ចូលចិត្តទំនើប

ណែនាំពីជ្រុង និងកម្ពស់ សម្រាប់ការដាក់ព្យួរទូរទស្សន៍

ដោយ: ដួងច័ន្ទ 5 PM, Monday, 18 Dec, 2017

បើសិនជាអ្នកសួរមនុស្ស 20 នាក់ អំពីរបៀបដែលពួកគេដាក់ តាំងទូរទស្សន៍អេក្រង់ស្តើង នៅលើជញ្ជាំង អ្នកនឹងចម្លើយខុសៗគ្នា។ ប៉ុន្តែតើអ្នកជាចំណុចរួមនៃជ្រុង និងកម្ពស់ នៃការដាក់ទូរទស្សន៍តាំងលើជញ្ជាំង ដើម្បីឱ្យការទស្សនាទូរទស្សន៍ ទទួលបានបទពិសោធន៍ល្អបំផុត? ទំនើប សូមណែនាំ ពីវិធីសាស្ត្រមួយចំនួន ទាក់ទងនឹងជ្រុង និងកម្ពស់ សម្រាប់ឱ្យយកទៅអនុវត្ត ជាមួយទូរទស្សន៍របស់អ្នក។

  • ចំណុចពាក់កណ្តាល 10 inch នៃអេក្រង់ទូរទស្សន៍ គឺ 10-20 inch រាប់ចាប់ពីបាតទូរទស្សន៍។ ដើម្បីទទួលបានការទស្សនាប្រកបដោយផាសុកភាព ជាមួយទូរទស្សន៍ទំហំ 35- 45 inch គឺបាតនៃអេក្រង់ទូរទស្សន៍របស់អ្នក គួរស្ថិតនៅក្នុងចម្ងាយ 25 inch ឃ្លាតពីជញ្ជាំង។
  • អ្នកគួរគូសសញ្ញាចំណាំ នៅលើជញ្ជាំង ពីឆ្វេង និងពីស្តាំ ចំណុចកណ្តានៃអេក្រង់ ដែលអ្នកនឹងដាក់ទូរទស្សន៍។
  • ចោះប្រហោងនៅលើជញ្ជាំង ក្នុងចម្ងាយប្រមាណ 15 inch ពីលើចំណុចដែលអ្នកគូសចំណាំ បន្ទាប់មកគូសចំណាំម្តងទៀត សម្រាប់ជាទីតាំងចោះរន្ធជើងទម្រ
  • ដាក់ជើងទម្រភ្ជាប់ទៅនឹង ទូរទស្សន៍នៅចំចំណុចកណ្តាល បែបនេះអ្នកនឹងទទួលបានកម្ពស់ សម្រាប់ការទស្សនាទូរទស្សន៍ ប្រកបដោយផាសុកភាព អាចទស្សនាបានពេញមួយផ្ទៃគេហដ្ឋាន
    កម្ពស់

អ្នកត្រូវប្រាកដពីទំហំទូរទស្សន៍ និងចម្ងាយទីតាំងអង្គុយទស្សនា នៅក្នុងគេហដ្ឋាន ដើម្បីចាប់ផ្តើមវាស់ វែងកម្ពស់ដាក់តាំងទូរទស្សន៍លើជញ្ជាំង។ កម្ពស់សម្រាប់ដាក់តាំងទូរទស្សន៍ នៅលើជញ្ជាំងស្ថិតនៅចំណុចខុសៗគ្នាទៅតាមគេហដ្ឋាននិមួយៗ។ ចំណុចដែលផ្តល់នូវការទស្សនាប្រកបដោយផាសុកភាព គឺត្រូវឱ្យចំណុចកណ្តាលនៃអេក្រង់ទូរទស្សន៍ ស្ថិតនៅចន្លោះនៃចក្ខុរបស់អ្នកទស្សនា។ ប៉ុន្តែនៅ ក្នុងករណីមួយចំនួនធំ ជាពិសេសករណីដែលមាន អ្នកទស្សនាទូរទស្សន៍ច្រើននាក់ ទ្រឹស្តីខាងលើពុំ សូវមានប្រសិទ្ធភាពទេ។ ដូច្នេះអ្នកត្រូវគិតគូរពីចំណុចជាច្រើនទៀត សម្រាប់ឱ្យការទស្សនារបស់សមា ជិកក្នុងគ្រួសារទទួលបានផាសុកភាពទាំងអស់គ្នា។ មានចំណុចជាច្រើន ដែលអ្នកត្រូវពិចារណាពាក់ព័ន្ធនឹង Eye-Level មានដូចជា កម្ពស់របស់អ្នក កម្ពស់កៅអីអង្គុយ ចម្ងាយពីអេក្រង់ទូរទស្សន៍ទៅកន្លែងអង្គុយទស្សនា និងកម្ពស់អេក្រង់ទូរទស្សន៍។ ការគណនាតួរលេខទាំងនេះអាចធ្វើឱ្យអ្នកឈឺក្បាល ដូច្នេះអ្នកគួរធ្វើឱ្យស្រាវជ្រាវដោយផ្ទាល់។ អ្នកអាចសាកល្បងប្រើប្រាស់ខ្សែម៉ែត្រ វាស់វែងពីកម្ពស់សម្រាប់ការទស្សនារាប់ចាប់ពីលើឥដ្ឋ ប្រហាក់ប្រហែលនឹងកម្ពស់ 40 inch។ សកម្មភាពភាគច្រើននៅលើទូរទស្សន៍កើតឡើង នៅចំណុចកណ្តាលភាគទីបីនៃអេក្រង់ទូរទស្សន៍ ដែលនេះជាផ្នែកមួយនៅលើអេក្រង់ទូរទស្សន៍ ដែលជាចំណុចរួមដែលអ្នកផ្តោតចក្ខុនៅលើទូរទស្សន៍។ បើសិនជាកម្ពស់ទូរទស្សន៍របស់អ្នកគឺ 30 inch ចំណុចកណ្តាល 10 inch គឺជាចំណុចដែលអ្នកផ្តោតកែវភ្នែក លើអេក្រង់ទូរទស្សន៍។ ដូច្នេះអ្នកអាចកំណត់យកចំណុច 10 inch ពីគែមបាតអេក្រង់ទូរទស្សន៍ អាស្រ័យលើស៊ុមផ្លាស្ទិចនៅជុំវិញកញ្ចក់អេក្រង់។ ការគណនាតាមរូបមន្តបង្ហាញថា បាតនៃទូរទស្សន៍ របស់អ្នក គួរស្ថិតនៅកម្ពស់ 25 inch ពីដី។ ស្ថិតនៅត្រង់ចំណុចនេះ អ្នកនឹងទទួលបានកម្ពស់ដ៏សមស្រប សម្រាប់ការទស្សនាប្រកបដោយផាសុកភាព ក្នុងរយៈកម្ពស់ 35-45 inch និងចំណុចកណ្តាលនៃអេក្រង់នៅចន្លោះ Eye Level 40 inch។

Viewsing-angle-and-height-to-mount-your-tv_technology_news_cambodia_tomnerb-02
អ្នកជំនាញណែនាំឱ្យអ្នក សាកល្បងការតំឡើងទូរទស្សន៍ដោយផ្ទាល់ ដោយអង្គុយនៅទីតាំងទស្សនា ហើយស្នើសុំមានអ្នកដាក់តាំង និងកែតម្រូវរហូតដល់ទូរទស្សន៍ស្ថិត នៅទីតាំងសមស្របនឹងខ្សែភ្នែក របស់អ្នក។ ការគណនាតួរលេខមិនប្រាកដគ្រប់ពេលទេ។ នៅពេលអ្នកស្វែងរកឃើញទីតាំងសមស្របហើយ សូមធ្វើការគូសចំណាំ ហើយធ្វើគណនាលើតួរលេខកម្ពស់ ដែលបានគូសចំណាំនោះ។
ត្រូវចងចាំថា អ្នកកំពុងស្វែងរកទីតាំងផ្តល់នូវ ផាសុកភាពសម្រាប់ការទស្សនា មិនមែនប្រភាគជាក់លាក់នៃតួលេខទេ។ ចំណុចរួមនៃកម្ពស់តាំងទូរទស្សន៍លើជញ្ជាំងក៏ដូចគ្នា ប៉ុន្តែការគណនាវាស់វែង ទ្វេដង នឹងផ្តល់នូវការដាក់ព្យួរកាន់តែងាយស្រួល។
នៅពេលសម្តៅដល់មុំផ្តេក ប្រាកដណាស់ថា អ្នកត្រូវកញ្ចក់អេក្រង់កាត់កែងនឹងកែវភ្នែករបស់អ្នក ដែលជាចំណុចដ៏ល្អបំផុត។ ប៉ុន្តែចំពោះទូរទស្សន៍ថ្មី នឹងមានកម្រិតភ្លឺច្បាស់ មានមុំទស្សនាទូលាយ និងមានអត្រារូបភាពច្បាស់ ដែលចំណុចដែលបានកំណត់មិនសូវមានសារៈសំខាន់ សម្រាប់ការទស្សនាប៉ុន្មានទេ។ អ្នកជំនាញណែនាំឱ្យអ្នកដាក់ទូរទស្សន៍ស្ថិតនៅចំណុច +/25 ដឺក្រេ នៅជួរដេក។ អ្នកជំនាញបានសង្កត់ធ្ងន់ថា ផាសុកភាព និងការកាត់បន្ថយការចាំងពន្លឺ គឺជាចំណុចដ៏សំខាន់ជាង ការវាស់វែងជ្រុងទីតាំង។
ទីតាំងមានកម្តៅ
ចំណុចសំខាន់ ដែលត្រូវពិចារណា គឺការដាក់ទូរទស្សន៍ពីលើចង្ក្រាន ឬទីតាំងមានកម្តៅខ្លាំង។ គ្រឿង អេឡិចត្រូនិចនៅក្នុងទូរទស្សន៍ងាយនឹងខូច និងអាចត្រូវបានបំផ្លាញដោយកម្តៅដ៏ខ្លាំង ជាពិសេសគឺ កម្តៅភ្លើង ហើយផ្សែង និងម្រែងភ្លើងដែលចេញពីភ្លើងចង្រ្កាន នឹងជ្រាបចូលទៅក្នុងទូរទស្សន៍។ ចំណុចទីពីរ គឺជ្រុងសម្រាប់ការទស្សនាទូរទស្សន៍ នៅលើជញ្ជាំងគឺមិនសូវខ្ពស់។ ហេតុផលដែលជួរមុខនៅក្នុងរោងកុន មិនមានអ្នកអង្គុយ ព្រោះវាធ្វើឱ្យអ្នកចុករោយ ក បន្ទាប់ពីងើយក្បាលទស្សនាក្នុង ពេលយូរ។ គេហដ្ឋានដែលមានចង្ក្រានកម្តៅ តែងមានកម្ពស់ស្រដៀងគ្នា នឹងកម្ពស់ដែលមិនសមស្របសម្រាប់ការងើយក្បាលទស្សនា។
ចំណុចរួមសម្រាប់ការទស្សនា គឺនៅចំកណ្តាលអេក្រង់ទូរទស្សន៍ធៀបនឹង Eye Level ប៉ុន្តែពេលខ្លះអ្នកមិនមានជម្រើស ដោយសារទំហំ និងទម្រង់បន្ទប់ ទីតាំងគ្រឿងសង្ហារឹម និងទម្លាប់នៃការប្រើប្រាស់ទូរទស្សន៍ អាចបណ្តាលឱ្យអ្នកដាក់ទូរទស្សន៍ព្យួរពីលើចង្ក្រាន។
នៅក្នុងករណីនេះ ត្រូវចងចាំថាអ្នកត្រូវប្រើប្រាស់ជើងទម្រទូរទស្សន៍ ដែលអាចកែតម្រូវ ឬធ្វើចលនាបាន។ អ្នកនឹងមិនទទួលបានជ្រុងសមស្រប សម្រាប់ការទស្សនាទេ អ្នកអាចត្រឹមតម្រូវជ្រុងអេក្រង់ រហូតដល់ផ្ទៃរាប នៃកញ្ចក់ទូរទស្សន៍ប្រឈមនឹងទីតាំងទស្សនា៕

Viewsing-angle-and-height-to-mount-your-tv_technology_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

ឧបករណ៍ប្រកាសអាសន្នអគ្គីភ័យដ៏ឆ្លាតវៃ Nest Protect Smoke & Carbon Monoxide Alarm

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

បច្ចុប្បន្នគ្រោះអគ្គីភ័យ ជាបញ្ហាចោទដ៏គួរឱ្យព្រួយបារម្ភ ជាពិសេសនៅក្នុងអាកាសធាតុក្តៅហួតហែង។ អគ្គីភ័យបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងវត្ថុមានតម្លៃ...

ប្រទេសជប៉ុន គ្រោងនឹងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន10ពាន់លានលេខ ខណៈពេលដែលទូរស័ព្ទ 5G ជិតមកដល់!

ដោយ: ភារុន 9 AM, Tuesday, 28 May, 2019

ក្រសួងទូរគមនាគមន៍របស់ជប៉ុន មានគម្រោងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន 10ពាន់លានលេខ ដែលនឹងចាប់ផ្តើមជាមួយនឹងលេខកូដ «020» ។ ព្រមជាមួយនឹងការផ្សព្វផ្សាយពា...

ហេតុផលទាំង 7 បង្ហាញថាការជិះកង់ ប្រសើរជាងការរត់

ដោយ: ដួងច័ន្ទ 6 PM, Thursday, 04 Jan, 2018

មនុស្សជាច្រើនចូលចិត្តហាត់ប្រាណ ដោយការរត់។ វាមិនចាំបាច់ចំណាយច្រើន ល្អសម្រាប់ការបញ្ចុះ ជាតិខ្លាញ់ និងប្រសើរសម្រាប់ការធ្វើរបបអាហារគ្រប់ប្រភេទ។ ប៉ុន្តែ...

Tomnerb.Com - YouTube Channel