ចូលចិត្តទំនើប

ណែនាំ Lens ថ្មីពី Moment

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Moment បានបញ្ចេញផលិតផលថ្មីគឺ Telephoto Lens សម្រាប់ទូរសព្ទដែលផលិតឡើងនៅក្នុងឆ្នាំ 2014 ប៉ុន្តែវាត្រូវបានរចនាឡើងសម្រាប់ទូរសព្ទមានទំហំតូចៗ ដូចជាទូរសព្ទ iPhone 5S និងត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សសម្រាប់បំពាក់លើទូរសព្ទ ជាមួយនឹងកាមេរ៉ាមាន Sensor ធំៗ។ អ្នកត្រូវការវិភាគថ្លឹងថ្លែងលើជម្រើសមួយចំនួនទៀត មានដូចជា OlloClip Pro Telephoto ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ដើម្បីទទួលបាន Lens រចនាឡើងសម្រាប់ទូរសព្ទម៉ូដែលថ្មីៗ។

ចាប់ពីពេលនេះទៅ អ្នកមិនចាំបាច់ពិចារណាច្រើនទេ។ Moment បានបញ្ចេញផលិតផល Telephoto Lens ថ្មី ទំហំ 58mm ដែលរចនាឡើងសម្រាប់ទូរសព្ទ Smartphone ជំនាន់ចុងក្រោយ រួមទាំងទូរសព្ទដែលមានកាមេរ៉ាភ្លោះ។

អ្នកអាចប្រើប្រាស់វាជាគូនឹងទូរសព្ទទំនើបៗជាច្រើន ដូចជា iPhone XS ឬ Galaxy Note 9 ហើយអ្នកអាចធ្វើការពង្រីក Optical Zoom បានរហូតដល់ទៅ 4 ដង។ វាក៏ជា Lens ដែលមានទម្រង់ (Sharp) ច្បាស់ជាងគេ ជាមួយនឹងការរចនាកញ្ចក់ Six-Element ហើយក្រុមហ៊ុន Moment សន្យាថានឹងធ្វើឱ្យរូបថត Portrait នៅលើ ទូរសព្ទដៃមាន Single-Lens ដូចជា iPhone XR និង Pixel 3 កាន់តែស្រស់ស្អាតឡើង។

Lens ជំនាន់ថ្មីនេះអាចប្រើប្រាស់បាននៅលើគ្រប់ទូរសព្ទ iPhone, Galaxy និង Pixel ហើយវាមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃ $100។ នេះអាចជាតម្លៃដ៏ខ្ពស់សម្រាប់ការចំណាយបន្ថែមសម្រាប់កញ្ចក់កាមេរ៉ានៅលើទូរសព្ទ Smartphone ប៉ុន្តែសម្រាប់ Telephoto Lens ទំនងជាសម្ភារៈបន្ថែមដ៏ឆ្លាតវៃមួយ ដែលជួយអ្នកផ្តិតយករូបភាពបែបធម្មជាតិ សត្វព្រៃ ឬរូបភាព Portrait បានពីចម្ងាយដ៏សមស្រប និងងាយស្រួលសម្រាប់អ្នក។

បើសិនជាអ្នកបានធ្វើការចំណាយថវិកាច្រើននៅលើការទិញទូរសព្ទដៃ វាអាចជាការចំណាយបន្ថែមដ៏មានតម្លៃ បើសិនជាអ្នកចង់បានជម្រើសរូបថតពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

iPad Pro ទំហំ 12អុីញ នឹងចេញមកព្រមជាមួយ USB-C និង Lightning

ដោយ: ដាលីស 7 PM, Sunday, 21 Jun, 2015

ផលិតផល IT ថ្មីមួយទៀត ដែលមានលេចព័ត៌មាន កាលពីពេលមុននេះថា Apple កំពុងតែអភិវឌ្ឍនោះគឺ iPad ទំហំថ្មី 12អុីញ ដែលមានឈ្មោះស៊េរីហៅថា Pro ដែលអាចនិយាយបានថា ជាគ...

សម្ភារៈផ្ទះបាយ អេឡិចត្រូនិច ដែលអ្នកគួរតែមាន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ទំនើប ជឿជាក់ថា មេផ្ទះទាំងអស់ប្រាកដជា ចង់បានដំណោះស្រាយ សម្រាប់ការងារដ៏មមាញឹកក្នុងផ្ទះ បាយ ព្រោះការងារនៅក្នុងផ្ទះបាយ ជាការងារដ៏ស៊ាំញ៉ាំ និងនឿយហត់ ដូច...

Samsung Galaxy S9 អាចនឹងមានពណ៌ Burgundy Red

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

ក្រុមហ៊ុន Samsung ទើបនឹងប្រកាសថា ទូរសព្ទ Galaxy S8 កំពុងផ្លាស់ប្តូររូបរាងសម្បកពណ៌ថ្មី គឺ ពណ៌ Burgundy Red នៅលើផលិតផលទូរសព្ទ ដែលចេញលក់នៅក្នុងទីផ្សារ...

មកដឹង! របៀបផ្ទេរទិន្នន័យគ្រប់យ៉ាង ពីទូរស័ព្ទ iPhone ទៅទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 2 PM, Sunday, 27 Jan, 2019

អ្នកអាចផ្ទេរទិន្នន័យគ្រប់យ៉ាងពីទូរស័ព្ទ iPhone ទៅកាន់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android យ៉ាងដូចម្តេច? នេះសំណួរដែលកើតមាននៅពេលអ្នកសម្រេចចិត្តច...

Tomnerb.Com - YouTube Channel