ចូលចិត្តទំនើប

ណែនាំម៉ាស៊ីនបោកគក់ សម្រាប់មេផ្ទះឆ្លាតវៃ

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់មួយគ្រឿងរបស់ក្រុមហ៊ុន LG ម៉ូដែល LUWD1CW ដែលជាម៉ាស៊ីនបោកគក់ប្រភេទ SIGNATURE Sidekick ច្នៃប្រឌិតដ៏ឆ្លាតវៃ សក្តិសមសម្រាប់គេហដ្ឋានទាន់សម័យ និងឆ្លាតវៃ។

ការរចនាគ្មានដែនកំណត់
ការរចនាកម្រិត Premium ពិតប្រាកដរំលេចចេញនូវរូបរាងម៉ាស៊ីនបោកគក់ដែលមានរូបរាងដ៏ទាក់ទាញ និងមានសមត្ថភាពខ្ពស់។ ចាប់ផ្តើមចេញពីការរំលេចម៉ូដផ្ទៃខាងលើដ៏តូច រហូតគ្រប់ចំណុចតូចៗ និងសមាសភាពវត្ថុធាតុដើម។ ទ្វារម៉ាស៊ីនបោកគក់ពណ៌ខ្មៅ ជាមួយកញ្ចក់ប្រភេទ Tempered Glass និងការលម្អជាមួយលោហៈខាត់រលោង បង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ក្រុមហ៊ុន LG ក្នុងការផ្តល់នូវម៉ាស៊ីនបោកគក់មានរូបរាងដ៏ទាក់ទាញ មានសមត្ថភាពខ្ពស់ និងធន់បានយូរ។

សម្រាប់សម្លៀកបំពាក់តូចៗ តែចាំបាច់
ម៉ាស៊ីនបោកគក់ LG ប្រភេទ SIGNATURE Sidekick ទំហំតូច គឺរចនាយ៉ាងពិសេសសម្រាប់ការបោកគក់ទំហំតូច និងការបោកគក់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ នាពេលនេះអ្នកអាច បោកគក់នៅក្នុង Sweat-Laden Spin Class Gear សម្រាប់ការបោកគក់រយៈពេលបីថ្ងៃ ជាជាងការរងចាំរហូតដល់សម្លៀកបំពាក់អ្នកពេញម៉ាស៊ីនធំឡើយ។ អ្នកអាចប្រើប្រាស់ម៉ាស៊ីនតូចខាងក្រោមដាច់ដោយឡែក ឬប្រើប្រាស់ព្រមពេលជាមួយម៉ាស៊ីន Front Load ខាងលើក៏បាន។

ជំនាញបោកគក់ពិសេស
ម៉ាស៊ីនបោកគក់ LG SIGNATURE Sidekick មានបំពាក់មុខងារបោកគក់បង្វិលចំនួន 6 យ៉ាងពិសេស រួមមានមុខងារ Intimates ការបោកគក់ដោយដៃ និង Active Wear។ មុខងារបោកគក់នីមួយៗ ត្រូវបានរចនាឡើង ដើម្បីនាំមកជូនអ្នកប្រើប្រាស់នូវការបោកគក់សម្លៀកបំពាក់បានយ៉ាងស្អាត និងការថែរក្សាសាច់ក្រណាត់បានយ៉ាងប្រសើរសម្រាប់ការបោកគក់ទំហំតូចៗ។

តើមិត្តអ្នកអានយល់យ៉ាងណាដែរចំពោះម៉ាស៊ីនបោកគក់មួយនេះ? ចំពោះ ទំនើប យល់ថាវាពិតជាម៉ាស៊ីនបោកគក់ដ៏ឆ្លាតវៃ ជាពិសេសសម្រាប់មិត្តនារី ព្រោះវាអាចផ្តល់នូវភាពងាយស្រួលសម្រាប់ការបោកគក់ ខោអាវក្នុងរបស់ស្រ្តី ហើយកាន់តែពិសេសចំពោះអ្នកម្តាយ ដែលមានកូនតូច មានតម្រូវការបោកគក់សម្លៀកបំពាក់ទារកដាច់ដោយឡែកពីគេ៕

ប្រភព: lg ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

CrossHelmet: មួកសុវត្ថិភាព ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

មួកសុវត្ថិភាព CrossHelmet គឺជាមួកសុវត្ថិភាព សម្រាប់ទោចក្រយានយន្តជំនាន់ថ្មី ដែលមានសមត្ថភាពគ្រប់គ្រងសម្លេង (Sound Control) និងអាចមើលឃើញបាន 360 ដឺក្រេ...

ក្រុមហ៊ុន Nokia កំណត់កាលបរិច្ឆេទ នៃការដំណើរការប្រព័ន្ធ 5G នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Feb, 2017

វាបានផ្តល់នូវឱកាស សម្រាប់យើងក្នុងការស្រមៃ ពីអនាគតនៃឧស្សាហកម្មទូរសព្ទចល័ត ក្នុងទ្វីបអឺរ៉ុប ហើយតួនាទីដ៏សំខាន់របស់ប្រព័ន្ធ 5G បានដើរតួក្នុងសង្គមបច្ចេក...

ទូរទឹកកកឆ្លាតវៃពី LG អាចផលិតទឹកកក ភ្លឺថ្លាដូចកញ្ចក់ សម្រាប់ស្រាក្រឡុក!

ដោយ: ភារុន 2 PM, Monday, 02 Sep, 2019

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទឹកកកឆ្លាតវៃ ដែលប្រើប្រាស់ប្រព័ន្ធ WiFi ដើម្បីជួយបង្វែរផ្ទះបាយដ៏គួរឱ្យធុញទ្រាន់របស់អ្នក ទៅជាផ្ទះបាយដ៏ទាន់សម័យ នោះគឺទូរ...

កម្មវិធីប្រើប្រាស់ ដ៏មានអត្ថប្រយោជន៍សម្រាប់ Android

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

យើងទាំងអស់គ្នាប្រើប្រាស់ Smartphone សម្រាប់បម្រើមុខងារជាច្រើន ដូចជាស្តាប់តន្រ្តី លេងហ្គេម មើលវីដេអូ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ជាដើម។ ម...

Tomnerb.Com - YouTube Channel