ចូលចិត្តទំនើប

ដំណោះស្រាយ Selfie របស់ iPhone XS និង XR

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 31 Oct, 2018

បើសិនជាអ្នកកត់សម្គាល់ឃើញថាកាមេរ៉ានៅលើទូរសព្ទ iPhone XS របស់អ្នកមានផ្តល់នូវមុខងារម្យ៉ាង ដែលទំនងដូចជា Beauty Filter សម្រាប់ការថតរូប Selfie អ្នកមិនមែនជាមនុស្សតែម្នាក់ដែលទទួលបានមុខងារនេះឡើយ។ អ្នកប្រើប្រាស់ជាច្រើនបានរអ៊ូរទាំស្រដៀងៗគ្នាថា ចាប់តាំងពីទូរសព្ទ iPhone XS ចេញលក់ ហើយវាទំនងដូចជាទូរសព្ទ iPhone XR ដែលនឹងចេញលក់បន្តបន្ទាប់នេះ ក៏នឹងទទួលបញ្ហាស្រដៀងគ្នានេះដែរ។

ប៉ុន្តែសូមកុំបារម្ភ នេះមិនមែនជាបញ្ហាដែលកើតឡើងដោយចេតនាឡើយ ហើយក្រុមហ៊ុន Apple កំពុងស្វែងរកដំណោះស្រាយបញ្ហានេះនៅក្នុង iOS 12.1។
ខណៈដែលមុខងារ Beauty Filter កំពុងទទួលបានប្រជាប្រិយភាពខ្ពស់នៅកន្លែងមួយចំនួន ប៉ុន្តែគោលគំនិតដែលក្រុមហ៊ុន Apple ប្រើប្រាស់នៅលើកាមេរ៉ាមុខមួយគ្រឿងនៅលើទូរសព្ទ iPhone XS និង XR មានលក្ខណៈចម្លែកបន្តិច។

ត្រឡប់ទៅកាលពីចុងខែកញ្ញា វាបានក្លាយជាភាពច្បាស់លាស់មួយដែលក្រុមហ៊ុន Apple មិនមានគម្រោងផែនការអនុវត្តមុខងារដូចនេះ នៅក្នុងទូរសព្ទទាំងនេះឡើយ ដូចដែលក្រុមហ៊ុនបានពន្យល់ថា ក្រុមហ៊ុនកំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលអ្នកប្រើប្រាស់បានលើកឡើង។ នាពេលនេះ ក្រុមហ៊ុន Apple បានស្វែងរកឃើញឬសគល់នៃបញ្ហា ដែលបណ្តាលឱ្យរូបភាព Selfie មានលក្ខណៈស្អាតជាងអ្វីដែលវាគួរមាន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ The Verge ក្រុមហ៊ុន Apple បាននិយាយថាភាពស្រស់ស្អាត និងរលោងនៅលើរូបភាព Selfie គឺជាលទ្ធផលនៃបញ្ហាដែលកើតចេញពី Smart HDR។ យើងចង់បញ្ជាក់ប្រាប់ថា Smart HDR គឺជាមុខងារមួយដែលចាប់យករូបភាពចំនួន 3 រូប នៅក្នុងល្បឿនប្រតិបត្តិការដ៏លឿនមួយ ហើយបន្ទាប់មករួមបញ្ចូលរូបភាពទាំងនោះ ដើម្បីបង្កើន Dynamic Range នៅលើរូបភាពដែលអ្នកបានថត។ វាជាមុខងារដ៏ពិសេសមួយ ប៉ុន្តែនៅក្នុងករណីនេះ ក្រុមហ៊ុន Apple និយាយថាមុខងារ Smart HDR ជ្រើសរើសយករូបភាពមិនត្រឹមត្រូវ សម្រាប់ជាមូលដ្ឋាននៃការតាក់តែងរូបភាពបញ្ចូលគ្នា។

នៅពេលអ្នកបញ្ចូលរូបភាពរួមគ្នា ក្នុងលក្ខខណ្ឌដែលកាមេរ៉ាមុខរបស់ទូរសព្ទ iPhone XS និង XR ដែលមិនប្រើប្រាស់ Optical Image Stabilization ដូចកាមេរ៉ាក្រោយបានធ្វើទេ ដូច្នេះជាលទ្ធផល រូបភាព Selfie មួយសន្លឹក មានភាពរលោងជ្រុលពេក។

ក្រុមហ៊ុន Apple បាននិយាយប្រាប់ The Verge ថា នៅក្នុងកម្មវិធី iOS 12.1 មុខងារ Smart HDR នឹងត្រឡប់ទៅជ្រើសយករូបភាពត្រឹមត្រូវ សម្រាប់ជាមូលដ្ឋាននៃការតាក់តែងរូបភាព ដូច្នេះអ្នកនឹងមិនចាំបាច់បារម្ភអំពីការថតរូប Beauty ដែលត្រូវចំណាយពេលយូរទៀតទេ។ បច្ចុប្បន្ននេះ យើងមិនដឹងថាតើក្រុមហ៊ុន Apple នឹងដាក់កម្មវិធី iOS 12.1 នៅពេលណាឡើយ ប៉ុន្តែការ Update នៅក្នុង Beta ដែលអ្នកអាចសាកល្បងវាបាន។ ក្រុមហ៊ុន Apple បានធ្វើការងារនៅលើ Beta របស់ក្រុមហ៊ុន សម្រាប់ការបញ្ចេញ iOS 12.1 បានយ៉ាងឆាប់រហ័ស ដូច្នេះយើងសង្ឃឹមថាយើងនឹងមិនរងចាំយូរទេ រហូតដល់ការ Update មកដល់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ណែនាំក្តារចុច Gboard ពី Google

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018

ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងនាំយក Morse Code ក្នុងនាមជា Input Method មកកាន់ក្តារចុច Gboard សម្រាប់ប្រព័ន្ធ iOS។ ការដាក់បញ្ចូល Morse C...

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF Inter...

ហ្គេម ដ៏សក្តិសមសម្រាប់ Galaxy Note 8

ដោយ: ដួងច័ន្ទ 5 PM, Sunday, 07 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 មានអេក្រង់ AMOLED ដ៏ធំ និងបច្ចេកវិទ្យាដ៏ទំនើប ធ្វើឱ្យវាក្លាយជាឧបករណ៍ Android សម្រាប់ការលេងហ្គេមដ៏ខ្លាំងមួយ។ ទូរសព្ទដៃ...

កម្មវិធីថ្មីរបស់ Google ជួយឱ្យរូបភាពកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រៅពីការរឹតបណ្តឹងសុវត្ថិភាពនៅលើគេហទំព័រក្លែងបន្លំនានា ក្រុមហ៊ុន Google ក៏បាននឹងកំពុងសម្លឹងរកមើលឱកាសធ្វើឱ្យគេហទំព័រដំណើរការកាន់តែលឿន ដោយធ្វើការប្រយ...

Tomnerb.Com - YouTube Channel