ចូលចិត្តទំនើប

ណែនាំម៉ាស៊ីនបូមធូលី ដ៏ខ្លាំងពី LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបូមធូលី ផលិតផលរបស់ក្រុមហ៊ុន LG ម៉ូដែល 2000W Kompressor ដែលជាជម្រើសដ៏សក្តិសមសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបូមធូលីនេះមានសមត្ថភាពពិសេសអ្វីខ្លះ សូមអានអត្ថបទខាងក្រោម។

ការធានារយៈពេល 10 ឆ្នាំ
ម៉ាស៊ីនបូមធូលីមួយនេះ មានបំពាក់ប្រព័ន្ធ The Kompressor System ដែលប្រើប្រាស់បន្ទះជូតសម្អាតដ៏ពិសេស ជាមួយនឹងយន្តការបូមធូលីដោយប្រើប្រាស់ធុងសម្រាមគ្មានស្បោង ដើម្បីជួយសម្អាតម៉ាស៊ីន ខណៈដែលវាកំពុងស្រូបធូលីចូលក្នុងម៉ាស៊ីន។ ក្រុមហ៊ុន LG ផ្តល់នូវការធានាសម្រាប់ការជួសជុលលើគ្រឿងបង្គុំនៃប្រព័ន្ធ Dust Compression រយៈពេល 10 ឆ្នាំ។

សមត្ថភាពកាន់តែខ្លាំង
បច្ចេកវិទ្យា Motorised Dust Compression ដ៏ពិសេសនៅក្នុងម៉ាស៊ីននេះ នាំមកជូននូវសមត្ថភាពបោសសម្អាតបានកាន់តែខ្លាំងជាងមុន ដល់ទៅ 3 ដង ខ្លាំងជាងម៉ាស៊ីនបូមធូលីប្រភេទស្តង់ដា។ ចំណុចនេះអនុញ្ញាឱ្យអ្នកអាចរក្សាទុកធូលី ដែលបូមបាន គុណនឹង 3 ដង ច្រើនជាងម៉ូដែល ដែលមិនមានម៉ាស៊ីន Compressor ហើយបច្ចេកវិទ្យានេះ ធ្វើឱ្យម៉ាស៊ីនដំណើរការបានយ៉ាងសាមញ្ញ ដោយមិនមានផ្សែងធូលីអាប់អួរ។

បច្ចេកវិទ្យា Suction Power
ប្រព័ន្ធ Vertical Ellipse Cyclone អាចធ្វើការញែកធូលី ពីខ្យល់ស្អាតបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះហើយទើបម៉ាស៊ីនបូមធូលី LG Bagless Vacuum Cleaner ផ្តល់ឱ្យអ្នកនូវការប្រើប្រាស់បានយូរអង្វែង និងនាំមកជូននូវបច្ចេកវិទ្យា Suction Power ដ៏ខ្លាំងក្លា។

បច្ចេកវិទ្យា HEPA Filter
ស្រទាប់ HEPA-Filter ជាច្រើនស្រទាប់ ទាក់យកកំទេចលំអងធូលីបានយ៉ាងល្អ ព្រមជាមួយសមាសភាពនានាដែលធ្វើឱ្យមានបញ្ហាប្រតិកម្មផងដែរ។ វាបន្សល់ទុកតែខ្យល់អាកាសបរិសុទ្ធ និងស្រស់ថ្លា នៅក្នុងគេហដ្ឋានរបស់អ្នកប៉ុណ្ណោះ។

បំពង់ Telescopic Pipe
បំពង់ Telescopic ជាប្រភេទបំពង់ខ្យល់ដែលអាចពន្លាតកាន់តែវែង និងកាន់តែងាយស្រួល សម្រាប់ការប្រើប្រាស់។
នេះជាជម្រើសផលិតផលម៉ាស៊ីនបូមធូលីដ៏ឆ្លាតវៃ សម្រាប់គេហដ្ឋាន និងមេផ្ទះទាន់សម័យ។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

យ៉ាងណាវិញបើឧបករណ៍សាកថ្មគ្មានខ្សែ គឺជាដបមួយ?

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ដបទឹក ល្អណាស់សម្រាប់ផ្ទុកសារធាតុរាវ ហើយអ្នកណាៗក៏ដឹងរឿងនេះដែរ។ ដបទឹកក៏អាចប្រើប្រាស់ជាថូដាក់ផ្កាផងដែរ ប៉ុន្តែវាស្ថិតក្នុងន័យតែមួយទេ។ យ៉ាងណាមិញ ដបទឹកម...

ណែនាំទូកដំបូងបង្អស់របស់ Lexus

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Oct, 2018

ម៉ាកសញ្ញារថយន្តលំដាប់ខ្ពស់ Aston Martin បានដាក់បង្ហាញទូកលំដាប់ខ្ពស់ម៉ាក Aston Martin AM37 នៅក្នុងព្រឹត្តិការណ៍ 2016 Monaco Yacht Show ខណៈដែលក្រុមហ៊...

ជម្រើសនាឡិកា សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 25 Oct, 2017

សម្រាប់បុរស សម្ភារៈតុបតែងខ្លួនពុំសូវស៊ាំញ៉ាំដូចនារីទេ ប៉ុន្តែការបន្ថែមសម្ភារៈលម្អលើខ្លួនប្រាណ បន្តិចបន្តួចនឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ អ្វីដែលបុរសម...

បែកធ្លាយ​ពីលក្ខណៈសម្បត្តិរបស់ Galaxy Note7

ដោយ: WangSang 1 AM, Monday, 27 Jun, 2016

បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការពី ក្រុមហ៊ុន Samsung នៃឈ្មោះរបស់ទូរស័ព្ទជំនាន់ថ្មីរបស់ត្រកូល Galaxy Note ឥលូវនេះក៏មានការបែកធ្លាយពីលក្ខណៈមួយចំនួន...

Tomnerb.Com - YouTube Channel