ចូលចិត្តទំនើប

ណែនាំកាសថ្មីសម្រាប់ហ្គេមពី SteelSeries

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

ផលិតផល GameDAC របស់ក្រុមហ៊ុន SteelSeries ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ពង្រឹងគុណភាពសម្លេងនៅក្នុងពេលលេងហ្គេម ប៉ុន្តែវាមានបញ្ហាមួយសម្រាប់ការប្រើប្រាស់។ អ្នកត្រូវទិញកាស Arctis Pro មួយ ដើម្បីប្រើប្រាស់ GameDAC។

ប៉ុន្តែបញ្ហាមួយនេះនឹងមិនកើតឡើងទៀតឡើយ។ ថ្ងៃនេះក្រុមហ៊ុន SteelSeries បានដាក់លក់ GameDAC ដោយផ្ទាល់ក្នុងតម្លៃ $130។ វានឹងអនុញ្ញាតឱ្យអ្នកដោតភ្ជាប់ជាមួយកាសទំហំ 3.5 មីលីម៉ែត្រ សម្រាប់ការប្រើប្រាស់ជាមួយកុំព្យូទ័រលើតុ និង PS4។

បើសិនជាអ្នកមានឧបករណ៍ប្រភេទនេះមួយរួចជាស្រេចហើយ នោះបច្ចេកវិទ្យ ESS Sabre 9018 DAC ដែលមានបំពាក់នៅខាងក្នុងសន្យាថានឹងផ្តល់ឱ្យអ្នកនូវសម្លេងកាន់តែលឺខ្លាំង សម្លេងបាសកាន់តែខ្លាំង និងសម្លេង Positional កាន់តែប្រសើរតាមរយៈការប្រើប្រាស់កាស DTS Headphone: X 2.0 ហើយប្រព័ន្ធ 24-bit/96kHz ផ្តល់មកនូវប្រភពសម្លេងកាន់តែល្អ។ ជាមួយគ្នានេះដែរ អេក្រង់ OLED និងការបញ្ជារដោយផ្ទាល់នឹងផ្តល់ឱ្យអ្នកនូវការកំណត់សម្លេងសម្រាប់ការលេងហ្គេមនៅលើម៉ាស៊ីន PS4 បានកាន់តែងាយស្រួល។

បើសិនជាអ្នកមិនមែនជាអ្នកលេងហ្គេម អ្នកក៏នៅតែអាចទទួលបានបទពិសោធន៍ប្រើប្រាស់ផលិតផលពី SteelSeries បានផងដែរ ជាមួយជម្រើសមួយចំនួនទៀតដូចជា Arctis 3, 5 និង 7 ជាមួយនឹងការ Upgrade សមត្ថភាព និងផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់។ ម៉ូដែល Arctis 5 និង 7 សន្យាថានឹងផ្តល់ឱ្យអ្នកនូវការឆ្លើយតបសម្លេងបាសកាន់តែប្រសើរ សម្រាប់ការភ្ជាប់ជាមួយកាស DTS Headphone: X 2.0 ផងដែរ។ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ម៉ូដែលជំនាន់មុន ក៏នឹងទទួលបានការ Upgrade តាមរយៈ SteelSeries Engine ផងដែរ។ ស្របពេលជាមួយគ្នានេះ ម៉ូដែលថ្មីទាំងអស់នឹងមានអង្គចងចាំបន្ថែមសម្រាប់ការប្រើប្រាស់កាន់តែងាយ ស្រួល។ អ្នកជ្រើសយកម៉ូដែល Arctis 7 ក៏នឹងទទួលបាន Headband ដ៏មានផាសុកភាពមួយ ដែលស្ទើរតែមានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Arctis Pro។

ម៉ូដែល Arctis 3, 5 និង 7 នឹងត្រៀមរួចរាល់សម្រាប់ការដឹកជញ្ជូនដល់ដៃអតិថិជននៅក្នុងតម្លៃតាមលេខរៀងពី $70, $100 និង $150៕

 

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Microsoft នឹងបញ្ចប់ការគាំទ្រសម្រាប់ Skype classic

ដោយ: ភារុន 8 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ឈប់ការគាំទ្រកម្មវិធី Skype 7.0 ឬ Skype Classic នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2018 ហើយដំណឹងនេះទំនងដូចជាត្រូវបានចង្អុលប...

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bl...

ស្បែកជើងថ្មី សមិទ្ធផលរួមគ្នាពី Nike និង PlayStation

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកថ្មីមួយគូ ក្នុងទម្រង់ពិសេស PlayStation-Theme ដែលធ្វើការសហការ ជាមួយកីឡាករបាល់បោះ Paul George មានឈ្មោះថា PG2។ស្បែកជើ...

Lexus RX L SUV ជម្រើសកៅអីបីជួរ សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Feb, 2018

ក្រុមហ៊ុន Lexus បានណែនាំរថយន្តម៉ូដែលថ្មី មានកៅអីបីជួរ នៅក្នុងស៊េរីរថយន្តម៉ូដែល RX ដែលមានស្លាកម៉ូដែល RX L បន្ថែមជម្រើសកៅអី 6 និង 7 កៅអី សម្រាប់អ្នក។...

Tomnerb.Com - YouTube Channel