ចូលចិត្តទំនើប

ណែនាំទូកដំបូងបង្អស់របស់ Lexus

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Oct, 2018

ម៉ាកសញ្ញារថយន្តលំដាប់ខ្ពស់ Aston Martin បានដាក់បង្ហាញទូកលំដាប់ខ្ពស់ម៉ាក Aston Martin AM37 នៅក្នុងព្រឹត្តិការណ៍ 2016 Monaco Yacht Show ខណៈដែលក្រុមហ៊ុន Mercedes-Benz បានដាក់បង្ហាញម៉ូតទូកលំដាប់ខ្ពស់ដែរ គឺម៉ូដែល Arrow460-GT កាលពីខែកុម្ភៈ ឆ្នាំ 2018 នេះ នៅក្នុងព្រឹត្តិការណ៍ដាក់តាំងបង្ហាញទូកដ៏ធំប្រចាំឆ្នាំដូចគ្នានេះ។ ចំណែកឯ Bugatti មានដាក់លក់ទូកផលិតមានកំណត់ម៉ូដែល Bugatti Niniette ចំនួន 66 គ្រឿងផងដែរ។

នាពេលនេះក្រុមហ៊ុន Lexus ក៏បានបោះជំហានឈានចូលក្នុងអាជីវកម្មផលិតទូកទំនើបលំដាប់ខ្ពស់ដែរ។ នេះជាទូកមានកម្ពស់ 65 foot ជាប្រភេទទូកទំនើប ដែលក្រុមហ៊ុនបានប្រកាសនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៌ទូកនៅទីក្រុង Yokohama ប្រទេសជប៉ុន និងបានដាក់បង្ហាញលើកដំបូង កាលពីឆ្នាំ 2016។ ទូកនេះមានឈ្មោះថា LY 650 ដែលបានកំណត់កាលបរិច្ឆេទចេញលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ 2019 នេះ។

វាត្រូវបានផលិតដោយ Marquis-Larson Boat Group ដែលជាទូកទំនើបដំបូងបង្អស់របស់ក្រុមហ៊ុន Lexus មាន Beam កម្ពស់ 18.8 foot និងមានកម្លាំងស្តង់ដា 1,800 Horsepower។ នៅក្នុងទូកនេះមានចែកចេញជាបន្ទប់ចំនួន 3 ជាមួយនឹងកន្លែងងូតទឹកផ្ទាល់រៀងៗខ្លួន និងមានទៅកន្លែងសម្រាប់ចំណុះទូក និង Deck ធំជាងគេ ហ៊ុំព័ទ្ធដោយកញ្ចក់។ ទូកទំនើបមួយនេះអាចផ្ទុកមនុស្សបាន 15 នាក់។

នេះជាផលិតផលទីបួន របស់ក្រុមហ៊ុន Lexus បន្ទាប់ពីផលិតផល LS Sedan, LX SUV និង LX Coupe ដែលប្រើប្រាស់ស្លាកសញ្ញា Lexus រំលេចេញជាអក្សរ L យ៉ាងច្បាស់ក្រឡែត។ លក្ខណៈពិសេសសំខាន់ៗរបស់វារួមមាន កម្លាំងដ៏ខ្លាំង Pronounced Bow, Deck មានរាងកោង និងមាន Accentuated Aft Hips។

ផលិតផលសម្រាប់ដំណើរការលើផ្ទៃទឹកទទួលបានការគាំទ្រពីអនុប្រធានប្រតិបត្តិរបស់ Toyota គឺលោក Shigeki Tomoyama ដែលមានបំណងចង់លាតត្រដាងពីក្តីស្រមៃនៃជីវិតដ៏ទាន់សម័យ ជាកន្លែងដែលម៉ូដទូករបស់ Lexus ត្រូវបានពង្រីកសក្តានុភាពនៃការធ្វើដំណើរលើផ្ទៃសមុទ្រ។
យ៉ាងណាមិញ តម្លៃរបស់ទូកទំនើបមួយនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

ទូកទំនើប មិនមែនជាគោលបំណងតែមួយនៃការពង្រីកបែបបទនៃការរស់នៅនោះទេ។ ក្រុមហ៊ុន Lexus បានពង្រីកទស្សនវិស័យបែបបទនៃការរស់នៅ ដោយការបើកហាងមួយនេះ New York City នៅក្នុងតំបន់ Meatpacking District កាលពីខែសីហាកន្លងទៅ។ ហាងដែលមានឈ្មោះថា Intersect by Lexus មានទំហំ 16,500 Square-Foot ជាកន្លែងដែលមនុស្សទូទៅអាចទទួលបានបទពិសោធន៍នៃការផលិតរថយន្ត ដោយពុំចាំបាច់ឈានជើងចូលក្នុងរថយន្ត។ គេហទំព័រ Bloomberg បានរៀបរាប់ថា នៃជាហាងបង្ហាញពីបែបបទរស់នៅទីបីរបស់ Lexus ដែលហាងពីរផ្សេងទៀតមានទីតាំងស្ថិតនៅទីក្រុងតូក្យូ និងឌូបៃ។

ហាង Intersect មានភោជនីយដ្ឋានមួយ ហាងកាហ្វេមួយ និងបារកាហ្វេមយយ ហើយនឹងមានទីតាំងដាក់លក់ផលិតផលក្នុងគេហដ្ឋាន ដែលធ្វើឡើងពីដៃ សម្រាប់ការប្រមូលទុក ផលិតផលរបស់ Lexus។

ប្រភព: cnbc ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ទិញទូរសព្ទនៅហាងពិសិដ្ឋ16 ទិញថ្មីក៏ធានា ទិញមួយទឹកក៏ធានា

ដោយ: ស៊ីវងីម 4 PM, Thursday, 31 Jan, 2019

នៅពេលទិញទូរសព្ទ មានអ្នកមួយចំនួនបារម្ភថាបើរបស់ថ្លៃរាប់រយដុល្លារទិញហើយតិចខូចទៅ។ បារម្ភនេះបារម្ភនោះ ព្រោះលុយមិនមែនរកមកដោយងាយឯណាមែនទេ ទម្រាំតែសន្សំបានគ...

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បី...

ZenPad 7 និង 8 ធេប្លែត ថ្មីបំផុតពី Asus

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

នៅលើទីផ្សារ Android ទោះជា Asus មានស្មាតហ្វូនដូចជា ZenFone និងធេប្លែតដូចជាពួក FonePad, MemoPad ឬផ្សេងៗទៀតស្រាប់ហើយ តែក៏នៅមានព័ត៌មានរបូតចេញមកទៀតដែរថា...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

Tomnerb.Com - YouTube Channel