែចុចពី 2 ឃ្លីកតែប៉ុណ្ណោះ។


ការដាក់សម្ពោធ នៃសេវាកម្មទូទាត់តាមដៃគូពាណិជ្ជករ របស់តារាផេ នេះពិតជាអស្ចារ្យពីព្រោះវាបញ្ជាក់ពីការអភិវឌ្ឍឈានដល់អនាគត
ដែលផ្តល់ជម្រើសនៃការទូទាត់ដែលមានភាពទំនើប។ សូមអបអរសាទរសមិទ្ធផលដ៏អស្ចារ្យរបស់ក្រុមការងារនិងអ្នកគ្រប់គ្រង តារាផេ
ដែលនឹងចូលរួមកាត់បន្ថយការប្រើប្រាស់ប្រាក់សុទ្ធ ក្នុងប្រទេសកម្ពុជា។

អត្ថបទអ្នកចង់អាន

Microsoft PowerPoint នឹងផ្តល់លក្ខណៈពិសេស ទៅលើចំណងជើងប្រធាន និងចំណងជើងរង

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងធ្វើការបន្ថែមទៅលើលក្ខណៈពិសេសទៅលើ ចំណងជើងប្រធាន និងចំណងជើងរង នៅក្នុងកម្មវិធី PowerPoint នៅដើមឆ្នាំនេះហើយ។ លក្ខណៈពិសេសនេះ នឹ...

អាមេរិក នឹងចេញលក់រថយន្តហោះ បានក្នុងឆ្នាំ ២០១៥នេះ

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

ក្រុមអ្នកផលិតមួយ នៅក្នុងរដ្ឋម៉ាសាឈូសេត កំពុងត្រៀមខ្លួនបញ្ចេញលក់រថយន្ត មានស្លាបនៅដើម​​ឆ្នាំ 2015ខាងមុខនេះ ក្នុងតម្លៃ ៣សែនដុល្លារ ព្រមទាំងត្រៀមអៃឌៀ ស...

LG រួមគ្នានឹង London Vegetable Orchestra បង្កើតភ្លេងជួយបរិស្ថាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ការខ្ជះខ្ជាយអាហារ គឺជាបញ្ហាធំមួយ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថានពិភពលោក។ តាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំមានអាហារ លើពិភពលោកសរុបប...

ប្រដាប់ប្រឡេះ គ្រាប់ពោត បែបងាយស្រួល

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

តើលោកអ្នកធ្លាប់ទេ ដែលត្រូវចូលផ្ទះបាយ​ ដើម្បីធ្វើម្ហូប​​ ដែលមានគ្រឿងផ្សំពី គ្រាប់ពោត ហើយត្រូវមកអង្គុយយកកាំបិត មកប្រឡេះយកគ្រាប់ពោតចេញពីស្នូល និងមានជា...

Tomnerb.Com - YouTube Channel