ចូលចិត្តទំនើប

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយន្តអគ្គិសនី នៃម៉ូដែលរថយន្ត COPO Camaro។

ឈ្មោះត្រឹមត្រូវពិតប្រាកដរបស់វាគឺ eCOPO Camaro ដែលជាម៉ូដែលរថយន្តច្នៃម៉ូដផ្អែកលើរថយន្ត ស៊េរីឆ្នាំ 2019 នៃម៉ូដែលរថយន្ត Chevy Classic និងមានម៉ាស៊ីនអគ្គិសនី ដែលអាចផ្តល់នូវថាមពលសមាមាត្រលើសពី 700 Horsepower និងមានថាមពល 600 lb-ft នៃកម្លាំងបង្វិល របស់ម៉ាស៊ីន។
ក្រុមហ៊ុននេះជឿជាក់ថារថយន្តម៉ូដែលថ្មីនេះអាចឈានដល់ល្បឿន 1/4 ក្នុងរយៈពេលក្រោម 10 វិនាទី។ មុខងារដ៏ពិសេសរបស់វា គឺអាគុយដ៏ខ្លាំងដែលមានថាមពលរហូតដល់ 800 Volt។ នេះជាកម្លាំងថាមពលទ្វេគុណ ទៅនឹងថាមពលអាគុយដែលមានបំពាក់នៅក្នុង Chevy Volt, Chevy Bolt EV និងយានយន្តរបស់ Tesla។
ថាមពល 800 Volt នឹងអនុញ្ញាតឱ្យថេរវេលាបញ្ចូលថាមពលកាន់តែលឿនទ្វេដង ដែលនេះពិតជាចំណុចដ៏សំខាន់សម្រាប់ម៉ូដែលរថយន្តនេះ ដោយសារពេលវេលាមានកំណត់នៅចន្លោះវគ្គជម្រុះនៅក្នុងការប្រកួតប្រណាំងវិលជុំ។

ដើម្បីទទួលបានការបែងចែកទម្ងន់ដ៏សមស្រប ក្រុមហ៊ុនផលិតយានយន្តមួយនេះបានរចនាអាគុយកម្លាំង 800 Volt ដោយប្រើប្រាស់ Modules កម្លាំង 200 Volt ចំនួន 4។ ពីរគ្រឿងក្នុងចំណោមនោះត្រូវបានដាក់តំឡើងនៅកៅអីផ្នែកខាងក្រោយ ខណៈដែលពីរគ្រឿងទៀតត្រូវបានតំឡើងនៅក្នុង Trunk។ ក្រុមហ៊ុន Chevy បានដាក់មួយគ្រឿងផ្សេងទៀតនៅក្នុង Spare Tire Well ខណៈមួយគ្រឿងចុងក្រោយនៅក្នុងកន្លែងដែលនៅពីលើ Rear Axle។

Chevrolet បានធ្វើការសហការជាមួយ Hancock និង Lane Racing ក្នុងការរចនាយានយន្តមួយនេះ ប៉ុន្តែក្រុមហ៊ុននៅមានដំណាក់កាលជាច្រើនទៀតដែលត្រូវអនុវត្ត។ ក្រុមហ៊ុនបានធ្វើការសាកល្បងរថយន្តនេះរួចហើយ ប៉ុន្តែក្រុមហ៊ុននឹងនៅតែបន្តកិច្ចការ និងការធ្វើតេស្តសាកល្បងបន្ថែមទៀត នៅលើ Drag Strip ដើម្បីសម្រេចឱ្យបាននូវល្បឿន Elapsed Time កាន់តែលឿនបន្ថែមទៀត។

លោក O’Blenes នាយករបស់ GM បាននិយាយថា «នេះជាឱកាស និងសមត្ថភាពដ៏ថ្មីស្រឡាងមួយនៅក្នុងពិភពយានយន្តប្រណាំង។ ក្រុមការងាររបស់ Chevrolet បានបង្កើតគំនិតនេះដំបូងគេ ផ្តល់នូវសមត្ថភាពយានយន្តដ៏ខ្លាំង ហើយម៉ូដែលរថយន្ត eCOPO នេះ ចង្អុលបង្ហាញអំពីអនាគត ដែលអាចរួមបញ្ចូលម៉ាស៊ីនរថយន្តអគ្គិសនីសម្រាប់ការប្រណាំងប្រជែង ឬការបើកបរនៅលើផ្លូវល្បឿនលឿន។ យើងមិនទាន់ទៅដល់ចំណុចនេះនៅឡើយទេ ប៉ុន្តែនេះជាអ្វីដែលយើងកំពុងស្វែងរក។»

ក្រុមការងារ National Hot Rod Association នៃការប្រណាំងរថយន្តវិលជុំ ក៏បានលើកសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ Chevrolet ដែរ ដោយលើកឡើងថា «ក្រុមហ៊ុន Chevrolet ចង្អុលបង្ហាញពីគំនិតច្នៃប្រឌិតថ្មី និងសមត្ថភាពរបស់រថយន្ត ដែលជាភស្តុតាងនៅក្នុងគំរូរថយន្តថ្មីមួយនេះ។ NHRA បាននឹងកំពុងធ្វើការពិភាក្សា និងស្វែងរកវិធីសាស្រ្តដែលរថយន្តអគ្គិសនី នឹងចូលរួមនៅក្នុងការប្រកួតប្រជែង និងវិធីសាស្រ្តដែលរថយន្តទាំងនោះនឹងបង្ហាញរូបរាងនៃការប្រកួតវិលជុំនាពេលអនាគត។ រថយន្ត COPO Camaro ថ្មី គឺជាការអភិវឌ្ឍន៍ដ៏អស្ចារ្យ ដែលកំពុងស្ថិតនៅក្នុងដំណើរការ។»

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ត្រូវធ្វើរបៀបណា បើអ្នកមានកូនតូច ធ្វើដំណើរផ្លូវឆ្ងាយ?

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រឿងផ្លូវដំណើរផ្លូវឆ្ងាយ មិនមែនជារឿងងាយស្រួលទេ ជាពិសេសបើមានកូនក្មេងតូច ទៅជាមួយផងនោះ។ កូនក្មេងឆាប់ធុញណាស់ ដែលឲ្យគេនៅស្ងៀម ហើយនៅក្នុងកន្លែងតែមួយក្រវល់...

បែកធ្លាយ​ពីលក្ខណៈសម្បត្តិរបស់ Galaxy Note7

ដោយ: WangSang 1 AM, Monday, 27 Jun, 2016

បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការពី ក្រុមហ៊ុន Samsung នៃឈ្មោះរបស់ទូរស័ព្ទជំនាន់ថ្មីរបស់ត្រកូល Galaxy Note ឥលូវនេះក៏មានការបែកធ្លាយពីលក្ខណៈមួយចំនួន...

កាមេរ៉ា Nikon P1000 អស្ចារ្យយ៉ាងណា?

ដោយ: ដួងច័ន្ទ 3 PM, Friday, 13 Jul, 2018

អ្នកចូលចិត្តថតរូបភាគច្រើនតែងស្រមៃចង់បានកាមេរ៉ាដែលមានសមត្ថភាពពង្រីកខ្ពស់ ប៉ុន្តែមនុស្សមួយចំនួនពិតជាមិនដែលនឹកថា បច្ចេកវិទ្យាដ៏ខ្លាំងនេះនឹងមាននៅលើកា...

អស្ចារ្យ! នាឡិកាទាំងបីប្រភេទរបស់ LG update Android 2.0

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

និយាយពីក្រុមហ៊ុន LG មិនត្រឹមតែផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ កុំព្យូទ័រ ទូរស័ព្ទប៉ុណ្ណោះទេ ក្រុមហ៊ុននេះនៅមានផលិតនាឡិកា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើ...

Tomnerb.Com - YouTube Channel